ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសប្រេស៊ីលនិងអាហ្សង់ទីន កំពុងចេញការព្រមានដល់ពលរដ្ឋខ្លួន ដោយសារមានការកើនឡើងនៃហ្វូងសត្វកណ្ដូប ដែលអាចបំផ្លាញដល់ដំណាំកសិកម្ម

    BY autoadmin June 26, 2020
    ប្រទេសប្រេស៊ីលនិងអាហ្សង់ទីន កំពុងចេញការព្រមានដល់ពលរដ្ឋខ្លួន ដោយសារមានការកើនឡើងនៃហ្វូងសត្វកណ្ដូប ដែលអាចបំផ្លាញដល់ដំណាំកសិកម្ម

    ប្រទេសប្រេស៊ីលនិងអាហ្សង់ទីន កំពុងតាមដានពពួកសត្វកណ្តូបដែលកំពុងឆ្លងកាត់អាមេរិកខាងត្បូង ដោយបានចេញការព្រមាននៅផ្នែកខ្លះនៃទ្វីបនេះផងដែរ។ គួរឱ្យដឹងដែរថាហ្វូងសត្វកណ្ដូបបានចូលលុកលុយអាហ្សង់ទីន ចេញពីប្រទេសប៉ារ៉ាហ្គាយ ហើយឥឡូវនេះវាកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសអ៊ុយរូហ្គាយបន្ដទៀត។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប្រេស៊ីលក៏បានប្រកាសអាសន្ននៅក្នុងរដ្ឋចំនួន ២ នៅភាគខាងត្បូង ដើម្បីអនុញ្ញាតឱ្យមន្រ្តីចាត់វិធានការបង្ការបន្ទាន់មួយ ទោះបីនៅមិនទាន់ដឹងថាកណ្ដូបទាំងនេះនឹងបំផ្លាញកសិកម្មរបស់ប្រទេសនេះឬយ៉ាងណា។

    ចំណែកនាយកដ្ឋានសុវត្ថិភាពចំណីអាហាររបស់អាហ្សង់ទីន Senasa បាននិយាយនៅក្នុងរបាយការណ៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថា សត្វកណ្តូបបានលុកលុយនៅជិតខេត្ត Entre Rios ប៉ុន្តែហ្វូងសត្វកណ្តូបដ៏ច្រើនទាំងនោះនៅមិនទាន់បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំនៅក្នុងតំបន់នៅឡើយទេ។ ទោះបីជាមិនមានការបំផ្លាញយ៉ាងណាក្ដី សត្វកណ្ដូបក្នុងចំនួនដ៏ច្រើននៅតែជាបញ្ហាធំ ដោយសារថាកន្លងមកយើងតែងតែបានឃើញពត៌មានទាក់ទងនឹងការបំផ្លាញដំណាំនានា។ រំលឹកដែរថាកណ្ដូបក៏ធ្លាប់ចូលលុកលុយនៅក្នុងទ្វីបអាហ្រ្វិក និងប៉ាគីស្ថាន ដោយបានបំផ្លាញដំណាំ និងធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងតំបន់ទាំងនេះយ៉ាងខ្លាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: