ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋកាលីហ្វ័រញ៉ាបញ្ជាឱ្យមានការបិទបារ នៅតាមតំបន់មួយចំនួន បន្ទាប់ពីមានការកើនឡើងករណីថ្មីៗនៃជំងឺកូវីដ១៩

    BY autoadmin June 29, 2020
    រដ្ឋកាលីហ្វ័រញ៉ាបញ្ជាឱ្យមានការបិទបារ នៅតាមតំបន់មួយចំនួន បន្ទាប់ពីមានការកើនឡើងករណីថ្មីៗនៃជំងឺកូវីដ១៩

    កាលពីថ្ងៃអាទិត្យអភិបាលរដ្ឋកាលីហ្វ័រញ៉ា (California) លោក Gavin Newsom បានបញ្ជាឱ្យដើម្បីបិទបារ នៅតាមតំបន់ចំនួន ៧ ដោយក្នុងនោះមានទីក្រុង Los Angeles ផងដែរ នៅចំពេលដែលករណី COVID-19 មានការកើនឡើងនៅក្នុងរដ្ឋ។ រំលឹកដែរថាលោក Gavin Newsom គឺជាអភិបាលរដ្ឋដំបូងបង្អស់នៅអាមេរិក ដែលបង្គាប់ឱ្យមានបទបញ្ជាស្នាក់នៅផ្ទះកាលពីខែមីនា ហើយកាលនោះគាត់ក៏បានណែនាំឱ្យខោនធីចំនួន ៩ ចូលរួមអនុវត្តវាទាំងអស់គ្នា។ ការបញ្ជាឱ្យមានការបិទទ្វារតាមបារវិញនេះផងដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីនៅ Florida និង Texas បានរាយការណ៍ពីករណីថ្មីៗច្រើនជាងមុខចាប់តាំងពីបើកទ្វារវិញ។

    លោក Gavin Newsom បានប្រាប់អ្នកសារព័ត៌មានថា អ្នកជំងឺនៅតាមមន្ទីរពេទ្យ និងក្នុងបន្ទប់ ICU នៅកាលីហ្វ័រញ៉ា បានកើនឡើងពី ៣ ទៅ ៤% ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ដូច្នេះលោកបានបញ្ជាឱ្យមានបទបញ្ជាស្នាក់នៅផ្ទះ នៅតាមតំបន់ជាបព្រំដែនប្រទេសម៉ិកស៊ិក ហើយខោនធីមួយចំនួនត្រូវតែបិទបារជាបន្ទាន់។ យោងតាមការបង្ហាញរបស់ NBC News ក៏បានបង្ហាញដែរថា ក្នុងរយៈពេល ២ សប្ដាហ៍មកនេះ ការឆ្លងជំងឺ COVID-19 បានកើនឡើងរហូតដល់ទៅ ៤៧% ហើយអាជីវកម្មក្នុងស្រុកមួយ ក៏បានលុបចោលគម្រោងបើកទ្វារវិញរបស់ពួកគេផងដែរ។ គួរឱ្យដឹងដែរថា អាមេរិកសព្វថ្ងៃមានករណីច្រើនជាប្រទេសណាទាំងអស់ ដោយមានករណីសរុបជិត ២.៦ លាននាក់ ខណៈស្លាប់សរុបមានជិត ១៣០,០០០០នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NBC news

    Share This Post: