កីឡា

ប្រទេសចិនអនុម័តជាផ្លូវការនូវច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង

BY
autoadmin
June 30, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនសម្រេចអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង។ ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសចិនបានអនុម័តជាផ្លូវការនូវច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ដែលជាដំណាក់កាលថ្មីមួយនៃទំនាក់ទំនងទីក្រុងហុងកុង និងចិនដីគោក។

ក្រុមអ្នកសង្កេតការណ៍និយាយថា ច្បាប់នេះអាចបំផ្លាញស្វ័យភាពរបស់ទីក្រុងហុងកុង និងបន្ថយតួនាទីរបស់ទីក្រុងនេះក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយហុងកុងនិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយមានការបោះឆ្នោតជាឯកច្ឆ័ន្ទនៅថ្ងៃអង្គារនេះផ្ទាល់។ ច្បាប់ថ្មីនេះនឹងចូលជាធរមានភ្លាមៗ ប៉ុន្តែនៅហុងកុងនៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយ។ ជម្រាបដែរថាទីក្រុងហុងកុងចាប់តាំងពីមានការធូរស្រាលពីជំងឺ COVID-19 បានផ្ដើមមានការតវ៉ាសារជាថ្មី ខណៈដែលទីក្រុងប៉េកាំងបានចាត់វិធានការ ដាក់ចេញនូវច្បាប់ថ្មីៗជាបន្ដបន្ទាប់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: