ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម័យកូវីដ! យុវតីម្នាក់សុខចិត្តចងមុងក្នុងចំការកៅស៊ូ ដើម្បីអង្គុយរៀនតាមអនឡាញ ដោយសារសេវាអិនធើណេតខ្លាំង

    BY autoadmin July 1, 2020
    សម័យកូវីដ! យុវតីម្នាក់សុខចិត្តចងមុងក្នុងចំការកៅស៊ូ ដើម្បីអង្គុយរៀនតាមអនឡាញ ដោយសារសេវាអិនធើណេតខ្លាំង

    ម៉ាឡេស៊ី៖ ការសិក្សាតាមប្រព័ន្ធ Online ត្រូវបានគេយកទៅប្រើប្រាស់ពាសពេញពិភពលោកក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ។ យ៉ាងណាក្តី មធ្យោបាយនៃការសិក្សាពីចម្ងាយមួយនេះមិនបានផ្តល់ភាពងាយស្រួលចំពោះសិក្សានុសិស្សស្មើៗគ្នានោះទេ ពោលគឺចំពោះក្រុមសិស្សដែលរស់នៅក្នុងតំបន់ដាច់ស្រយាលត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការប្រើប្រាស់អ៊ីនធឺណិត។

    ដើម្បីអាចភ្ជាប់អ៊ីនធឺណិតសិក្សាតាមប្រព័ន្ធ Online បានកន្លងមកមានសិស្សមួយចំនួនត្រូវបង្ខំចិត្តឡើងលើដើមឈើ ឬទៅអង្គុយរៀនលើដងផ្លូវសាធារណៈទាំងកណ្តាលថ្ងៃត្រង់ទៀតផង។ នៅមិនទាន់អស់ទេ បើតាមសារព័ត៌មាន worldofbuzz បានរាយការណ៍ថា កាលពីពេលថ្មីៗនេះមានយុវតីម្នាក់សុខចិត្តចងមុងក្នុងចំការកៅស៊ូតែម្នាក់ឯង ដើម្បីទទួលបានសេវាអ៊ីនធឺណិតគ្រប់គ្រាន់សម្រាប់ការសិក្សាតាមប្រព័ន្ធ Online។ ​

    យុវសិស្សក្លាហានរូបនេះត្រូវបានប្រភពខាងលើបញ្ជាក់ថា នាងបានប្រើប្រាស់គណនី Facebook ឈ្មោះ Rose ED ហើយនាងរស់នៅក្នុងស្រុក Pakan រដ្ឋ Sarawak ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ បើតាមការៀបរាប់តាមរយៈគណនី Facebook ផ្ទាល់របស់នាងយុវសិស្សរូបនេះបានឲ្យថា រូបនាងជានិស្សិតថ្នាក់បរិញ្ញាបត្រកំពុងសិក្សាឆ្នាំទី ៤ ដែលជាឆ្នាំបញ្ចប់ការសិក្សាដូចនេះហើយនាងមានកិច្ចការសាលាជាច្រើនត្រូវធ្វើជាចាំបាច់ ហើយថ្ងៃដែលនាងទៅបោះបង់នោះនាងត្រូវចូលរៀនថ្នាក់ Online ដ៏សំខាន់មួយ ​ខណៈសេវាអ៊ីនធឺណិតនៅផ្ទះរបស់នាងរអាក់រអួលខ្លាំងណាស់។ ដូចនេះហើយទើបនាងសម្រេចចិត្តទៅបោះតង់នៅក្នុងចំការកៅស៊ូតែម្នាក់ឯង ដើម្បីអាចភ្ជាប់អ៊ឺនធឺណិតសម្រាប់ការសិក្សាដោយរលូន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: