អន្តរជាតិ

ជប៉ុនអភិវឌ្ឍន៍ម៉ាសឆ្លាតវ័យ សម្រាប់ការពារកូវីដ១៩ ដែលមាន Bluetooth សម្រាប់បំពងសំឡេងពេលនិយាយ និងអាចបកប្រែបាន ៨ ភាសា

BY
autoadmin
July 1, 2020

ជប៉ុន៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនទើបតែបានអភិវឌ្ឍន៍ម៉ាស់ឆ្លាតវ័យមួយ ដែលអាចបំពាក់នូវបច្ចេកវិទ្យា Bluetooth ឧបករណ៍បំពងសំឡេងសម្រាប់និយាយ​ ហើយម៉ាស់ពិសេសនេះក៏អាចប្តូរសំដីដែលលោកអ្នកបាននិយាយទៅជាអត្ថបទ និងអាចបកប្រែទៅជាភាសាចំនួន ៨ ផ្សេងទៀតផងដែរ ក្រៅពីភាសាជប៉ុន។ បើតាមសារព័ត៌មាន Dailymail  បានឲ្យដឹងថា ម៉ាសបច្ចេកវិទ្យាមួយនេះត្រូវបានគេហៅថា c-mask ផលិតឡើងក្រុមហ៊ុន Donut Robotics ហើយដើម្បីឲ្យម៉ាសនេះអាចបកប្រែសំដីរបស់លោកអ្នកជាភាសាផ្សេងទៀតបានលោកអ្នកត្រូវការប្រើប្រាស់កម្មវិធីមួយនៅក្នុងទូរស័ព្ទដៃ ហើយភាសាទាំង ៨ ដែលម៉ាសអាចបកប្រែបាននោះរួមមានភាសាអង់គ្លេស ចិន អេស្ប៉ាញ បារាំង កូរ៉េ ថៃ វៀតណាម និងភាសាឥណ្ឌូនេស៊ី។

ប្រភពខាងលើបានបន្ថថាក្រុមហ៊ុន Donut Robotics បានប្រើប្រាស់ទឹកប្រាក់ចំនួន ២៦០ ០០០ ដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ម៉ាស់ប្រភេទនេះឡើង ហើយគ្រាន់តែគម្រោងផលិតម៉ាស់ទទួលបានជោគជ័យភ្លាម សហរដ្ឋអាមេរិក ចិន និងសហគមន៍អឺរ៉ុបបានសម្តែងនូវការចាប់អារម្មណ៍ចង់ទិញម៉ាស់ប្រភេទនេះយ៉ាងខ្លាំង។ យ៉ាងណាក្តី បើតាមតំណាងក្រុមហ៊ុន Donut Robotics បានបញ្ជាក់ថា នៅដំណាក់កាលដំបូងក្រុមហ៊ុននឹងផលិតម៉ាស់ត្រឹមតែចំនួន ៥ ០០០ ម៉ាស់ប៉ុណ្ណោះសម្រាប់ប្រើប្រាស់នៅក្នុងស្រុកសិន ខណៈតម្លៃលក់រាយរបស់ម៉ាស់មួយអាចមានតម្លៃខ្ទង់ ៣៧ ដុល្លារអាមេរិក៕

អត្ថបទ៖ភក្តី

ប្រភព៖dailymail

Share This Post: