អន្តរជាតិ

NASA បង្កើតកម្មវិធីប្រកួតប្រជែងមានប្រាក់រង្វាន់រាប់ម៉ឺនដុល្លារសម្រាប់អ្នកណា ដែលអាចច្នៃបង្កើតបង្គន់សម្រាប់ប្រើប្រាស់នៅទីអវកាសបាន

BY
autoadmin
June 30, 2020

ទីភ្នាក់ងារអវកាស NASA បានប្រកាសនូវដំណឹងល្អមួយសម្រាប់អ្នកដែលមានជំនាញច្នៃបង្កើតរបស់ថ្មី ដោយ  NASA នឹងផ្តល់ទឹកប្រាក់រង្វាន់រាប់ម៉ឺនដុល្លារសម្រាប់អ្នកណាដែលអាចច្នៃបង្គន់សម្រាប់យកទៅប្រើប្រាស់នៅទីអវកាសបាន។ យោងតាមសារព័ត៌មាន Worldofbuzz បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ NASA នឹងបញ្ជូនអវកាសយានិកមួយក្រុមទៅកាន់ឋានព្រះច័ន្ទ ហើយសម្រាប់គម្រោងមួយនេះ NASA ចង់នាំយកបង្គន់ទៅជាមួយដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមអវកាសយានិកពេលត្រូវបត់ជើងតូច ឬធំ។

យ៉ាងណាក្តី ដើម្បីអាចអភិវឌ្ឍន៍បង្គន់ពិសេសនេះឡើងវាមិនមែនជារឿងងាយស្រួលនោះទេ ដូចនេះហើយទើបទីភ្នាក់ងារអវកាស NASA សម្រេចរៀបចំបង្កើតកម្មវិធីប្រកួតប្រជែងមួយឡើយ ដោយអនុញ្ញាតឲ្យក្រុមអ្នកច្នៃម៉ូតគ្រប់ទីកន្លែងអភិវឌ្ឍន៍បង្គន់ពិសេសមួយឡើងស្របតាមលក្ខខណ្ឌមួយកំណត់មួយចំនួនដើម្បីឲ្យ NASA ពិនិត្យមើល ជ្រើសរើសជាជ័យលាភី និងយកទៅប្រើប្រាស់ជាផ្លូវការ។ សម្រាប់ម្ចាស់ជ័យលេភីលេខមួយនឹងទទួលបានប្រាក់ចំនួន ២០,០០០ ដុល្លារ លេខទី ២​ ទទួលបាន ១០,០០០ ដុល្លារ និងលេខ ៣ ទទួលបានប្រាក់ចំនួន ៥,០០០ ដុល្លារផងដែរ៕

សកម្មភាពដែលអាកាសយានិកបត់ជើងតូចឬធំ នាពេលកន្លងមក

អត្ថបទ៖ ភក្តី

ប្រភព៖ Worldofbuzz

Share This Post: