អន្តរជាតិ

រដ្ឋាភិបាលជប៉ុនចេញបទបញ្ជាឱ្យអ្នកលក់រាយទាំងអស់ ត្រូវតែគិតថ្លៃថង់ប្លាស្ទិកពីអតិថិជន ដើម្បីកាត់បន្ថយការប្រើប្រាស់ខ្ជះខ្ជាយ

BY
autoadmin
July 1, 2020

រដ្ឋាភិបាលជប៉ុនបានចេញបទបញ្ជាមួយ ដែលតម្រូវឱ្យអ្នកលក់រាយទាំងអស់គិតលុយថ្លៃថង់ប្លាស្ទិក ពីអតិថិជនរបស់ពួកគេ ហើយត្រូវអនុវត្តតាមបទបញ្ជាចាប់ពីថ្ងៃពុធនេះទៅ។ សកម្មភាពនេះមានគោលបំណងកាត់បន្ថយបរិមាណសំណល់ប្លាស្ទិក ដោយសារថាជាធម្មតាអ្នកទិញទំនិញប្រើប្រាស់ថង់ខ្ជះខ្ជាយច្រើន។ ហាងលក់ទំនិញធំ ៗចំនួន៣ បានចាប់ផ្តើមគិតថ្លៃលើថង់ប្លាស្ទិកនេះហើយ ជាមួយតម្លៃប្រហែល ៣សេន (០.០៣ដុល្លារ) សម្រាប់ថង់នីមួយៗនៅតាមហាងលក់រាយភាគច្រើនរបស់ពួកគេ។

ក្នុងនោះផងដែហាង FamilyMart ក្នុងទីក្រុងតូក្យូបានចាប់ផ្ដើមប្រាប់អតិថិជនថា ថង់ប្លាស្ទិកលែងឱ្យ Free ទៀតហើយ ខណៈនឹងសួរវិញថាត្រូវការថង់ឬអត់ ក៏ប៉ុន្តែត្រូវគិតលុយថ្លៃថង់នោះ។ ហាង FamilyMart និយាយថា ជាមធ្យមមានថង់ចំនួន ៦០០ ត្រូវបានគេចែកចាយជារាល់ថ្ងៃ ដូច្នេះពួកគេសង្ឃឹមថា ការអនុវត្តបែបនេះអាចធ្វើឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់បាន ៦០% ។

ហាង FamilyMart បាននិយាយថា ពួកគេនឹងជួយជំរុញអតិថិជនឱ្យចូលរួមកាត់បន្ថយ ហើយពួកគេក៏បានបង្កើតនូវកម្មវិធីប្ដូរយកគូប៉ុង ដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យឈប់ប្រើប្លាស្ទិកផងដែរ។ យ៉ាងណាក៏ដោយហាងលក់រាយនិងភោជនីយដ្ឋានខ្លះទៀតគ្រោងនឹងបន្តផ្តល់ថង់ ប៉ុន្តែពួកគេនឹងប្រើថង់ដែលយ៉ាងហើយជាប្រភេទជីវម៉ាស (biomass) ២៥% តែប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: