អន្តរជាតិ

ចក្រភពអង់គ្លេសនឹងទទួលយកជនអន្តោប្រវេសន៍បន្ថែមទៀតពីហុងកុង បន្ទាប់ពីប្រទេសចិនបានចេញច្បាប់សន្ដិសុខជាតិសម្រាប់ទីក្រុងនេះ

BY
autoadmin
July 2, 2020

រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួននឹងពង្រីកសិទ្ធិស្នាក់នៅសម្រាប់ប្រជាជនមកពីទីក្រុងហុងកុង ហើយអាចឱ្យពួកគេទទួលបានសញ្ជាតិអង់គ្លេស។ ការផ្លាស់ប្តូរគោលនយោបាយនេះផ្តោតលើពលរដ្ឋទីក្រុងហុងកុង ដែលកាន់លិខិតឆ្លងដែនជនជាតិអង់គ្លេសនៅក្រៅប្រទេស (British National Overseas) ដែលត្រូវបានចេញនៅទីក្រុងហុងកុង នៅមុនពេលទីក្រុងនេះត្រូវបានប្រគល់ទៅឱ្យប្រទេសចិនវិញក្នុងឆ្នាំ១៩៩៧។

រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃពុធថា អ្នកដែលមានលិខិតឆ្លងដែន BNO នឹងត្រូវបានអនុញ្ញាតឱ្យរស់នៅ និងធ្វើការនៅអង់គ្លេសរយៈពេល ៥ឆ្នាំ ហើយបន្ទាប់ពីនោះពួកគេនឹងត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំសញ្ជាតិ។ ការិយាល័យការបរទេសអង់គ្លេសនិយាយថា ពលរដ្ឋហុងកុងប្រហែល ៣៥០,០០០នាក់ បច្ចុប្បន្នកាន់លិខិតឆ្លងដែនបែបនេះ។

តួលេខនេះអាចកើនឡើងដល់ ២.៩ លាននាក់ ប្រសិនបើគ្រួសាររបស់ពួកគេ និងអ្នកផ្សេងទៀតដែលមានសិទ្ធិត្រូវបានបូកបញ្ជូល។ រដ្ឋមន្រ្តីក្រសួងការបរទេស Dominic Raab បាននិយាយនៅក្នុងសភាកាលពីថ្ងៃពុធថា៖ «យើងនឹងមិនមើលវិធីផ្សេងទៀតទេ នៅពេលនិយាយដល់ទីក្រុងហុងកុង។ យើងនឹងមិនបោះបង់ទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់យើងចំពោះប្រជាជនរបស់ខ្លួនឡើយ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: