អន្តរជាតិ

ពេជ្រកម្រទំហំ ២៨ ការ៉ាត់មួយគ្រាប់នេះ ត្រូវបានគេដាក់ដេញថ្លៃតាមអនឡាញក្នុងតម្លៃជាង ២ លានដុល្លារអាមេរិក

BY
autoadmin
July 2, 2020

យោងតាមការចុះផ្សាយរបស់ Forbes បានឱ្យដឹងថា ពេជ្រមួយគ្រាប់ទំហំ ២៨.៨៦ ការ៉ាត់ ត្រូវបានគេលក់ក្នុងតម្លៃ ២,១១៥,០០០ ដុល្លារ នៅក្នុងការដេញថ្លៃតាមអ៉ីធឺណេតមួយរបស់ Christie’s ពេលថ្មីៗនេះ។ ប្រភពបាននិយាយថា ពេជ្រមួយគ្រាប់នេះត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាងការប៉ាន់ស្មាន ហើយវាបានលក់ចេញកាលពីថ្ងៃអង្គារ។ ពេជ្រនេះជាប្រភេទ 11A ដ៏កម្រ និងត្រូវបានគេចាត់ថ្នាក់ជា D-color មានន័យថា វាជាត្បូងពេជ្រមួយក្នុងចំណោមត្បូងពេជ្រថ្លាជាងគេបំផុតនៅលើពិភពលោក។

វាក៏ជាពេជ្រមួយដ៏កម្របំផុតនៅលើពិភពលោក ដោយសារតែវាជាត្បូងមរកត និងកើតឡើងដោយកាបូនសុទ្ធ។ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា ពេជ្រនេះគឺគ្មានពណ៌អ្វីទាំងអស់ ហើយស្អាតបរិសុទ្ធបំផុត។ ពេជ្រក្នុងប្រភេទ 11A នេះ គឺមានតែ ២% ប៉ុណ្ណោះនៅក្នុងចំណោមពេជ្រដែលមាននៅលើពិភពលោកនេះ។ វាក៏ជាការដេញថ្លៃក្នុងតម្លៃថ្លៃបំផុតមួយមិនធ្លាប់មាននៅលើអ៉ីធើណេតផងដែរ ដែលនេះវាបានបង្ហាញពីទំនុកចិត្តរបស់អតិថិជនកាន់តែខ្លាំងលើសមត្ថភាពឌីជីថលរបស់ Christie’s និងវេទិកាលក់តាមអ៉ីនធឺណេត៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: