អន្តរជាតិ

សោកស្តាយខ្លាំងណាស់! ដំរីរាប់រយក្បាលនៅទ្វីបអាហ្វ្រិកខាងត្បូង បានងាប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ

BY
autoadmin
July 2, 2020

បុតស្វាណា៖ ដំរីរាប់រយក្បាលនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសបុតស្វាណាដែលជាប្រទេសចំណាស់មួយនៅក្នុងទ្វីបអាហ្វ្រិកខាងត្បូងត្រូវបានគេប្រទះឃើញដេកងាប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។ បើយោងតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន dailymail  បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែមិថុនានេះមានដំរីជាង ៣៥០ ក្បាលបានងាប់ ខណៈកាលពីខែមីនាកន្លងទៅចំនួនដំរីដែលបានងាប់មានត្រឹម ១៦៩ ក្បាលប៉ុណ្ណោះ។ អ្វីដែលគេអាចកត់សម្គាល់បានពីការងាប់របស់សត្វដំរីទាំងអស់នោះគឺ ៧០% ​នៃពួកវាបានងាប់នៅជិតស្រះទឹក ឬប្រភពទឹកផ្សេងៗ ហើយការងាប់របស់សត្វដំរីក្នុងចំនួនដ៏ច្រើនដូចនេះគឺមិនធ្លាប់កើតមានទាល់តែសោះនៅក្នុងប្រវត្តិនៃប្រទេសបុតស្វាណា។

អ្វីដែលជាបញ្ហាសំខាន់មួយទៀតនោះគឺរហូតមកទល់នឹងពេលនេះក្រុមពេទ្យសត្វនៅក្នុងប្រទេសបុតស្វាណានៅតែមិនទាន់រកឃើញមូលហេតុពិតប្រាកដដែលធ្វើឲ្យសត្វដំរីជាងាប់ជាបន្តបន្ទាប់គ្នាដូចនេះទេដោយគេមិនដឹងច្បាស់ថា ដំរីងាប់ព្រោះតែពុលចំណីអាហារ ឬមានជំងឺនោះទេ។ យ៉ាងណាក្តី ការងាប់របស់សត្វដំរីទាំងអស់នោះមិនបានបង្កមេរោគចម្លងទៅកាន់សត្វផ្សេងទៀត ឬចម្លងមកកាន់មនុស្សនោះទេ៕

 

អត្ថបទ៖ភក្តី

ប្រភព៖dailymail

Share This Post: