ខ្មែរណូត

ស្វែងរក

  • កីឡា

    Man City កំពុងចង់បានខ្សែបម្រើ Jorginho ស្រាប់ផង ចំពេលដែលក្លឹប Napoli ត្រៀមលក់រូបគេនៅក្នុងពេលបញ្ចប់រដូវកាលនេះ

    BY Khmernote Media May 11, 2018
    Man City កំពុងចង់បានខ្សែបម្រើ Jorginho ស្រាប់ផង ចំពេលដែលក្លឹប Napoli ត្រៀមលក់រូបគេនៅក្នុងពេលបញ្ចប់រដូវកាលនេះ

    ក្លឹប Napoli របស់លីគកំពូលអ៊ីតាលីគ្រោងនឹងលក់ខ្សែបម្រើ Jorginho នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយក្លឹបមេឃខៀវ Manchester City អាចនឹងត្រៀមទិញខ្សែបម្រើរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    ក្លឹប Napoli អាចនឹងលក់ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះនៅក្នុងតម្លៃផ្ទេរដល់ទៅ 53លានផោន លើសពីនេះទៅទៀត ក្លឹបមេឃខៀវ Manchester City បានតាមដានទំរង់លេងរបស់ខ្សែបម្រើរូបនេះអស់រយៈពេល 1 រដូវកាលមកហើយ ជាពិសេសក្លឹបមេឃខៀវ Manchester City អាចនឹងទិញខ្សែបម្រើរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ ខ្សែបម្រើ Jorginho គឺស្ថិតនៅក្នុងគោលដៅសំខាន់របស់ក្លឹបមេឃខៀវ Manchester City ដែលសមត្ថភាពរបស់ខ្សែបម្រើរូបនេះអាចជួយពង្រឹងតំបន់បម្រើអោយកាន់តែខ្លាំងមួយកម្រិតទៀត។

    ក្រៅពីការចង់បានរបស់ក្លឹបមេឃខៀវ Manchester City មានក្លឹបយក្សអង់គ្លេសជាច្រើនដូចជាក្លឹប Arsenal, Manchester United, Tottenham Hotspur និង Liverpool សុទ្ធតែចង់បានខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះដូចគ្នានៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay