រដ្ឋមន្រ្តីសុខាភិបាលប្រទេសនូវែលសេឡង់បានលែងពីតំណែង ក្រោយរងការរិះគន់ជុំវិញតួនាទីរបស់គាត់នៅក្នុងការឆ្លើយតបជាមួយជំងឺកូវីដ១៩
អន្តរជាតិ July 2, 2020 lyda

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសនូវែលហ្សេឡង់បានលាលែងពីតំណែង បន្ទាប់ពីមានការរិះគន់ជាយូរមកហើយ ជុំវិញតួនាទីរបស់គាត់នៅក្នុងការឆ្លើយតបចំពោះជំងឺ COVID-19 ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក David Clark បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមានស្មារតីមិនមូលនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះ។ លោកបានមានប្រសាសន៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវដើម្បីលាលែងពេលនេះ ខណៈប្រទេសនេះក៏គ្មានករណីឆ្លងនៅក្នុងសហគមន៍ទៀតដែរ។

លោករដ្ឋមន្ត្រីរូបនេះត្រូវបានគេឱ្យដឹងថា បានបំពានបំរាមគោចរចំនួន ២ដង ដោយការជិះកង់កម្សាន្តអំឡុងពេលប្រទេសកំពុងអនុវត្តការបិទទ្វារក្នុងកម្រិតទី៤ ដើម្បីទប់ទល់ការរាលដាលនៃជំងឺ COVID-19 ក៏ដូចជាបរាជ័យក្នុងតួនាទីដើម្បីគ្រប់គ្រងការរាលដាលនៃជំងឺ COVID-19 ផ្សេងៗទៀត។ ចំណែកនាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយថា លោកស្រីបានទទួលលិខិតលាលែងរបស់លោក David Clark កាលពីថ្ងៃពុធម្សិលមិញនេះ។ ដូច្នេះរដ្ឋមន្រ្តីក្រសួងអប់រំលោក Chris Hipkins នឹងកាន់កាប់តំណែងនេះជំនួនលោក David Clark៕

អត្ថបទ៖ លីដា
ប្រភព៖ News Sky