ខ្មែរណូត

ស្វែងរក

  • កីឡា

    Liverpool ឃើញសមត្ថភាពល្អពេកទ្រាំមិនបាន ប្រកាសខ្លួនចូលប្រជែងដណ្ដើម Malcom ពីក្លឹប Bordeaux នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ

    BY Khmernote Media May 11, 2018
    Liverpool ឃើញសមត្ថភាពល្អពេកទ្រាំមិនបាន ប្រកាសខ្លួនចូលប្រជែងដណ្ដើម Malcom ពីក្លឹប Bordeaux នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ

    យោងតាមសារពត៌មាន Daily Mail បានចេញផ្សាយអោយដឹងថា៖ ក្លឹបហង្សក្រហម Liverpool ក្លាយជាក្លឹបចុងក្រោយដែលប្រកាសចូលរួមប្រជែងដណ្ដើមខ្សែបម្រើប្រយុទ្ធ Malcom ពីក្លឹប Bordeaux នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរំពឹងទុកថាគឺជាកីឡាករចុងក្រោយដែលក្លឹបហង្សក្រហម Liverpool ដាក់ចូលបញ្ជីឈ្មោះកីឡាករដែលក្លឹបត្រៀមតាមប្រមាញ់នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ កីឡាករសំខាន់ៗដែលក្លឹបហង្សក្រហម Liverpool ត្រៀមតាមប្រមាញ់នៅក្នុងពេលបញ្ចប់រដូវកាលនេះមានដូចជា៖ ខ្សែបម្រើប្រយុទ្ធ Malcom ខ្សែបម្រើប្រយុទ្ធ Christian Pulisic និងខ្សែប្រយុទ្ធ Leon Bailey។

    តម្លៃខ្លួនរបស់ខ្សែបម្រើប្រយុទ្ធ Malcom ត្រូវបានអ្នកវិភាគរំពឹងទុកថាអាចនឹងមានតម្លៃចន្លោះពី 40 ទៅ 50លានផោន។ ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះក៏ត្រូវបានក្លឹបធំៗដូចជា Manchester United, Tottenham Hotspur និង Arsenal ចាប់អារម្មណ៍ដូចគ្នា។ រូបគេនឹងត្រូវបានក្លឹបធំៗប្រជែងគ្នាដណ្ដើមនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay