Khmernote Media
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ម្ចាស់ខារ៉ាអូខេ «ពិភពតារ៉ារះ» ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ក្រោយបន្ដលួចបើកអាជីវកម្មរបស់ខ្លួន មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ គ្រាដែលលោកកំពុងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញខារ៉ាអូខេមួយនេះលួចបើកដំណើរការ និងមានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដ។ ដោយឡែក ក្រៅពីចាប់វាយខ្នោះម្ចាស់ទីតាំងហើយនោះ មនុស្សដែលនៅគឃ្លើនចូលច្រៀងលេងសប្បាយដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ ចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាខណ្ឌផងដែរ ដើម្បីធ្វើការអប់រំណែនាំ ទើបអនុញ្ញាតឲ្យត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានប្រាប់ឲ្យដឹងបន្ថែមនៅរសៀលថ្ងៃទី១២ ខែមីនា

    March 13, 2021
  • ព័ត៌មានជាតិ

    យោងតាមផេក ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ​ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង​ ដែលក្នុងស្ថានភាពជាស្ត្រី​ មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស​ពីបុរស​ គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័ន​ផង​ និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក​ និងបន្តដល់ពេលពេញវ័យផង​ និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ យ៉ាងណាម៉ិញ​ បន្ទាប់ពីបានឃេីញករណីលោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានបំបៅកូននៅតុការងារតាមផ្លូវ​ក្នុងពេលបំពេញការងារផងនោះ​ នៅថ្ងៃសុក្រ​ ទី​ ១២​ ខែមីនា​ ឆ្នាំ២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យឯកឧត្តម​ ម៉ុម​ សារឿន​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​

    March 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងចម្រុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឆ្មក់បង្ក្រាបទីតាំងដែលល្បីមិនដាច់ពីមាត់ថាសំបូរទៅដោយគ្រឿងញៀនដុះស្លែរ និងមានសភាពស្មុកស្មាញនោះ ដោយឃាត់ខ្លួន មុខសញ្ញា ជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ តែត្រូវបក្ខពួកក្រុមគ្រឿងញៀន បានទាញដុំថ្មគប់ ទៅលើកម្លាំងនគរបាលបណ្ដាលឲ្យរងរបួសចំនួន២នាក់ ហើយនាំគ្នារត់គេចខ្លួនបាត់អស់ទៅ។ ការចុះបង្ក្រាបបទល្មើសគ្រឿងញៀននេះធ្វើឡើងនាវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតនៅខាងក្រោយយឿត្រី ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ អ៉ឹម សំភ័ស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២

    March 12, 2021
  • ព័ត៌មានជាតិ

    យោងតាមប្រកាសរបស់ក្រសួងព័ត៌មានដែលទើបនឹងទទួលបាននៅពេលថ្មីៗនេះបានអោយដឹងថា ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាបណ្ណ សារព័ត៌មាន និងសមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា ដោយសារតែបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរក្រសួងព័ត៌មានក៏បានសម្រេចលុបចោលអាជ្ញាបណ្ណ សារព័ត៌មាន www.live-daily.com របស់ឈ្មោះ ទេព វិរៈ ដោយសារតែបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

    March 12, 2021
  • ព័ត៌មានជាតិ

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់ ចំពោះបញ្ហាប្រឈមនៃជំងឺកូវីដ១៩ កំពុងកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន២០ម៉ឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19)។ រូបថត៖ ទទក ដែលទាំងអស់នេះ គឺក្រោមព្រះរាជតម្រិៈដង្ហែតាមជានិច្ច

    March 12, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌអ.ហខេត្តចំនួន០៦នាក់ ប្រើប្រាស់រថយន្តចំនួន០១គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវ.ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ យោងបទល្មើស(អង្កេតបឋម)និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ(គិន ឆេងលី) ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅផ្ទះលេខ១៣ ផ្លូវលេខK៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបានចុះឃាត់ខ្លួនជនសង្ស័យចំនួន(០១នាក់) ឈ្មោះយ៉ិន យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ

    March 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ខេត្តសៀមរាប បានប្រកាសឱ្យបើកដំណើរការ​នៃការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកមួយរយ:ពេលខ្លី កាល​ពីពេលថ្មីៗកន្លងមក ដោយសារតែព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ។ នេះបើយោងតាម​សេចក្ដីជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ខេត្ដសៀមរាប ​ចុះថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២១។ ក្នុងសេចក្ដីជូនដំណឹងបានគូសបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងពិនិត្យ​សំណាក​លើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយស្ត្រីដែលមានផ្ទុកជំងឺកូវីដ-១៩ ឃើញ​ថា​លទ្ធផល គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់។ ហេតុនេះ ដើម្បីចៀសវាងផលប៉ះពាល់ដល់​ការសិក្សារបស់សិស្សានុសិស្ស និងមានការយល់ព្រមពីថ្នាក់ដឹកនាំស្រុក និងខេត្តផង ការិយា​ល័យអប់រំយុវជន និងកីឡាស្រុកពួក សម្រេចបើកដំណើរការការសិក្សារបស់សាលាទាំង១៩

    March 12, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាក និមិត្តរូបបង្កងនិងពងទាកូន ព្រោះជាផលិតផលមានឈ្មោះល្បីល្បាញប្រចាំខេត្ត។ គួរបញ្ជាក់ថានៅក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ កាលពីឆ្នាំទៅ នៅថ្ងៃទី២៣ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្លាប់មានប្រសាសន៍លើកឡើងថា ពងទាកូនស្រែននោង ជាផលិតផលកសិកម្មរបស់ខេត្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផល នៃភូមិមួយផលិតផលរបស់ខេត្តផងដែរ។ នៅពេលថ្មីៗរដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកនិមិត្តរូប បង្កងនិងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ នឹងលេចចេញរូបរាងនាពេលឆាប់ៗខាងមុននេះ។ គួររម្លឹកដែលថា ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង

    March 12, 2021
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីណែនាំស្ដីពី ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានជ្រាបថា៖ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍នោះ រដ្ឋបាលខេត្តសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង និងសាធារណជនទាំងអស់ នៅក្នុងមូលដ្ឋានខេត្តប៉ៃលិន ដូចខាងក្រោម៖ ១.ត្រូវផ្អាករាល់ ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែកនិងបៀរហ្កាឌិន) ក្លឹបហាត់ប្រាណ ការរៀបអាពាហ៍ពិពាហ៍ បុណ្យទាន ការជួបជុំ ឬការប្រមូលផ្ដុំគ្នាកុះករនៅគ្រប់ទីកន្លែង ក្នុងករណីមិនចាំបាច់ ជាបណ្ដោះអាសន្ន។ ២.ត្រូវផ្អាករាល់កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ។ ៣.គ្រប់ច្រកចេញ-ចូល នៅមន្ទីរ អង្គភាព និងកងម្លាំងប្រដាប់អាវុធទាំងបី ត្រូវចាត់ឲ្យមានមន្រី្តធ្វើការវាស់កម្ដៅ

    March 12, 2021
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការឲ្យដឹងពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់នៅក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះថា នៅយប់រំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង។ អភិបាលខណ្ឌឬស្សីកែវខាងលើបានបន្តថា ទីតាំងទាំងពីរខាងលើ រួមមាន៖ ផ្ទះលេខ១០៥ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ មានអ្នកជំងឺ ភេទប្រុស អាយុ៤៥ឆ្នាំម្នាក់។ និងផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជំងឺ ភេទប្រុស

    March 12, 2021