Khmernote Media
  • ព័ត៌មានជាតិ

    ស្វាយរៀង: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ១គ្រឿងបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ មូលហេតុនៃគ្រោះថ្នាក់នេះ គេនៅមិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការជួយសង្គ្រោះដឹកកម្មករ-កម្មការិនីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ៕

    March 12, 2021
  • Nissan Auto Tech

    កាលពីរាត្រីថ្ងៃសុក្រទី៥ ខែមីនា ឆ្នាំ២០២១- ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាភីធីវ៉ាយអិលធីឌី ដែលជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តនីសាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតាន់ចុងម៉ូធ័រប៊ឺហេតនៃប្រទេសម៉ាឡេស៊ីមានមោទនភាពក្នុងការបើកសម្ភោធដាក់លក់ជាផ្លូវការនូវរថយន្ត Nissan NAVARA ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ។ រូបភាព ថ្នាក់ដឹកនាំ និងសហការី សហការនីក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា ខាងឆ្វេងដៃទី៤ លោកហួត គឹមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា ខាងស្តាំដៃទី៤ លោក សុង ឈុនបេង អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ រថយន្តនីសាន់ណាវ៉ារ៉ាត្រូវបានទទួលស្គាល់ជាង៨០ឆ្នាំមកហើយ ជាប្រភេទរថយន្ដ Pick Up ដែលមានសមត្ថភាពខ្លាំងក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវហើយក៏មានកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺនៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃនៃប្រទេសថៃរហូតដល់តំបន់ជីករ៉ែប្រទេសឈីលីនៅទ្វីបអាមេរិកខាងត្បូងនៃរយៈកម្ពស់ ៤០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រផងដែរ។

    March 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រុមជនសង្ស័យ ប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះលួច យកលុយ ម៉ូតូ៣គ្រឿង គ្រឿងអលង្ការពេជ្រ អស់ជាង៤ម៉ឺនដុល្លារ នៅក្នុងសង្កាត់ទួលទំពូងទី២ កាលពីម៉ោង០៣៖១៩នាទីទាបភ្លឺ ចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវជាថ្ងៃចូលឆ្នាំចិន នៅចំណុចផ្ទះលេខ50B ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ពេលនេះត្រូវកម្លាំងសមត្ថកិច្ចនគរបាលជំនាញ បង្រ្កាបបានហើយ ដែលពាក់ព័ន្ធករណីគាស់ផ្ទះគេលួចយកលុយ, ម៉ូតូ, គ្រឿងអលង្ការពេជ្រ សរុបជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ និងករណីមួយទៀតជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតម្សៅក្រាមសថ្លាចំនួន៤កញ្ចប់ធំល្មម ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលលេខA2

    March 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ឯកឧត្តម វ៉ី សំណាង ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សូមអំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់ សង្គម ដល់ប្រទេស ដល់គ្រួសារ និង ដល់ខ្លួនឯង! ថ្ងៃនេះរដ្ឋបាលស្រុកបរសេដ្ឋបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន 6នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ហើយត្រូវបានប្រជាការពារ ឃើញ នឹង រាយការណ៍។ពេលនេះកម្លាំងរបស់យើងបានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុក។ មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។ សូមបងប្អូនកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    March 12, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦២នាក់ និងមានករណីជាសះស្បើយថ្មី២២នាក់ផងដែរ។ ក្នុងសេចក្តីជូនដំណឹងនេះដែរ គេសង្កេតឃើញថាមានក្មេងប្រុស ក្មេងស្រី ចំនួន៥នាក់បានឆ្លងជំងឺកូវីដ-១៩ នេះដូចគ្នា ដោយក្នុងនោះរួមមាន៖ រូបតំណាង -កុមារា ជនជាតិខ្មែរ អាយុ ១ខួប ៦ខែ មានអាសយដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ -កុមារី ជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ -កុមារា ជនជាតិខ្មែរ អាយុ ៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៥

    March 12, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦២នាក់ និងមានករណីជាសះស្បើយថ្មី២២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦២នាក់នោះ មាន៦០នាក់ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និង២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា។ ចំណែកឯអ្នកជាសះស្បើយទាំង២២នាក់ មាន២១នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងម្នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 12, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកកោះធំ បានចេញសេចក្ដីប្រកាសព័ត៌មានជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលមេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមការផ្ដល់ព័ត៌មានរបស់ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្តកណ្ដាល មានករណីធ្វើតេស្តវិជ្ជមានកូវីដ១៩ លើកទី១ ទៅលើបុរសជនជាតិចិនមួយរូបមានឈ្មោះ ZHENG CHNGRONG ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងក្រុមហ៊ុន ជីនយុន ភូមិព្រែស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ហើយបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ តាមការបំភ្លឺរបស់សាមីខ្លួន និងការស្រាវជ្រាវអ្នកដែលពាក់ព័ន្ធរួមមាន៖ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅឈ្មោះ

    March 12, 2021
  • សិល្បៈ

    នៅមុននេះបន្តិច ពិធីការិនី​របស់ស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ប៉ែន ស្រីពេជ្រ បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា ស្វាមីរបស់អ្នកនាង បានតេស្តឃើញមានវិជ្ជមានវីរុសកូវីដ១៩ ហើយពេលនេះអ្នកនាងកំពុងតែធ្វើចត្តាឡីស័កតាមដានសុខភាព។ អ្នកនាង ប៉ែន ស្រីពេជ្រ បានឲ្យដឹងថា “🙏ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា។ នាង​ខ្ញុំនិងស្វាមីបានធ្វើតេស្តរកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន​ ហើយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ​

    March 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ – វរសេនីយ៍ទោ ម៉ន វុធី បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ត្រី ហែម ស៊ីហ៊ន់ មេបញ្ជាការរងខណ្ឌពោធិ៍សែនជ័យ នឹងមន្ត្រីជាច្រើនរូបទៀត បានចុះបង្ក្រាបបិទទីតាំង ខារ៉ាអូខេ និងភោជនីយដ្ឋាន សរុបចំនួន ៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ក្នុងភូមិត្រពាំងល្វាសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ ដែលល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល

    March 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងមុននេះបន្តិចថា គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ដឹកនាំ ដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ កំពុងចុះ បិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ​(KTV)​ (វៀតណាម) មួយកន្លែង យីយោ HAT VOL NHAU 007 នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ ស្ថិតនៅក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    March 11, 2021