Khmernote Media
  • PR

    អនាគតនៃ Volvo Cars គឺអគ្គិសនី ហើយរថយន្ត Volvo C40 Recharge គឺជាសក្ខីភាពចុងក្រោយបំផុត នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះអនាគតនៃការបំភាយឧស្ម័នដល់កំរិតសូន្យ។ រថយន្ត C40 Recharge រួមមានអត្ថប្រយោជន៍ទាំងអស់នៃរថយន្តប្រភេទ SUV ប៉ុន្តែមានការរចនាទាបជាង និងរលោងជាង។ វាផ្អែកលើទម្រង់រថយន្ត CMA និងម៉ូដែល Volvo ដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរចនាឡើងជារថយន្តអគ្គិសនីសុទ្ធតែម្តង។ បន្ទាប់ពីការណែនាំជាដំបូងនៃរថយន្ត XC40 Recharge ព្រមទាំងរថយន្ត C40 Recharge នាពេលនេះ ក្រុមហ៊ុន Volvo Cars នឹងដាក់ចេញនូវម៉ូដែលអគ្គិសនីបន្ថែមជាច្រើនទៀតនៅឆ្នាំក្រោយៗ។

    March 11, 2021
  • PR

    (រាជធានីភ្នំពេញ កម្ពុជា ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១) ដោយមើលឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៃការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group)ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម បានប្រកាសថានឹងធ្វើការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែយកចិត្តទុកដាក់ចំពោះការវិវឌ្ឍនៃស្ថានការណ៍បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កន្លងមក ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានផ្តួចផ្តើមសកម្មភាពសប្បុរសធម៌ទ្រង់ទ្រាយធំជាច្រើនលើក

    March 11, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយមុននេះបានអោយដឹងថា រដ្ឋបាលខេត្ត បានសម្រេចការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ នូវសណ្ឋាគារ-កាស៊ីណូ ចំនួន២ ដែលមានទីតាំងនៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ សណ្ឋាគារ-កាស៊ីណូ ដែលត្រូវបានអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញនោះមានដូចជា សណ្ឋាគារ-កាស៊ីណូជីនប៉ី កួយជូន(ជូនប៉ី២) ដែលមានទីតាំងស្ថិតនៅវិថី២ធ្នូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសណ្ឋាគារហ័ងហ័្គនជាយី (Crowner Plaza Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕

    March 11, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-អ្នកបើកបររថយន្ត២គ្រឿង ដែលបើកគេចផ្ទុយបំរាមចេញ ចូលខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចគណៈបញ្ជាការឯកភាពស្រុកកំពង់សិលាឃាត់ នាំយកមកចាត់ការតាមនិតិវិធី កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។ សមត្ថកិច្ចបញ្ជាក់ថា រថយន្ត០២គ្រឿងនេះ មានរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង បើកបរគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក។ អ្នកបើកបររថយន្តដែលសមត្ថកិច្ចរួមមាន៖ ១.ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 គោលដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចចំការដូងប្រេង

    March 11, 2021
  • សិល្បៈ

    ផលិតករវ័យក្មេងរបស់ផលិតកម្មហង្សមាស ដែលគេស្គាល់ថាឈ្មោះ Eco Vaksong ហៅ ប៉ បានប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ នៅមុននេះបន្តិចក្រោយពេលធ្វើតេស្តរកមេរោគនេះកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ លោក ប៉ បានប្រកាសកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២១ នៅលើគណនី Facebook របស់លោកថាដោយសារលោកមានជាប់ពាក់ព័ន្ធប្រយោលជាមួយសិល្បៈករ ដែលមានវិជ្ជមានកូវីដ-១៩ ស្របពេលលោកមានអការៈ ក្អក​ ក្តៅខ្លួន​ ឈឺក​ ផ្តាសាយ​ ឈឺក្បាល ទើបលោកមកធ្វើតេស្តរកជំងឺមួយនេះ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លទ្ធផលបានចេញមកគឺលោកមានវិជ្ជមានកូវីដ-១៩ ហើយលោកបានរៀបរាប់ថា៖ “ជំរាបសួរ​ ពុកម៉ែបងប្អូន​

    March 11, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយ​របស់ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាស​ ស្វែងរក​អ្នកប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ​ នៅភូមិទួលច្រនៀង​ ឃុំបាយដំរាំ​ ស្រុកបាណន់​ ខេត្តបាត់ដំបង ដោយបុគ្គលចំនួន ២រូប បានប៉ះពាល់ជាមួយករណីសង្ស័យវិជ្ជមានកូវីដ-១៩ ដោយអង្គុយជាប់គ្នាបីនាក់ ក្នុងអំឡុងពេលធ្វើដំណើរពីភ្នំពេញមកបាត់ដំបង តាមរថយន្តឈ្នួលម៉ាក ស៊ីណា ពាក់ស្លាកលេខ៖ ភ្នំពេញ 2Az:1235 កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានចេញដំណើរប្រហែលម៉ោង ១២ថ្ងៃត្រង់ មកដល់បាត់ដំបងម៉ោងប្រហែល៧៖១០យប់ មានអ្នករួមដំណើរ៦នាក់។ តាមផ្លូវធ្វើដំណើរមានឈប់ហូបអាហារនៅហាងបាយមួយកន្លែង (មានជនបរទេសចូលហូប) នៅខាងស្ដាំដៃ ជាប់ស្ថានីយ៍លក់សាំង ចម្ងាយប្រមាណ៥០០ម៉ែត្រ ជិតផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ។

    March 11, 2021
  • កូវីដ-១៩

    បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា ជនជាតិខ្មែរម្នាក់មានអាយុ៥០ឆ្នាំ​ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹកមិញនេះ។ ក្នុងនោះដែរបើតាមបទសម្ភាសន៍ផ្ទាល់របស់លោកជំទាវ ឱ វណ្ណឌីន ជាមួយស្ថានីយទូរទស្សន៍ BTV បានអោយដឹងលំអិតពីស្ថានភាពវិវឌ្ឍន៍នៃវិរ៉ុសកូវីដ-១៩ រហូតធ្វើអោយបុរសជនជាតិខ្មែរ វ័យ៥០ឆ្នាំម្នាក់បានទទួលមរណភាព។ លោកជំទាវ បានបញ្ជាក់ថា៖ បុរសដែលទទួលមរណភាព និងជាករណីទី១ នៅកម្ពុជានេះគឺគាត់បានរកឃើញថាឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលទ្ធផលបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកចាក់អង្រែ។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ គាត់ក៏មានការវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរ ដោយស្ថានភាពរបស់គាត់ហត់ខ្លាំង ដូច្នេះក្រុមគ្រូពេទ្យក៏បានបញ្ជូនគាត់មកធ្វើការសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ មកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    March 11, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ធំ បានឲ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ទទួលពលករមកពីប្រទេសថៃប្រមាណជាង ៦០០នាក់ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងការរីករាលដាលមេរោគកូវិដ១៩ ។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៦០០នាក់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជូនមកនៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀត អោយបានគ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតិអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន

    March 11, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ទីរពេទ្យកុមារជាតិ បានជូនដំណឹងអំពីការផ្អាកការចាក់វ៉ាក់សាំង Sinopharm ដូសទី១ សម្រាប់ក្រុមដែលមាននៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ប៉ុន្តែបន្តចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ រួចហើយ។ បើតាមអ្នករាយការណ៍ព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលបានទៅចាក់វ៉ាក់សាំង Sinopharm សម្រាប់ដូសទី២ នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មន្ទីរពេទ្យកុមារជាតិបានបិទសេចក្តីប្រកាសហើយពីការផ្អាកការផ្តល់ជូនវ៉ាក់សាំង Sinopharm សម្រាប់ក្រុមមនុស្សអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ដូសទី១ រហូតដល់មានការជូនដំណឹងជាថ្មីពីក្រសួងសុខាភិបាល។ ដោយឡែក នៅព្រឹកនេះផងដែរ ប្រជាពលរដ្ឋដែលមានអាយុលើសពី៦០ឆ្នាំ

    March 11, 2021
  • កូវីដ-១៩

    បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា ជនជាតិខ្មែរម្នាក់មានអាយុ៥០ឆ្នាំ​ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹកមិញនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា នេះជាករណីទី១ នៅកម្ពុជា ហើយសពមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែចិន នៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សពនេះត្រូវបានរកឃើញថាមានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

    March 11, 2021