Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី៤៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថាអ្នកជាសះស្បើយទាំង៤៨នាក់ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយភាគច្រើនជាអ្នកជំងឺជនជាតិចិន។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 11, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី៤៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៩នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ចំណែកឯអ្នកជាសះស្បើយទាំង៤៨នាក់ ក៏សុទ្ធតែ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ផងដែរ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 11, 2021
  • ព័ត៌មានជាតិ

    យោងតាមផេករបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅយប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវកម្មក្លឹបកំសាន្ត, ខារ៉ាអូខេ និងបារបារាំង ដែលបានលួចលាក់បើកដំណើរការបំពាននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ គួរបញ្ជាក់កាលពីព្រឹកថ្ងៃទី ១០ មីនា ម្សិលមិញនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ទៅ ៦៤នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ៦១៣នាក់ ឯណោះ ហើយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ បានប្រកាសផ្អាកអាជីកម្មក្លឹបកំសាន្ត សាលារៀន ក្លឹបហាត់ប្រាណ… ដើម្បីកុំឲ្យមានការជួបជុំច្រើនចៀសវាងការរីករាលដាលឆ្លងជំងឺកូវីដ១៩៕    

    March 11, 2021
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិចរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការរាយការណ៍ករណីឃាត់បានរថយន្តតាក់ស៊ី ចំនួន៣គ្រឿង បើកគេចគោលដៅត្រួតពិនិត្យវាងទៅតាមផ្លូវល្បឿនលឿន បម្រុងចេញពីខេត្តព្រះសីហនុ ទៅភ្នំពេញ។ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបរាប់ថា៖ សូមជម្រាបជូន កាលពីយប់ថ្ងៃទី​០៨ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តតាក់ស៊ីចំនួន០៣គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន​ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃទី​១០ ខែមីនា​ ឆ្នាំ២០២១ ដូចខាងក្រោម៖ ១.ឈ្មោះ កុច វ៉ាន់ណាក់ ភេទប្រុស អាយុ ២៧ឆ្នាំ បើកបររថយន្ដម៉ាកស៊ីណា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BF

    March 10, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី​០៩ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ងត៍ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ នៅថ្ងៃទី​១០ ខែមីនា​ ឆ្នាំ២០២១ ដូចខាងក្រោម៖ ឈ្មោះ ទៀង ផាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបររថយន្តក្រឡុកស៊ីម៉ងត៌របស់ក្រុមហ៊ុនជឿនលឿន ពាក់ស្លាកលេខ ភ្នំពេញ 3A-9421 ដឹកស៊ីម៉ងត៍របស់ ក្រុមហ៊ុនខេស៊ីមែន គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត ដោយបានបន្លំដឹកអ្នកដំណើរម្នាក់(ខ្មែរ) ជាបុគ្គលិកបំរើការនៅកាស៊ីណូមួយកន្លែងនៅក្នុងក្រុងព្រះសីហនុ មកដល់គោលដៅត្រួតពិនិត្យក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង។ រថយន្ដខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

    March 10, 2021
  • កូវីដ-១៩

    យោងតាមសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា សម្តេចបានបញ្ជាអោយរដ្ឋបាលរាជធានីភ្នំពេញ យកសណ្ឋាគារចំនួន២បន្ថែមទៀត ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្របពេលដែលការរីករាលដាលកាន់តែខ្លាំងនៃជំងឺដ៏កាចសាហាវនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចបានពិភាក្សាជាមួយនឹងសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការបញ្ចេញគ្រូពេទ្យកងទ័ពដើម្បីចូលរួមជួយការងារគ្រូពេទ្យស៊ីវិល ហើយក្នុងនោះសម្តេចពិជ័យសេនា ក៏បានបញ្ជាក់ថាត្រៀមគ្រូពេទ្យកងទ័ព ចំនួន៣០ក្រុមផងដែរ ដើម្បីជួយដល់ការងារនេះ។ គួរបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី ១០ មីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួនរហូតដល់ទៅ ៦៤នាក់ និងមានករណីជាសះស្បើយចំនួន

    March 10, 2021
  • សិល្បៈ

    នារសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១នេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មហង្សមាស បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកមានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន។ ក្រោយពីការប្រកាសវិជ្ជមានកូវីដ១៩ជាសាធារណៈរួចមក នៅវេលាម៉ោងប្រមាណ២រសៀល មន្ត្រីសុខាភិបាលបានបើកឡានពេទ្យធ្វើដំណើរមកយកអ្នកនាង សុគន្ធ នីសា នៅគេហដ្ឋាន ដើម្បីយកទៅព្យាបាលជំងឺផងដែរ។ តាមរយៈកិច្ចសម្ភាសន៍របស់អ្នកនាង សុគន្ធ នីសា ជាមួយសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា សុខភាពរបស់អ្នកនាងមិនឡើងកំដៅទៀតទេ ប៉ុន្តែវាធ្វើអោយអ្នកនាងសាបមាត់ ហើយមុនពេលលទ្ធផលតេស្តវិជ្ជមាន អ្នកនាងមានអាការៈឡើងកំដៅខ្លាំងដល់៣៧អង្សា និងបន្តឡើងកំដៅរហូតដល់ ៣៨អង្សាជាង ទោះលេបថ្នាំក៏អត់ថយកំដៅដែរ ហើយពេលឡើងកំដៅខ្លាំងវាធ្វើឲ្យឈឺក្បាល ស្រដៀងអាការៈជំងឺគ្រុន ទោះព្យាយាមផឹកថ្នាំក៏អន់ថយកំដៅត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ អ្នកនាងបន្តទៀតថា សុខភាពរបស់នាងមិនទាន់មានអាការៈថប់ដង្ហើម

    March 10, 2021
  • កូវីដ-១៩

    យោងតាមសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១បានអោយដឹងថា សម្តេចតេជោ បានសម្រេចបញ្ចេញគ្រូពេទ្យទាហានដើម្បីមកជួយក្រុមគ្រូពេទ្យស៊ីវិល ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ខណៈដែលការឆ្លងរីករាលដាលយ៉ាងគំហុកនាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបចំគ្រូពេទ្យកងទ័ព ចំនួន៣០ក្រុមដើម្បីមកជួយគ្រូពេទ្យស៊ីវិល។ គួរបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី ១០ មីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួនរហូតដល់ទៅ ៦៤នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើងសរុបមានចំនួន ៦១៣នាក់ គិតមកត្រឹមថ្ងៃទី ១០

    March 10, 2021
  • កូវីដ-១៩

    រដ្ឋបាលស្រុកទាំង៦ និងរដ្ឋបាលក្រុងខេមរភូិន្ទ បានចេញសេចក្តីជូនព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋាន ស្តីពីការផ្អាកជាបណ្តោះអាសន្ន កម្មវិធីជួបជុំខួបកំណើត ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗដែលមានការជួបជុំមនុស្សច្រើនកុះករ។ ក្នុងសេចក្តីជូនព័ត៌មាននោះដែរ ក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋាន ធ្វើការជូនដំណឹងក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយការផ្អាកនេះនឹងត្រូវអនុវត្តន៍ចាប់ពីពេលជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕

    March 10, 2021
  • សិល្បៈ

    កាលពីម្សិលមិញ និងថ្ងៃនេះ បានទទួលដំណឺងសិល្បករប៉ុន្មាននាក់បានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ និងជាច្រើននាក់បានយកសំណាក ហើយធ្វើចត្តាឡីស័ក។ នៅពេលនេះលោកព្រាប សុវត្ថិបានចេញសារផ្តាំផ្ញើទៅបងប្អូនសិល្បករទាំងអស់ ដោយលោកបានរៀបរាប់ខាងក្រោមនេះ ជាកម្លាំងចិត្ត និងសូមឲ្យបងប្អូនសិល្បករដែលបានឆ្លងតាំងចិត្តឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ លោកបានសរសេរថា៖ ៉ជំរាបសួរបងប្អូនពូមីង អ៊ុំប្រុសអ៊ុំស្រី និងបងប្អូនសិល្បករទាំងអស់ ! នៅពេលនេះបងប្អូនប្រជាពលរដ្ឋនិងសិល្បករ សិល្បៈការិនីខ្មែរមួយចំនួន ដែលបានឆ្លងកូវីដ19 ហើយនិងមានអ្នកពាក់ព័ន្ធជាច្រើនទៀត កំពុងតាមដានសុខភាព ។ ខ្ញុំបាទ ព្រាបសុវត្ថិ រួមទាំងក្រុមគ្រួសារ ផ្ដល់ជាកម្លាំងចិត្តដល់បងប្អូន សិល្បករ និងប្រជាជនខ្មែរ ដែលបានឆ្លងកូវីដ19 សូមតាំងចិត្តឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះឱ្យបានជាសះស្បើយទាំងអស់ ! យើងទាំងអស់គ្នាមានរដ្ឋាភិបាល ដែលលោកតែងតែលើកទឹកចិត្តយើងគ្រប់ពេលវេលា

    March 10, 2021