- Khmernote Media
- កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបាធាយ ខេត្តកំពង់ចាម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលនៅតំបន់ផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដែលមានទំនាក់ទំនងជាមួយនឹង ឈ្មោះ លន់ រ៉ែម ភេទស្រី អាយុ៤២ឆ្នាំ បានមកលក់ខោអាវនៅផ្សារផ្អាវ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១កន្លងទៅ ក្រោយមកក៏បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ សូមអញ្ជើញទៅធ្វើពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និងត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ អាជ្ញាធរក៏បានស្រាវជ្រាវ រកឃើញស្ត្រី០៣នាក់ បានប៉ះពាល់ផ្ទាល់ជាមួយនឹងឈ្មោះ លន់ រ៉ែម ត្រូវបានយកទៅធ្វើចត្តាឡីស័ករួចហើយ និងរងចាំលទ្ធផលសំណាក។ សូមអាចសេចក្តីប្រកាសព័ត៌មានលំអិត របស់
March 10, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យបញ្ជាក់ឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបណ្តាញសារព័ត៌មាន ខ្មែរប៉ុស្តិ៍ ដែលបានផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារចំណងជើងថា៖ ជនជាតិចិន០៩នាក់ សង្ស័យផ្ទុកកូវីដ-១៩ នៅជ្រៃធំប្រុងរត់គេចមកទីក្រុងភ្នំពេញតែត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេដទាំងស្រុងចំពោះសារព័ត៌មាន ខ្មែរប៉ុស្តិ៍ ដែលបានចុះផ្សាយខ្លឹមសារខាងលើ គឺជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ជាព័ត៌មានបែបបំពុលសង្គមតែប៉ុណ្ណោះ។ ជាក់ស្តែងចំនួនអ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងជនជាតិខ្មែរយើង និងបរទេស គឺនៅគ្រប់ចំនួនដដែល ពុំមានបាត់វត្តមាននរណាម្នាក់ទេ។ ក្រោមការដឹកនាំផ្ទាល់ បញ្ជាផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងក្រោមឱវាទរបស់ស្នងការដ្ឋានបានកំពុងយកចិត្តទុកដាក់បម្រើ
March 10, 2021 - កូវីដ-១៩លោកស្នងការរង សែម គន្ធា បញ្ជាក់ប្រាក់លោក មាស ឫទ្ធី ថាលោកមិនបានឆ្លងជំងឺកូវីដ-១៩ ដូចការផ្សព្វផ្សាយនោះទេ
បើតាមការអោយដឹងរបស់លោក មាស ឫទ្ធី ពិធីករព័ត៌មានល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះបានអោយដឹងថា លោកស្នងការរងទទួលបន្ទុកផែនចរាចរណ៍ គឺលោក សែម គន្ធា បានបញ្ជាក់ប្រាប់លោកថា លោកមិនបានឆ្លងជំងឺកូវីដ-១៩ ដូចការផ្សព្វផ្សាយតៗគ្នាលើបណ្តាញសង្គមនោះទេ គ្រាន់តែលោកត្រូវធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សិល្បៈករ សិល្បៈការនីមួយចំនួនរបស់ស្ថានីយទូរទស្សន៍ហង្សមាស បានរកឃើញវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ ខណៈដែលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានប្រកាសរកឃើញវិជ្ជមានថ្មីចំនួន៦៤នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ៕
March 10, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ រន្ធត់ណាស់! បុរសមាឌធំម្នាក់ជាបុគ្គលិកផ្នែកលក់រថយន្តក្រុមហ៊ុន V-Auto បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូតែម្នាក់ឯងក្នុងល្បឿនលឿន និងឱនក្អួតទាំងកំពុងបើកបរ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលបោកនិងថ្នល់តែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖១០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវ២៧១ កែងផ្លូវលេខ៤៨០ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ នួន ឆវ័ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិក ផ្នែកលក់រថយន្ត ឃ្លាំងទិញ-លក់រថយន្ត V-Auto (ឃ្លាំងលេខ 287) ទីកន្លែងកំណើតផ្ទះលេខហ្សេអេហ្វអឺ០ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
March 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេចផ្អាកការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ក្រោយរកឃើញមានប្រជាពលរដ្ឋចំនួន ០៩នាក់ បានឆ្លងជំងឺកូវីដ១៩។ បើយោងតាមការបញ្ជាក់ អធិការដ្ឋាននគរបាលស្រុកល្វាឯម នៅព្រឹកថ្ងៃពុធ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ អនុវត្តន៍តាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID-19) ស្រុកល្វាឯម។ លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម
March 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្មេងទំនើង២នាក់ដែលជិះម៉ូតូវាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វាររៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។ ជនសង្ស័យទី១ ឈ្មោះ លឹម ហុងឡេង ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ មុខរបរ នៅផ្ទះ ជនសង្ស័យទី២ ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ មុខរបរ ជាងដែក។ ជនសង្ស័យទាំង២បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សា(វាយក្បាល)លើជនបរទេសដែលមិនស្គាល់អត្តសញ្ញាណកំពុងជិះកង់ពិតប្រាកដមែនកាលពីវេលាម៉ោង១៧:១០នាទី
March 10, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម គង់ សោភ័ណ្ឌ បានឲ្យដឹងថា នៅយប់ថ្ងៃអង្គារ៍ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ត្រួតពិនិត្យករណីប្រជាពលរដ្ឋរស់នៅស្រុកល្វាឯម ចំនួន០៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មាន វិជ្ជមានជំងឺកូវីដ-១៩ និងចាត់វិធានការស្រាវជ្រាវបន្ទាន់ និងកំណត់មុខសញ្ញា ស្វែងរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់
March 10, 2021 - កូវីដ-១៩
ព្រឹកថ្ងៃទី ១០ មីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួនរហូតដល់ទៅ ៦៤នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់។ គួរបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ៦១៣នាក់ គិតមកត្រឹមថ្ងៃទី ១០ មីនា ២០២១នេះ ។ នៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា អ្នកវិជ្ជមានកូវីដ១៩ថ្មី ទាំង៦៤នាក់ នោះគឺ នៅ ភ្នំពេញ (២៧), សៀមរាប (១), កណ្ដាល (២៩), ព្រៃវែង (៥), ព្រះសីហនុ
March 10, 2021 - សិល្បៈ
ក្រោយពីទទួលបានដំណឹងលោក ណុប ប៉ាយ៉ារិទ្ធ អ្នកនាងកែវ ចាន់និមល ស្វាមី និងកូន ទទួលបានវិជ្ជមានកូវីដ១៩ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ងាកមកពេលនេះលោកខេម តារាចម្រៀងរបស់ផលិតកម្ម Galaxy បានចេញសារទាំងយប់បារម្ភទាំងយប់ និងជូនពរឲ្យពួកគាត់ឆាប់ជាសះស្បើយ។ លោកបានសរសេររៀបរាប់ថា៖ “ក្នុងនាមខ្ញុំបាទជាតារាចំរៀងប្រចាំផលិតកម្ម Galaxy Navatra និងជាតារាចម្រៀងនៅក្នុងប្រទេសខ្មែរ សូមចូលរួមលើកទឹកចិត្តចំពោះរាមច្បងតារាចម្រៀង(ណុបបាយ៉ារិទ្ធនិងក្រុមគ្រួសារពិធីការនីប្រចាំTVហង្សមាស )ព្រមទាំងបងប្រុស អុិន តីតូ ដែលបានឆ្លងនូវមេរោគ កូវីដ១៩ ខ្ញុំបាទពិតជាសោកស្តាយនិងមានការព្រួយបារម្ភណ៍ណាស់ចំពោះសុខភាពពួកគាត់ ។ ដូច្នេះសូមជូនពរឱ្យពួកគាត់បានឆាប់ជាសះស្បើយ ។ ហើយនេះក៏ជាសារមួយដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរបានយល់ដឹងហើយការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺកូវីដ19 សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំមើលស្រាលជំងឺនេះឡើយ ជាចុងក្រោយ ខ្ញុំលើកដៃបួងសួង អធិដ្ឋានដល់ព្រះជាម្ចាស់🙏🙏
March 9, 2021 - សិល្បៈ
នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ អ្នកសិល្បៈមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ខណៈដែលសិល្បៈករ សិល្បៈការនី មួយចំនួនទៀតបានជាប់ពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោល បាននាំគ្នាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដោយក្នុងនោះលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ក៏បានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ដូចគ្នាហើយពួកគេក៏បានមកធ្វើតេស្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលទ្ធផលនៃការធ្វើតេស្តលើកទី១ គឺអវិជ្ជមាន។ តារាចម្រៀងរ៉េប ម្ចាស់បទ “ញីកែងជើង” បានរៀបរាប់ថា៖ “សួស្ដីបងប្អូនទាំងអស់គ្នា ដោយពេលនេះខ្ញុំទាំងពីរអ្នកបានធ្វេីតេស្តមេរោគកូវីត ១៩ រួចរាល់ហេីយដោយលទ្ធផលតេស្តលេីកទីមួយ គឺ (អវិជ្ជមាន) ប៉ុន្តែដោយមានការណែនាំពីលោកគ្រូអ្នកគ្រូពេទ្យអោយពួកខ្ញុំបន្តធ្វេីការ ចត្តាឡីសក្ត័ដោយខ្លួនឯងនៅផ្ទះរហូតដល់គ្រប់ ១៤ថ្ងៃ ដេីម្បីរង់ចាំការធ្វេីតេស្តលេីកទី ២
March 9, 2021









