Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសលើបំរាមរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញនាពេលថ្មីៗនេះ ដោយកាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើម ដើម្បីធ្វើចត្តាឡីស័កវិញ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។ ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៖ – ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។ –

    March 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពយកដុំថ្មគប់គំរាមប្លន់យកម៉ូតូហុងដាឌ្រីមសង់ បានសម្រេចពីក្មេងប្រុសម្នាក់ ដែលឈប់ម៉ូតូអង្គុយជជែកគ្នាជាមួយមិត្តភក្តិនៅក្នុងវត្តកំសាន្ត សង្កាត់ព្រែកប្រា ហើយជិះរត់គេចខ្លួនទាំងភ័យស្លន់ស្លោ ព្រោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗ ផ្អើលប្រជាពលរដ្ឋរួមទាំងកម្លាំងនគរបាលប៉ុស្តិ៍និរោធ ចេញអន្តរាគមន៍ប្រដេញតាមរហូតដល់ ជិតវត្តប្រជុំវង្ស ទើបឃាត់បានរួចយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលនិរោធតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧:៥០នាទីយប់ ថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចក្នុងបរិវេណវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ សឿន បញ្ញារិទ្ធ ហៅលុច ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

    March 9, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤៩នាក់ និងមានករណីជាសះស្បើយថ្មី២១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤៩នាក់នោះ គឺមាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៨នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំណែកឯអ្នកជាសះស្បើយទាំង២១នាក់មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង២០នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 9, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសលើបំរាមរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញនាពេលថ្មីៗនេះ ដោយកាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើម ដើម្បីធ្វើចត្តាឡីស័កវិញ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។ ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៖ – ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។ –

    March 9, 2021
  • សិល្បៈ

    មានការភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ចាន់ កែវនិមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាង ចាន់ កែវនិមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្ររកមើលជំងឺកូវីដ-១៩ ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។ មុននេះបន្តិច អ្នកនាង ចាន់ កែវនិមល បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាងថា “អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងសួរសុខទុក្ខ ស្ថានភាពគ្រួសារខ្ញ៉ំពេលនេះមិនមានជាបញ្ហាចោទធំទេគ្រប់យ៉ាងគឺត្រូវបានមើលថែពីក្រុមគ្រូពេទ្យជំនាញ យ៉ាងណាក៏ស្នើសុំបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្តិ ក្រុមការងារទាំងអស់ផងដែរ”៕

    March 9, 2021
  • សិល្បៈ

    ថ្មីៗនេះ មានភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាង កែវ ចាន់និមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្យរកមើលជំងឺកូវីដ-១៩ ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។ ទាក់ទងនឹងករណីនេះផងដែរ លោក សុខ រ៉ាស៊ី ដែលជាដៃគូពិធីករជាមួយអ្នកនាង ចាន់ កែវ និមល បានឲ្យដឹងថា “ព្រោះតែ Video មួយនេះ ហើយ! ទើបគាត់ទទួលរង

    March 9, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា នគរបាលបង្ក្រាបបាន ជនជាតិចិនចំនួន០៤នាក់ ដែលធ្វើសកម្មភាពប្លន់ លើជនជាតិចិនដូចគ្នា ក្រោយក្រុមនេះធ្វើសកម្មភាពនៅល្ងាចថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ ម្តុំមុខសណ្ឋាគារមួយកន្លែង ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ហើយប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្សយ័បាន នៅវេលាម៉ោងជាង៨យប់ថ្ងៃដដែល ពេលក្រុមនេះរត់គេច នៅតាមផ្លូវចំណោតរ៉ាក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ។ ជនសង្ស័យទាំង ០៤នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ CUI YINZHE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ កាស៊ីណូ តុងយៀន

    March 9, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា ដោយយោងលើលទ្ធផលតេស្តរហូតមកដល់ពេលនេះ មានជនបរទេសចំនួន ៥នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។ ដូច្នេះដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមធ្វើការណែនាំ ដូចខាងក្រោម៖ ១- បិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងសណ្ឋាគារជីងសាគុងហ្គូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្ក្រេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន។ ២- បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ៣- ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាកឲ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ៤- ត្រូវយកចិត្តទុកដាក់ខ្ពស់ ណែនាំបន្ថែមលើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩

    March 9, 2021
  • សិល្បៈ

    ក្រោយពីទទួលបានព័ត៌មានអ្នកនាង កែវ ចាន់និមល ស្វាមី ព្រមទាំងកូនស្រីទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ មានការលេចលឺតៗគ្នា ថា អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានអាការៈផ្តាសាយផងដែរ។ នៅព្រឹកនេះអ្នក ឱក សុគន្ធកញ្ញា បានធ្វើការបកស្រាយ និងថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានព្រួយបារម្ភ និងសួរសុខទុក្ខ ដោយអ្នកនាងរៀបរាប់ថាមិនមានអាការៈ ក្តៅខ្លួន ផ្តាសាយ ណាមួយគួរឲ្យសង្ស័យទេ។ អ្នកនាងបានរៀបរាប់បន្ថែមថា៖ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ! នាងខ្ញុំ ឱក សុគន្ធកញ្ញា អរគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ ! ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា

    March 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងចូលទៅលួចវិទ្យុទាក់ទង (ID) របស់ប៉ូលីសដល់ក្នុងប៉ុស្តិ៍ប្រចាំការ២៤ម៉ោង បានសម្រេចហើយ និងឆ្លៀតប៉ុនប៉ងលួចម៉ូតូមួយគ្រឿងទៀត តែត្រូវប៉ូលីសដឹងខ្លួនទាន់ ស្រែកសួរមិនឆ្លើយក៏រត់ឡើងជិះម៉ូតូគេចខ្លួន ផ្អើលប៉ូលិស២ខណ្ឌសហការគ្នាបញ្ចេញម៉ូតូប្រដេញ តាមចាប់ទំរាំបាន និងឆែករកឃើញថ្នាំញៀននៅជាប់ខ្លួនទៀត ទើបវាយខ្នោះយកទៅសួរនាំភ្លាមៗផងដែរ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង០១:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍ប្រចាំការ២៤ម៉ោង (ស្តុប២៤ម៉ោង) ផ្លូវបំបែកជាបួន លើផ្លូវភ្នំពេញហាណូយ កែងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង ម៉ាកអឹមស្លាស់ (M’Slaz) ពណ៌ខ្មៅ

    March 9, 2021