Khmernote Media
  • ព័ត៌មានជាតិ

    នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១៥:៤៥នាទី សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល កន្ទោក ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ករណីក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចក្នុងបុរីពិភពថ្មី កំបូល១ សង្កាត់កន្ទោក ខណ្ឌកំបូល។ ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ថាមានក្រុមក្មេងទំនើងមានគ្នាចំនួន ០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូទៅវិញទៅមកក្នុងបុរីពិភពថ្មី កំបូល១ សមត្ថកិច្ចចុះចាំឃ្លាំមើល ក៏ប្រទះឃើញក្រុមក្មេងទំនើងបង្ហោះម៉ូតូ ក៏ធ្វើការឃាត់ខ្លួននាំយកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ អប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដ៏ទៃ។ ក្មេងទំនើងទាំង០៤នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ លាង ម៉េងហ៊ ភេទប្រុស មុខរបរ

    March 8, 2021
  • ព័ត៌មានជាតិ

    មុននេះស្នងការរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថាក្មេងស្ទាវដែលជិះម៉ូតូហើយឌុបម្នាក់ទៀត ទៅទះក្បាលរបស់ជនបរទេសកំពុងជិះកង់ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួនបានហេីយនៅព្រឹកថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២១ ។ គួរបញ្ជាក់ថា តាមព័ត៌មានឲ្យដឹងថា​ អ្នកឌុបឈ្មោះ​ អាឡេង​ ផ្ទះនៅ​ ភូមិ​ គៀនឃ្លាំង​ សង្កាត់​ ជ្រោយ​ចង្វារ​។ សូមប្រិយមិត្តតាមដានព័ត៌មាននេះជាមួយខ្មែរណូតទាំងអស់គ្នា។ គួរបញ្ជាក់ថា ថ្មីៗនេះមានការរិះគន់ជាខ្លាំងបន្ទាប់ពីយុវជនមួយក្រុម ដែល ២នាក់បានជិះម៉ូតូ ឃើញជនបរទេសកំពុងជិះកង់សុខៗ ស្រាប់តែជិះទៅជិតរួចទះក្បាលជនបរទេសមួយដៃ ហើយនាំគ្នាថត និងសើចសប្បាយក្អាកក្អាយ។ ទង្វើនេះធ្វើឲ្យមហាជនរិះគន់ជាខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការហៅមកអប់រំ ដើម្បីកុំឲ្យក្មេងស្ទាវបែបនេះធ្វើដូច្នេះដាក់ជនបរទេស ព្រោះនាំឲ្យគេវាយតម្លៃប្រទេសយើង។ យ៉ាងណាមិញនៅក្នុងវិដអូ ប៉ុន្មានវិនាទីខាងក្រោមបានបង្ហាញទីតាំងដូចជ្រោយចង្វារ និងមានស្លាកលេខម៉ូតូ 1HK: 2418

    March 8, 2021
  • កូវីដ-១៩

    កាលពីម្សិលមិញនេះដែរ សេចក្តីប្រកាសព័ត៌មានមួយរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ លើយុវតីអាយុ១៦ឆ្នាំម្នាក់ ដោយនាងបានធ្វើដំណើរទៅលេងផ្ទះនៅក្នុងភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយបានជួបជាមួយម្តាយ បងប្រុស និងចូលរួមបុណ្យសពជីតា ដែលបានស្លាប់រយៈពេល២ថ្ងៃជាប់គ្នា។ នៅព្រឹកមិញនេះដែរ ម្តាយរបស់នាងដែលមានអាយុ៣៧ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ពីកូនស្រីដែរ។ គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីម្សិលមិញបានរៀបរាប់ថា៖ ការរកឃើញវិជ្ជមានកូវីដ-១៩ លើយុវតីខាងលើ ត្រូវបានចេញលទ្ធផលបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នយុវតីរូបនេះត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយ៍-សន្ទុក។ អ្វីដែលចាប់អារម្មណ៍នោះគឺ យុវតីឈ្មោះ ឡេង មីងហួយ បានធ្វើដំណើរតាមរថយន្តក្រុង របស់ក្រុមហ៊ុន ចាន់ ម៉ូលី

    March 8, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រកឃើញករណីវិជ្ជមាន បុរសជនជាតិខ្មែរ ឈ្មោះ ម៉ី ស៊ីចាន អាយុ២៧ឆ្នាំ រស់នៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ធ្វើជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារសីញជីងថៃ នៅលែង LV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ បុរសម្នាក់នេះ បានមកដល់ផ្ទះនៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ មកពីតំបន់មានហានិភ័យខ្ពស់ (ខេត្តព្រះសីហនុ) បានចូលមកស្នាក់នៅក្នុងមូលដ្ឋាន នៅថ្ងៃទី០៥

    March 8, 2021
  • ព័ត៌មានជាតិ

    ថ្មីៗនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញ បុគ្គលឈ្មោះ អ៉ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹមសុភី គឺមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តមរដមន្ដ្រី ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា “មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោររាយការណ៍ ជូនឯកឧត្តម : នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ៩

    March 8, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត <<ក្នុងរយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះយើងបានរួមគ្នាសម្រេចនូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ហើយដែលបានបិទទ្វារមិនដំណើរការអាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់>> ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ពីអង្គភាពកងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួងការងារ សាលារាជធានីភ្នំពេញ អគ្គិសនីយកម្ពុជា(EDC) ក្រុមហ៊ុនឯកជន និងមិត្តភ័ក្ត្រទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះ

    March 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីចូលរួមបុណ្យសពមិត្តភក្តិ ដើរចេញទៅចាំកង់បីឥណ្ឌាមកដឹកទៅផ្ទះ ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone X-Max (អាយហ្វូនអ៉ិចម៉េក) បានសម្រេច ជិះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០១:២៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខក្លោងទ្វារវត្តកំពែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សារុន ស្លារី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ រស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកទូរស័ព្ទដែលជនសង្ស័យយកទៅបាត់នោះ ម៉ាក iPhone X-Max

    March 8, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៤នាក់ និងមានករណីជាសះស្បើយថ្មី០៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលមាននៅខេត្តកណ្តាល ០៣នាក់ រាជធានីភ្នំពេញ ១២នាក់ ខេត្តកំពង់ចាម ០១នាក់ ខេត្តកំពង់ធំ ០១នាក់ និងខេត្តព្រះសីហនុ ០៧នាក់។ ចំណែកឯអ្នកជាសះស្បើយទាំង០៧នាក់ ក៏សុទ្ធតែជាអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ផងដែរ។ គិតមកទល់ពេលនេះ ចំនួនឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងសរុប ៥០១នាក់ (ស្រី ២៤៨នាក់

    March 8, 2021
  • កូវីដ-១៩

    ព្រឹកនេះក្រសួង សុខាភិបាលកម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២៤នាក់ទៀត ដែលមានករណីជាសះស្បើយចំនួន ៧នាក់ នៅថ្ងៃ ០៧ មីនា ២០២១ កាលពីម្សិលមិញនេះ។ ក្នុងនោះមានជនជាតិខ្មែរ ចំនួន ៧នាក់ និងនៅខេត្តព្រះសីហនុ មាន ៧ នាក់ដែរសុទ្ធតែជនជាតិចិន ដែលទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩កាលពីម្សិលមិញនេះ។ គួរបញ្ជាក់ថាចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះមានចំនួនសរុប ៥០១នាក់គិតត្រឹមថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១នេះហើយ។ សូមប្រិយមិត្តអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖

    March 8, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ រដ្ឋបាលខេត្ពព្រះសីហនុ បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីភ្ញៀវដែលបានធ្វើការក្នុងក្លឹប និងស្នាក់នៅផ្ទះខាងក្រោយក្លឹបអន្តរជាតិជូហាវ ស្ថិតនៅវិថីសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យផ្អាកជាបណ្តោះអាសន្នអាជីវកម្មក្លឹបអន្តរជាតិជូហាវ និងផ្អាកការចេញចូលស្នាក់នៅផ្ទះខាងក្រោយក្លឹបជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលទៅកំសាន្ត ស្នាក់នៅ ហហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលធ្វើការក្នុងក្លឹប និងស្នាក់នៅក្នុងផ្ទះខាងក្រោមចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនោះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការក្នុងក្លឹប អ្នកស្នាក់នៅក្នុងផ្ទះខាងក្រោយក្លឹប ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩។

    March 7, 2021