Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងបើកប្រតិបត្តិការ ហោះហើរជាលើកដំបូងនៅចុងឆ្នាំ២០២១ខាងមុខ បន្ទាប់ពីបញ្ចប់ការសាងសង់កាលពីចុងឆ្នាំ ២០២០កន្លងទៅ ដែលវិនិយោគទឹកប្រាក់ចំនួនជាង២០០លានដុល្លារនៅក្នុងដំណាក់កាលទី១ ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន ដែល មានឈ្មោះថា Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល សំរាប់សាងសង់ព្រលានយន្ត ហោះនិងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ។ ឯកឧត្តម បានបន្តថា

    March 6, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រដ្ឋបាលខេត្តបានធ្វើការផាកពិន័យបុរស២នាក់ ក្នុងនោះម្នាក់មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់ទាំងពីរមិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ទីតាំងពាក់ព័ន្ធករណីកូវីដនៅខេត្តព្រះសីហនុ ដូច្នេះនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសទាំងពីររូបនេះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    March 6, 2021
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មានមួយស្តីពីអាហារបំប៉នសុខភាព ដែលបានធ្វើការផ្សព្វផ្សាយ បំផុសបំផុល ដោយបានប្រើប្រាស់នូវខ្លឹមសារភូតកុហក បោកប្រាស់ ផ្ទុយពីគុណភាពរបស់ផលិតផលទាំងនោះ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំក្នុងការទិញផលិតផលបំប៉នសុខភាពមកប្រើប្រាស់ ដើម្បីព្យាបាលជំងឺទៅវិញ។ ក្រសួងបានបញ្ជាក់ផងដែរថា ការទិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមកប្រើប្រាស់ដើម្បីព្យាបាលជំងឺ គឺធ្វើឲ្យអូសបន្លាយពេលវេលាក្នុងការព្យាបាល បង្កឲ្យការព្យាបាលជំងឺមិនបានទាន់ពេលវេលា ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ឬឈានដល់ការបាត់បង់អាយុជីវិតថែមទៀតផង។ ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាជ្រាបថា អាហារបំប៉នសុខភាព គ្រាន់តែមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយកំលាំងតែប៉ុណ្ណោះ ហើយវាក៏មិនអាចជំនួសចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃបានទេ រឹតតែគ្មានប្រសិទ្ធភាពក្នុងការ បង្ការ ឬព្យាបាលជំងឺ ដូចជាមហារីក សន្លាក់ ទឹកនោមផ្អែម លើសឈាម… បានឡើយ៕

    March 6, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបសារធាណៈជនជ្រាបថា៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឺងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ – ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ជាមួយមិត្តភក្តិម្នាក់ទៀតជាជនជាតិចិន បានស្នាក់នៅ Naga2 ជាន់ទី១ (មិនចាំលេខបន្ទប់) និងចូលលេងកាស៊ីណូ ក្លឹបកំសាន្ត និងភោជនីយដ្ឋានៅទីនោះ – ចាប់ពីថ្ងៃទី២៨

    March 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសជាងដែក២នាក់ ចេញពីធ្វើការថែមម៉ោង ឆ្លៀតផឹកអស់៣កំប៉ុងសិន ទើបជិះម៉ូតូឌុបគ្នាត្រលប់ទៅផ្ទះ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប LEXUS 570 ដែលចតអែបចិញ្ចើមផ្លូវមុខយានដ្ឋាន និងរងរបួសហើយគ្មានលទ្ធភាពសងការខូចខាតឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត០២ទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី៦ ខែមិនា ឆ្នាំ២០២១នេះ នៅចំណុចមុខយានដ្ឋានមួយកន្លែងយីហោ “គង់ ឡាយ” លេីផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាក្សីដែលជាអ្នកឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS LX570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ

    March 6, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២១នាក់ និងមានករណីជាសះស្បើយថ្មី០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២១នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលនៅរាជធានីភ្នំពេញ  និងខេត្តព្រះសីហនុ ហើយនៅក្នុងចំណោមអ្នកទាំង២១នាក់នោះ មានជនជាតិខ្មែរចំនួន៤នាក់ផងដែរ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 6, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងផ្សារមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមទីតាំងមួយចំនួន ដែលមានការពាក់ព័ន្ធ និងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ដែលបានចូលផ្សារ មានដូចជា៖ ផ្សារក្តាម (ផ្លូវកែងបត់ទៅសេតេ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ, ផ្សារពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សា ដែលធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ- ១៩ បានចូលទៅផ្សារខាងលើទិញគ្រឿងសមុទ្រ កាលពីពេលកន្លងមក។ ការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

    March 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ បានកំណត់ថា បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ឋជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ដោយឡែក ចំពោះបុគ្គលណាអ្នកគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ

    March 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ សន្តិសុខនៅសណ្ឋាគារសុខា ដែលបានលួចរំដោះស្ត្រីជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័ក ដែលជាហេតុនាំឲ្យកើតមានការរីករាលដាលនៃវីរុសកូវីដ១៩ចូលក្នុងសហគមន៍នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យធ្វើការបញ្ជូនខ្លួនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ។ ជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខសណ្ឋាគារសុខា មានអាសយដ្ឋាននៅផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ជនសង្ស័យរូបនេះត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយបុរសរូបនេះបានប៉ះពាល់ជាមួយស្ត្រីជនជាតិចិន លួចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា។ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តសំណាកទទួលបានលទ្ធផលអវិជ្ជមាន បុរសជាជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ចូនខ្លួនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២០កុម្ភៈកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសន្តិសុខសណ្ឋាគារមួយកន្លែង

    March 5, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ ឃាតករដែលបានរំលោភសម្លាប់នារីស្រស់ស្អាត នៅក្នុងបន្ទប់ជួលក្នុងភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ឥលូវនេះត្រូវបានសមត្ថកិច្ច។ ឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ប៊ុនថា III ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ឃាតករឈ្មោះ រឿន ធារិន្ទ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ០៦ជាប់បន្ទប់ជនរងគ្រោះ ចំណែកជនរងគ្រោះ ឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ ។ នៅចំពោះមុខសមត្ថកិច្ចឃាតករបានឆ្លើយសារភាពថា

    March 5, 2021