Khmernote Media
  • ព័ត៌មានជាតិ

    ព័ត៌មានបឋម៖ យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក្នុងចំនួនមួយគួរឱ្យព្រួយបារម្ភ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។ ព័ត៌មានលម្អិតសូមរង់ចាំសេចក្តីជូនដំណឹងជាផ្លូវការរបស់រដ្ឋបាលខេត្ត។

    March 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យុវជន៦នាក់ ជិះម៉ូតូ២គ្រឿងមកលេងផ្ទះបងប្អូនត្រូវបានក្មេងទំនើងមួយក្រុមទៀត ដេញវាយ បាញ់នឹងកាំភ្លើងខ្យល់ បណ្ដាលឱ្យភ័យដួលម៉ូតូរបួសធ្ងន់ម្នាក់ ផ្អើលដល់សមត្ថកិច្ច២ខណ្ឌ ចេញអន្តរាគមន៍ ដេញប្រផាប់ចាប់ប្រភីងក្រុមទំនើងនាំគ្នាជិះម៉ូតូរត់គេចបាត់ស្រមោលអស់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវ២០១១ ត្រង់ចំណុចជិតព្រំប្រទល់សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បើតាមសម្ដីរបស់ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ បានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនកើតហេតុ ជិះម៉ូតូ០២គ្រឿងគ្នា៦នាក់ ដោយសារតែពួកគាត់មានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង មកលេងផ្ទះបងប្អូននៅជិតកន្លែងកើតហេតុ ខណៈពេលធ្វើដំណើរតាមផ្លូវលេខ២០១១ ពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ស្រាប់តែមានក្រុមក្មេងទំនើងមានគ្នាជាង១០នាក់ ជិះម៉ូតូពី៥ទៅ៦គ្រឿង

    March 4, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដោយសារតែស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕

    March 4, 2021
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ នៅថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារព្រែកតាច្រែង និងផ្ទះលក់ទំនិញ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក ជ្រក់ទំពាំង

    March 4, 2021
  • សង្គម

    ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ពីបទលួចលុយចំនួន $12000 របស់អ្នកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ ទ្រី ដាណា ដែលស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងឱ្យជនរងគ្រោះឈ្មោះទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ

    March 4, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលបានបង្កើតកម្មវិធី (Application) ឈ្មោះថា KhmerVacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋ ដែលនឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ តទៅ។ អំឡុងពេលរង់ចាំការសម្រេចដាក់ឲ្យប្រើប្រាស់កម្មវិធី KhmerVacc ពីក្រុមហ៊ុន Google និងក្រុមហ៊ុន Apple លើ Play Store និង App Store ជាបណ្តោះអាសន្នលោកអ្នកអាចទាញយកកម្មវិធី KhmerVacc មកប្រើប្រាស់តាមរយៈគេហទំព័រ https://cambodia-vaccine.gov.kh។ ដើម្បីចូលប្រើកម្មវិធី KhmerVacc សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖ ១.​ ចូលក្នុងគេហៈទំព័រ

    March 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងទី៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ និងកម្លាំងនគរបាលក្រោមឱវាទ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌសណ្ដាប់ធ្នាប់ខណ្ឌ និងអាជ្ញាធរភូមិ-សង្កាត់ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងចំនួនបី ដែលជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ

    March 4, 2021
  • កូវីដ-១៩

    មុននេះបន្តិចយោងតាមហ្វេសបុកផេករបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់លើហ្វេសបុកផ្លូវការឲ្យដឹងថា៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង០០នាទី នៅចំនុចផ្ទះលេខ ១១៣២ ផ្លូវបេតុង ក្រុមទី១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានប្រមូលយកសំណាកទៅធ្វើតេស្ដជាលើកទីពីរ មានចំនួន ១២ នាក់ (ប្រុស ០៥នាក់) (ស្រី ០៧នាក់)។ ជាលទ្ធផលរកឃើញមាន អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ម្នាក់ ជាកុមារី អាយុ១២ឆ្នាំ (ត្រូវជាកូនរបស់ស្ត្រី អាយុ៣៦ឆ្នាំ

    March 4, 2021
  • កូវីដ-១៩

    កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសំលេងពិសេសមួយទៅក្នុងគ្រុបតេឡេក្រាម ដោយសម្តេចបានបញ្ជារអោយទប់ស្កាត់ការចរាចរណ៍មនុស្សក្នុងខេត្តព្រះសីហនុ ទៅកាន់រាជធានី-ខេត្តផ្សេងៗ ដើម្បីបង្ការការចម្លងរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់ខេត្តផ្សេងទៀត។ ក្នុងនោះដែរសម្តេចតេជោ បានមានប្រសាសន៍បន្តថា ចំពោះរថយន្តដឹកទំនិញគឺត្រូវធ្វើដំណើរចេញចូលធម្មតា ដើម្បីធានាបានសេដ្ឋកិច្ចនៅទៅនោះ ដោយធ្វើការទប់ស្កាត់តែមនុស្សមិនអោយចរាចរណ៍ទៅខេត្តផ្សេងប៉ុណ្ណោះ ជាពិសេសអ្នកធ្វើការតាមកាស៊ីណូ ដែលភាគច្រើនសុទ្ធតែឆ្លងជំងឺកូវីដ-១៩៕

    March 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មន្រ្តីជំនាញអន្តរក្រសួង បានធ្វើការចុះឆែកឆេរ និងបិទទីតាំងកែភេទទ្រង់ទ្រាយធំ ជ្រកក្រោមការកែសម្ផស្សចំនួនពីរ កន្លែងក្នុងរាជធានីភ្នំពេញ ខណៈទីតាំងទាំងនេះជាម្ចាស់តែមួយ ហើយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងប្រើប្រាស់ឱសថក្លែងក្លាយ និងគ្មានច្បាប់។ ប្រតិបត្តិការចុះបិទកន្លែងកែភេទ គឺបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដោយទីតាំងទាំងពីរនោះមានឈ្មោះ GANGNAM BEAUTY & CLINICS នេះ ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ដុកទ័រ កាង

    March 4, 2021