Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣១នាក់ និងមានករណីជាសះស្បើយថ្មី០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣១នាក់នោះ មាន២៨នាក់គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដែលធ្វើអោយអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍នេះកើនដល់៤០២នាក់ ក្នុងរយៈពេលជិត២សប្តាហ៍មកនេះ។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖

    March 4, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីកងរាជអាវុធហត្ថបានឲ្យដឹងថា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបករណី ចូលជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅបុរីអង្គរភ្នំពេញ រួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត និង បានកំណត់អត្តសញ្ញាណក្រុមឧក្រិដ្ឋជនទាំង៤នាក់ ដូចខាងក្រោម ៖ -ទី១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ ជាមេក្លោង កាន់កាំភ្លើង AK47

    March 4, 2021
  • ព័ត៌មានជាតិ

    នៅវេលាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្ពព្រះសីហនុ បានធ្វើការបង្ហាញទីតាំង និងពេលវេលា ដែលអ្នកកើតជំងឺកូវីដ១៩ ចំនួន១១នាក់ធ្លាប់បានទៅ។ ហើយរដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់សាធារណជន ដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកម៉ូតូកង់បី អ្នកបើកបររថយន្ត ដែលបានដឹកភ្ញៀវដែលត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ទាំង១១នាក់នោះ សូមទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។ ដោយឡែកសម្រាប់នៅខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

    March 3, 2021
  • កូវីដ-១៩

    កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាម វ័យក្មេង២នាក់បានជិះតាក់ស៊ីពីភ្នំពេញ ទៅដល់ព្រំដែនបាវិត ដោយមានបំណងចង់ឆ្លងដែនទៅប្រទេសកំណើតរបស់ខ្លួនវិញតែដោយសារតែគ្មានឯកសារគ្រប់គ្រាន់ ក៏ឆ្លងដែនមិនបានសម្រេច។ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគេក៏មានបំណងត្រឡប់ទៅភ្នំពេញវិញ ប៉ុន្តែក៏បានជួបជាមួយកំលាំងល្បាត ដោយមានការសង្ស័យ ក៏ធ្វើការឃាត់មិនអោយចេញពីសណ្ឋាគារ និងទាក់ទងមន្ទីរសុខាភិបាលខេត្ត ស្វាយរៀង ដើម្បីយកសំណាកទៅពិនិត្យ។ នៅថ្ងៃទី០១ មីនា ឆ្នាំ២០២១ ស្ត្រីជនជាតិវៀតណាម ខាងលើក៏ត្រូវបានយកសំណាកទៅពិនិត្យ ហើយនៅព្រឹកថ្ងៃទី០៣ ខែមីនា នេះលទ្ធផលពួកគេត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នអ្នកពាក់ពន្ធ័ត្រូវបានតម្រូវអោយធ្វើចត្តាឡីស័ក និងយកសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ ដូចជាអ្នកបើកបរតាក់ស៊ីផងដែរ។ សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀងនៅខាងក្រោមនេះ៕

    March 3, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយជាស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន ចំនួន១៣១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុត​តាមសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសធ្វើការអនុវត្តន៍នូវវិធានការការពារខ្លួន “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕  

    March 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងជួបជុំផឹកសុី​ ចាក់ធុងបាស់បង្កសម្លេងរំខានជាច្រេីនទីតាំងនៅសង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេង​កង​ សង្កាត់គោគឃ្លាង​ សង្កាត់ទឹកថ្លា​ និងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំអប់រំ​ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗ​ បន្ទាប់ពីក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។ សូមចូលរួមគោរពសិទ្ធអ្នកជិតខាង​ ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ​ ១៩​ ៕

    March 3, 2021
  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានឲ្យជ្រាបថា៖ ជូនដល់និស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើង ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Hong វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយកំទេចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្ស។ វាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ នៃសួត និងក្នុងសរសៃឈាម អាចបង្កឲ្យមានជំងឺមហារីក, ឬប៉ះពាល់ដល់DNA និងនាំឲ្យមានបំរែបំរួលសេណេទឹក។ អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ

    March 3, 2021
  • កូវីដ-១៩

    បើយោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅមុននេះបន្តិចបានអោយដឹងថា កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរេីការងាររោងចក្រ​ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ១៩គឺអវិជ្ជមានទាំងអស់ រហូតដល់ម៉ោង​ ០៩:០០​ ព្រឹក​ ថ្ងៃទី ៣​ មិនា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #៣៤នាក់​ (ករណីឆ្លងសហគមន៌នៅភ្នំពេញ:​ ២២នាក់​ ក្រុងព្រះសីហនុ​: ១០នាក់​ ខេត្តស្វាយរៀង​ ២នាក់​)​ និងមានជាសះស្បេីយ​ ៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន​#៨៧៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ #៣៩៦នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ #៤៨២នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​

    March 3, 2021
  • សិល្បៈ

    អ្នកនាង សំ ប៉ូលីដា ដែលជាសិល្បការិនី ផ្នែកកំប្លែង ដែលបច្ចុប្បន្នគាត់មានជំងឺប្រចាំកាយជាច្រើន និងជីវភាពខ្វះខាត ហើយពេលនេះអ្នកនាងក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានជំងឺប្រចាំកាយ ធ្វើឲ្យអ្នកនាងមិនអាចចេញច្រៀង ដើម្បីយកចំណូលមកទប់ថ្លៃព្យាបាលជំងឺបាន។ យោងតាមការបញ្ជាក់ពីលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា អាណិតគាត់ពេលឈឹគ្មានលុយព្យាបាល ហ៉ឺ…! តារាកំប្លែង អ្នកនាង សំប៉ូលីដា ! ពេលនេះគាត់មានជំងឺទឹកនោមផ្អែម និងដំបៅក្រពះធ្ងន់ធ្ងរ ! គាត់ត្រូវចំនាយថវិការមួយថ្ងៃ ៥០$ តែគាត់គ្មានថវិការព្យាបាលទេ ព្រោះគាត់ច្រៀងនៅហាងបានតែ១ខែ៣០០$ ណាមួយពេលនេះធ្លាក់ខ្លួនឈឺទៅច្រៀងហាងមិនកើត គ្មានលុយព្យាបាលទេ ! សូមបងប្អូនមិត្តសិល្បៈជួយគាត់ម្នាក់បន្តិចៗផងដើម្បីអោយគាត់បានលុយទៅព្យាបាលជំងឺផង ! ។ អ្នកនាង សំប៉ូលីដា

    March 3, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ដោយរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៤នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ ក្នុងនោះគេកត់សំគាល់ឃើញថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ បានកើនឡើងរហូតដល់ ៣៧៤នាក់ (ជនជាតិខ្មែរ ៤៤នាក់) ដែលគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ។ ក្នុងនោះដែរក្រសួងពាក់ព័ន្ធនានា បានចេញសេចក្តីប្រកាសអោយធ្វើការផ្អាកអាជីវកម្មនានា ក៏ដូចជាសាលារៀន ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ។ ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនេះដែរ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំង កូវីដ-១៩ ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

    March 3, 2021