Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនព័ត៌មានបន្ថែ មទាក់ទងករណីដែលលើកឡើងថា មានជនប្រដាប់អាវុធចូលប្លន់លំនៅដ្ឋានយកទ្រព្យសម្បត្តិនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ កាលពីព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១ មានករណីឆោឡោមួយកើតឡើង ដោយសារស្រ្តីឈ្មោះ ម៉ៅ ចំរើន អាយុ៣៦ឆ្នាំរស់នៅក្រុមទី០៣ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ថា រូបភាត់ត្រូវបានជនល្មើសចំនួន០៣នាក់ប្រដាប់ដោយអាវុធខ្លីនិងកាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិមានប្រាក់និងគ្រឿងអលង្ការ ហើយគេចខ្លួនបាត់។ ក្រោយទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរ សេនីយ៍ឯក ស៊ុន សុវណ្ណ

    March 5, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩ ធ្លាប់ចេញចូល និងមកហូបអាហារនៅទីតាំងចំនួន០៤នៅក្នុងខេត្តព្រះសីហនុរួមមាន៖ ១- ធនាគាររួយលី ស្ថិតនៅផ្លូ ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ២- សណ្ឋាគារ មីនហ៊ួយ ស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ៣- សញ្ឋាគារ និងផ្ទះល្វែងរ៉ុងកាង ស្ថិតនៅផ្លូវបេតុង ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ៤- ហាងស៊ុបឆុងឈីង កោឡោជីវ ស្ថិតនៅផ្លូវពូឡូវ៉ៃ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

    March 5, 2021
  • កូវីដ-១៩

    ករណីបុរសម្នាក់ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុធ្វើការផាកពិន័យជាប្រាក់២លានរៀល ដោយសារតែបុរសរូបនេះមិនបានអនុវត្តន៍ត្រឹមត្រូវពេលធ្វើចត្តាឡីស័ក។ តាមប្រភពព័ត៌មានបានអោយដឹងថា បុរសឈ្មោះ នូវ ចន្ថា ដែលមានអាសយ័ដ្ឋាននៅភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀនហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ ជាអ្នកពាក់ពន្ធ័ដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ-១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ដាក់ឲ្យធ្វើចត្តាឡីសក័ដោយខ្លួនឯងនៅក្នុងផ្ទះ។ ការផាកពិន័យបុរសខាងលើក្រោយក្រុមការងារបានរកឃើញថា បុរសរូបនេះបានចេញដើរហើរចលត័ច្រើនកន្លែងក្នុងក្រុងព្រះសីហនុ ដោយនេះជាលើកទី១ហើយ ដែលរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការផាកពិន័យលើអ្នកធ្វើចត្តាឡីស័កមិនត្រឹមត្រូវ ហើយក៏បានធ្វើការព្រមានចាត់វិធានការបន្ថែមទៀតប្រសិនបើបុរសរូបនេះបន្តមិនធ្វើចត្តាឡីស័ក អោយស្របតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល៕

    March 5, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានធ្វើការប្រកាសអំពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នឹងត្រូវផ្តល់ជូនជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ១៩ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅទាំងអស់ដែលរស់នៅ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ការចាក់វ៉ាក់សាំងនេះនឹងធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ និងនៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត ព្រមទាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិតគេហដ្ឋានរបស់លោកអ្នក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការចាក់វ៉ាក់សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ពី៦០ឆ្នាំឡើងទៅ ទាំងជនជាតិខ្មែរ រួមទាំងជនចូលនិវត្តន៍។ ចំណែក ឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    March 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ ថ្វីបើប្រទេសជាតិយើងកំពុងមានសុខសន្តិភាពពិតមែន ប៉ុន្តែបញ្ហាអសន្តិសុខពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តកើតមានករណីឆក់ ប្លន់ គាស់ផ្ទះជាបន្តបន្ទាប់ ទោះជាសមត្ថកិច្ចគ្រប់មូលដ្ឋានចេញល្បាតពួនស្ទាក់ ត្រៀមលក្ខណៈ អន្តរាគមន៍ ទប់ស្កាត់បង្ការ បង្ក្រាប យ៉ាងណាក៏ដោយ ក៏ក្រុមចោរតែងលួចធ្វើសកម្មភាពអំឡុងពេលមិនដល់១០នាទីទេ ដូច្នេះហើយយើងជាម្ចាស់ គួរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាក់ស្ដែងមានចោរមួយក្រុម បាននាំគ្នាធ្វើសកម្មភាពឆ្កឹះគន្លឹះទ្វាររបងដែកយ៉ាងស្ទាត់ជំនាញ រួចបើកទ្វារចូលទៅលួចកាច់បំបែកសោរ.កយកម៉ូតូ ២គ្រឿង យកទៅបានសម្រេច ហើយជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព ខណៈពេលម្ចាស់ចូលងូតទឹកមិនបាន៣០នាទីផង លុះពេលចេញមកវិញដើរទៅអឺតមើលទ្វារ ទើបដឹងថា ចោរចូលលួចម៉ូតូបាត់។ ហេតុការណ៍នេះកើតឡើងកាលពីចន្លោះម៉ោងប្រហែល០១៖២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចអតីតផ្ទះលក់កាហ្វេយីហោ “ណេណេ”

    March 5, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៣នាក់ និងមានករណីជាសះស្បើយថ្មី០៥នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៣នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះជាករណីដំបូងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានអ្នកកើតកូវីដ១៩ នៅខេត្តកោះកុង ដោយអ្នកជំងឺគឺ៖ ១- បុរសជនជាតិចិន អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ២- បុរសជនជាតិសាំងហ្គាពួ អាយុ៤៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

    March 5, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៣នាក់ និងមានករណីជាសះស្បើយថ្មី០៥នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៣នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ហើយនៅក្នុងចំណោមអ្នកទាំង២៣នាក់នោះ មានជនជាតិខ្មែរចំនួន១០នាក់ផងដែរ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ៤ខែ មីនា ឆ្នាំ២០២១នេះតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោមឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍បាន ដឹក នាំមន្រ្តីការិយាល័យជំនាញ នាំខ្លួនស្រ្តីជាជនបរទេសម្នាក់ឈ្មោះ ទ្រឿង ទីទួហាវ Truong Thi Tu Hao អាយុ២២ឆ្នាំ ជនជាតិវៀតណាម ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចនៅ ស្រុកកំរៀង

    March 5, 2021
  • កូវីដ-១៩

    នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតមួយច្បាប់លេខ ០៦៩ សខល ជូនទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីបុរសជនជាតិចិនម្នាក់ ឈ្មោះ ឡាយ ប៊ីនស៊ាង បានស្លាប់នៅពេលកំពុងព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ។ លិខិតដដែលនោះបានបន្តអោយដឹងថា ជនជាតិចិនខាងលើ បានចូលមកកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បុរសជនជាតិរូបនេះបានឆ្លងជំងឺកូវីដ-១៩ និងបានចូលសម្រាកព្យាបាលកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ លុះម៉ោង ៩ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើបានទទួលមរណៈភាព

    March 4, 2021
  • សង្គម

    កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។ ករណីប្លន់ដែលត្រូវសមត្ថកិច្ចបាញ់សម្លាប់នោះផងដែរ គេឃើញសាច់ញាតិជនបង្កបានមកយកសពទៅធ្វើបុណ្យតាមប្រពៃណីអស់ហើយ ដោយឡែកមេក្លោងឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនទាន់ឃើញសាច់ញាតិមកយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឡើយនោះទេ។ ដោយឃើញបែបនេះ ចំប៉ីខ្មៅ បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុក សុខចិត្តរៀបចំធ្វើបុណ្យ ៧ថ្ងៃអោយសពរបស់អ៉ឹម សុវណ្ណារិទ្ធ។ ចំប៉ីខ្មៅ

    March 4, 2021