Khmernote Media
  • កូវីដ-១៩

    នៅមុននេះបន្តិចឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានបង្ហោះសេចក្តីប្រកាសព័ត៌មានមួយនៅលើបណ្តាញសង្គម Facebook ទាក់ទងនឹងការរកឃើញវិជ្ជមានកូវីដ-១៩ លើយុវតីអាយុ១៦ឆ្នាំម្នាក់ នៅក្នុងភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការរកឃើញវិជ្ជមានកូវីដ-១៩ លើយុវតីខាងលើ ត្រូវបានចេញលទ្ធផលបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នយុវតីរូបនេះត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយ៍-សន្ទុក។ អ្វីដែលចាប់អារម្មណ៍នោះគឺ យុវតីឈ្មោះ ឡេង មីងហួយ បានធ្វើដំណើរតាមរថយន្តក្រុង របស់ក្រុមហ៊ុន ចាន់ ម៉ូលី ពីបេនឡានមហោស្រប ដោយមានអ្នកដំណើរជាមួយប្រមាណ២០នាក់ រហូតដល់ផ្សាររំលង ស្រុកតាំងគោក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

    March 7, 2021
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានការរិះគន់ជាខ្លាំងបន្ទាប់ពីយុវជនមួយក្រុម ដែល ២នាក់បានជិះម៉ូតូ ឃើញជនបរទេសកំពុងជិះកង់សុខៗ ស្រាប់តែជិះទៅជិតរួចទះក្បាលជនបរទេសមួយដៃ ហើយនាំគ្នាថត និងសើចសប្បាយក្អាកក្អាយ។ ទង្វើនេះធ្វើឲ្យមហាជនរិះគន់ជាខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការហៅមកអប់រំ ដើម្បីកុំឲ្យក្មេងស្ទាវបែបនេះធ្វើដូច្នេះដាក់ជនបរទេស ព្រោះនាំឲ្យគេវាយតម្លៃប្រទេសយើង។ យ៉ាងណាមិញនៅក្នុងវិដអូ ប៉ុន្មានវិនាទីខាងក្រោមបានបង្ហាញទីតាំងដូចជ្រោយចង្វារ និងមានស្លាកលេខម៉ូតូ 1HK: 2418 ហើយគណនី Tiktok ឈ្មោះ Lim broken heart ជាអ្នកបង្ហោះ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖  

    March 7, 2021
  • សង្គម

    ថ្មីៗនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញ បុគ្គលឈ្មោះ អ៉ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹមសុភី គឺមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ ជុំវិញករណីនេះផងដែរ កូនស្រីរបស់លោក អ៉ឹម សុភី បានធ្វើការបកស្រាយបញ្ជាក់ការពិតទាក់ទងនឹងការចែកចាយវីដេអូមួយបង្ហាញពីសកម្មភាពច្រៀងលេងកំសាន្តរបស់ឪពុកកញ្ញា ដែលសរសេរខុសពីការពិត។ ម្ចាស់គណនីហ្វេសប៊ុក So Phornry បានឲ្យដឹងថា “ក្នុងនាមនាងខ្ញុំជាកូនស្រីរបស់ វេជ្ជ អ៉ឹម សុភី នាងខ្ញុំសូមអះអាងថា ក្នុងអំឡុងពេលគាត់មានចាប់ផ្តើមមាន អាការៈមិនស្រួលខ្លួន គាត់មិនបានមានការជួបជុំ

    March 7, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា ឈ្មោះ អ៉ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹមសុភី គឺមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធរួមមាន៖ រូបតំណាង ១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ២- អ្នកដែលបានមកសម្រាក និងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹម សុភី ៣- ក្រុមគ្រួសារ ប្រពន្ធ កូន និងអ្នករស់នៅជាមួយឈ្មោះ អ៉ឹម សុភី

    March 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដោយម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក ស្រាប់តែអ្នកជិតខាងស្រែកហៅថា ភ្លើងឆេះផ្ទះ ក៏ស្ទុះរត់ចេញមកក្រៅ យកអ្វីក៏មិនបានដែរ បានតែខោអាវមួយសម្រាប់ជាប់ខ្លួនប៉ុណ្ណោះ ចំណែកទ្រព្យសម្បត្តិនិងលុយទុកការកូន ក៏ត្រូវបានភ្លើងឆេះខ្ទេចអស់រលីង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ក្រុម៧ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាក្សីដែលជាអ្នកជិតខាងបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងឆេះចេញពីក្រោយផ្ទះលក់ឈើកើតហេតុខាងលើ ដោយមិនដឹងមូលហេតុអ្វីឡើយ ហើយក៏បានរត់ទៅស្រែកហៅម្ចាស់ផ្ទះ ឲ្យចេញមកក្រៅ ទម្រាំចេញបានហើយ ភ្លើងក៏បានបន្តលេបត្របាក់ផ្ទះលក់ឈើខាងលើជិតអស់ទៅហើយ ទើបមានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ តែអគ្គិភ័យមកដល់ឆេះផ្ទះស្ទើរតែទាំងស្រុងទៅហើយ

    March 7, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ស្លាប់ ខណៈឈរលេងជាមួយមិត្តភក្តិនៅវាលស្រែមួយកន្លែង ក៏ត្រូវគ្រាប់កាំភ្លើងបាញ់សត្វមួយគ្រាប់ចំក្រោមភ្នែកខាងឆ្វេងបៀមគ្រាប់ជាប់ ដែលគ្រាប់កាំភ្លើងនេះ បាញ់ដោយបុរសម្នាក់បាញ់សត្វលលកមួយក្បាលងាប់ ហើយគ្រាប់នោះហោះចំជនរងគ្រោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចស្ថិតនៅចំណុចវាលស្រែមួយកន្លែង ក្នុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សារឿន ប៊ុនថា ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងមណ្ឌល អង្គការសង្គ្រោះជនអស់សង្ឃឹម ។ បើតាមសម្តីរបស់មិត្តជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ បាននាំគ្នាឈរលេងនៅចំណុចវាលស្រែខាងលើ លុះក្រោយមកគេឃើញបុរស២នាក់ជិះរថយន្តមួយគ្រឿង ម៉ាក REXTON ពណ៌ស ពាក់ស្លាកលេខ ខ.ម-0282

    March 7, 2021
  • សិល្បៈ

    ជាការពិតណាស់មនុស្សគ្រប់រូបកើតមកតែងតែរមែងចង់បានភាពស្រស់ស្អាត ហើយដើម្បីទទួលបានភាពស្រស់ស្អាតសមទៅនឹងអ្វីដែលខ្លួនចង់បានមនុស្សយើងព្យាយាមគ្រប់យ៉ាងដើម្បីធ្វើវា។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើបទៅៗ អ្នកដែលចង់បានភាពស្រស់ស្អាតភាគច្រើនបានជ្រើសរើសយកវិធីកែសម្ផស្ស។ ការកែសម្ផស្សអាចនិយាយបានថា មិនមែនជារឿងខុសឆ្គងទេ សម្រាប់មនុស្សសម័យថ្មី តែពេលខ្លះក៏មិនត្រូវ ឬសមតាមបំណងរបស់យើងគ្រប់ពេលដែរ។ តួយ៉ាងបើយោងតាមលោក សេង រ៉ាក់ដា ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ហ៊ា តូ បានទម្លាយប្រាប់ពីអារម្មណ៍ក្រោយពេលកែសម្ផស្សរបស់ខ្លួនរួច ដែលអាចជាសារមួយដើម្បីណែនាំ ក៏ដូចជាមេរៀនដាស់តឿនដល់អ្នកដែលមានបំណងកែសម្ផស្ស។ លោក សេង រ៉ាក់ដា ដែលត្រូវបានគេស្គាល់ថា ជាអតីត Freshie Boys ឆ្នាំ២០០៩ កាលពីពេលថ្មីៗនេះបានបង្ហោះនូវសារមួយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ « ទំរាំបានប៉ុណ្ណឹងត្រលប់មកវិញ តើខ្ញុំត្រូវឆ្លងកាត់មុខកាំបិតប៉ុន្មានរយដង? ហើយមុខម្ជុលប៉ុន្មានពាន់ដង? ហើយបើសួរខ្ញុំថា ឈឺអត់?

    March 7, 2021
  • កូវីដ-១៩

    ក្នុងសារសំឡេងកាលពីយប់ ថ្ងៃទី6 ខែមីនា ឆ្នាំ2021 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ ។ ក្នុងសារសំឡេងដាច់ណាត់នេះ សម្តេចតេជោហ៊ុន សែន មានការបារម្ភចំពោះសុខទុក្ខប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយសម្តែងការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង សម្តេចទទួលយកអត់បានទេ។ សម្តេចតេជោ បញ្ហាឲ្យដឹកអ្នកជំងឺពីព្រែកព្នៅ ទៅកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ឲ្យខាងតែបាន៕

    March 7, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៤នាក់ និងមានករណីជាសះស្បើយថ្មី១៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៤នាក់នោះ គឺមាន០៣នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣១នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំណែកឯអ្នកជាសះស្បើយទាំង១៩នាក់ គឺសុទ្ធតែជាអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 7, 2021
  • ព័ត៌មានជាតិ

    (ព័ត៌មានបឋម)៖ តាមការចុះភ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា តាមសេចក្ដីរាយការណ៍របស់លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ ហើយពួកគេទាំងអស់នោះ បានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃដដែល។ លោកអភិបាលស្រុកបានបញ្ជាក់ថា តាមរបាយកាណ៍របស់គ្រួពេទ្យ តាមរយៈការរាយការណ៍របស់ លោកគ្រូនៅកន្លែងកើតហេតុថា ដំបូងឡើយមានក្មេងស្រីម្នាក់ មានការអការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ហើយមិត្តភក្តិគាត់បានមកអោប និងជួយគាត់

    March 6, 2021