សង្គម

កូនស្រីរបស់លោកវេជ្ជបណ្ឌិតមួយរូបនៅខេត្តព្រៃវែង បានចេញមុខអះអាងបែបនេះ ក្រោយឪពុករបស់ខ្លួនបានកើតកូវីដ១៩

BY
Khmernote Media
March 7, 2021

ថ្មីៗនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញ បុគ្គលឈ្មោះ អ៉ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹមសុភី គឺមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។

ជុំវិញករណីនេះផងដែរ កូនស្រីរបស់លោក អ៉ឹម សុភី បានធ្វើការបកស្រាយបញ្ជាក់ការពិតទាក់ទងនឹងការចែកចាយវីដេអូមួយបង្ហាញពីសកម្មភាពច្រៀងលេងកំសាន្តរបស់ឪពុកកញ្ញា ដែលសរសេរខុសពីការពិត។ ម្ចាស់គណនីហ្វេសប៊ុក So Phornry បានឲ្យដឹងថា “ក្នុងនាមនាងខ្ញុំជាកូនស្រីរបស់ វេជ្ជ អ៉ឹម សុភី នាងខ្ញុំសូមអះអាងថា ក្នុងអំឡុងពេលគាត់មានចាប់ផ្តើមមាន អាការៈមិនស្រួលខ្លួន គាត់មិនបានមានការជួបជុំ ឬ មកប៉ះពាល់អ្នកជម្ងឺ ឬ ភ្ញៀវដែរមកទទួលសេវានៅគ្លីនិកឡើយ ។ ពោលគឺ គាត់បានសំរាកព្យាបាល នៅក្នុងបន្ទប់គាត់ផ្ទាល់នៅផ្ទះផ្សេង ដោយនៅដាច់ដោយឡែកពីគេ រហូតដល់ថ្ងៃធ្វើសំណាក។ នាងសូមច្រានចោលនៅព័ត៌មានមិនពិតទាំងឡាយណា ដែលបានបង្ហោះថា ប៉ានាងខ្ញុំដឹងថាខ្លួនផ្ទុកកូវីដ១៩ ហើយ នៅច្រៀងកំសាន្ត បន្តការជួបជុំ ព្យាបាលជម្ងឺទៀត ជាពិសេសពន្លើសថាក្រុមគ្រួសារនាងខ្ញុំ បានសូកប៉ាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីគេចចត្តាឡីស័ក។ នាងខ្ញុំរីករាយនឹងទទួលមតិយោបល់ និងឆ្លើយតបរាល់ចម្ងល់ទាំងឡាយ ដែលពាក់ព័ន្ធនឹងអាការៈប៉ាខ្ញុំនិងក្រុមគ្រួសារ។ សូមខំមិនវាយតម្លៃដោយត្រិះរិះ ពិចារណា។ បញ្ជាក់ video ដែលមានជនឱកាសនិយម បានយកមកបង្ហោះខុសពីការពិតបង្កចលាចលក្នុងតំបន់អ្នកលឿងនេះ ពោល គឺ ឃ្លីបនេះថតតាំងពីអំឡុងខែ ០១ មុនចូលឆ្នាំចិនទៅទៀត ។ ក្នុងនាមពួកយើងជាពេទ្យ ជាអ្នកដោះស្រាយរាល់បញ្ហាសុខភាពបងប្អូន ដូច្នេះពួកយើងមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យណាស់ដែរ នៅជួបបញ្ហាចឹងទៀត អីចឹងហើយសូមបងប្អូនមេត្តារក្សាគំលាត និងអនាម័យពាក់ម៉ាស លាងដៃជាមួយសាប៊ូ និងអាកុល។ សូមមេត្តាចែករំលែកតែព័ត៌មានពិត ចៀសវាងបង្កចលាចលក្នុងតំបន់ ! សូមអរគុណសំរាប់ការស្រឡាញ់រាប់អាន ក្រុមគ្រួសារនាងខ្ញុំ ! សូមទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ !”

Share This Post: