សង្គម

ចំប៉ឺខ្មៅ ប្រកាសជួយរៀបចំធ្វើបុណ្យ៧ថ្ងៃអោយមេក្លោងប្ល.ន់ អ៉ឹម សុវណ្ណារិទ្ធ ក្រោយមិនឃើញមានសាច់ញាតិធ្វើបុណ្យអោយ

BY
Khmernote Media
March 4, 2021

កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។

ករណីប្លន់ដែលត្រូវសមត្ថកិច្ចបាញ់សម្លាប់នោះផងដែរ គេឃើញសាច់ញាតិជនបង្កបានមកយកសពទៅធ្វើបុណ្យតាមប្រពៃណីអស់ហើយ ដោយឡែកមេក្លោងឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនទាន់ឃើញសាច់ញាតិមកយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឡើយនោះទេ។ ដោយឃើញបែបនេះ ចំប៉ីខ្មៅ បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុក សុខចិត្តរៀបចំធ្វើបុណ្យ ៧ថ្ងៃអោយសពរបស់អ៉ឹម សុវណ្ណារិទ្ធ។ ចំប៉ីខ្មៅ បានឲ្យដឹងថា “ប្រពៃណីទំនៀមទំលាប់ ខ្មោចងាប់ទៅហើយ នៅឡើងឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ តែរឹទ្ធិស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យនិមន្តព្រះសង្ឃសូត្រមន្ត្ដឱ្យតែប៉ុនហ្នឹង ខ្ញុំសង្ឃឹមថាមិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ ។ មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លាប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម ជាមនុស្ស🙏 ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងអហោសិកម្មឱ្យ ចោរដែលស្លាប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុនហ្នឹង 🙏🙏 គំរបបុណ្យ៧ថ្ងៃខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណីនៃពិធីបុណ្យសព្វ បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អឬ អាក្រក់ជាសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោរមួយក្បាលដែលគ្នាងាប់ទៅគ្មានញៀតផង🙏នេះជាABAរបស់ខ្ញុំ បើចង់ចូលបុណ្យ ឬ អ្វី 002410555🙏 ចំប៉ីខ្មៅ”៕

Share This Post: