- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៤នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលសុទ្ធតែនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 3, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុចមុខផ្ទះកាត់កញ្ចក់មួយកន្លែង លើកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម៉ោង០១៖០០នាទីរំលងអធ្រាត្រ ថ្ងៃចន្ទ ទី១ ខែមិនាកន្លងទៅនេះ លុះថ្ងៃទី២ខែឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ដែលពាក់ព័ន្ធ ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនោះ ។ ជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវ២៧១ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ
March 3, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា ប្រជាពលរដ្ឋបានយកគ្រាប់មីនតោន ដែលពួកគាត់រាវរុករកឃើញនៅក្នុងដីចំការរបស់គាត់មកព្យួរនៅមែកឈើក្បែរផ្លូវហ្នង! កុំឱ្យក្រុមជំនាញស៊ីម៉ាក់ពិបាករាវរុករក! នៅពេលហៅពួកគាត់មកជួប គាត់បានប្រាប់ថា ពួកគាត់បានប្រមូលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះពីដីចំការរុករានថ្មីរបស់ពួកគាត់ស្អាតអស់ហើយ គ្មានបញ្ហាគ្រាប់មីនកប់ដីស្អីទៀតទេ។ គាត់ថាពួកគាត់ក៏មានជំនាញរឿងមីននេះ ទាំងដាក់ទាំងដោះ ចេះតាំងពេលធ្វើទាហាននៃថ្ងៃចូលទ័ពឯណោះកុំព្រួយពេក! ស៊ីម៉ាក់គ្រាន់តែជួយយកទៅកំទេចចោល បានហើយមិនបាច់ពិបាកអីទេ!! ។ ក្រុមជំនាញស៊ីម៉ាក់ មិនអាចពឹងផ្អែកតែលើព័ត៌មានផ្ទាល់មាត់នេះទេ នៅពេលឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងគ្រាប់មីនដែលប្រជាពលរដ្ឋរុករកឃើញនោះគឺជាភស្តុតាងកាន់តែច្បាស់លាស់ណាស់ថាតំបន់នោះជាតំបន់ចំការមីនយ៉ាងពិតប្រាកដ។ ផ្ទៃដីចំការមីន/គ្រាប់មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមអាចមានសុវត្ថិភាពល្អបាន លុះត្រាតែមានការបោសសំអាតដោយប្រើប្រាស់សំភារ:បច្ចេកទេសសមស្រប មាននីតិវិធីត្រឹមត្រូវ និងការត្រួតពិនិត្យច្បាស់លាស់ ទើបធានាសុវត្ថិភាពបាន១០០%។ ជាការឆ្លើយតបជាមួយការអះអាងរបស់ពួកគាត់ថា “គ្មានបញ្ហាគ្រាប់មីនទៀតទេដីនេះ ព្រោះពួកគាត់កកាយយកអស់ហើយនោះ” កំលាំងក្រុមជំនាញស៊ីម៉ាក់ក៏ចាប់ផ្តើមបើកផ្លូវសុវត្ថិភាពរាវចូលក្នុងតំបន់ដីនេះ ក៏ប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីចំនួន២គ្រាប់ទៀត និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមមួយចំនួនទៀត។ ភ្លាមៗនោះពួកគាត់ចាប់ផ្តើមយកដៃអេះក្បាលនិងបន្ទោសគ្នាគាត់ថា
March 3, 2021 - ចរាចរណ៍
រាធានីភ្នំពេញ ៖ ស្ដែងៗណាស់ មិនដឹងខាងណាបើកបរមិនគោរពភ្លើងស្តុបចរាចរណ៍ ទើបមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តកុងតឺន័រសណ្ដោងកន្ទុយបែនដឹកខ្សាច់ធុនធំ បុកជាមួយរថយន្ត Highlander ពេញទំហឹង តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង០១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣ ខែមិនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបតាលន់ ផ្លូវបំបែកជាបួន លើផ្លូវ២១B កែងផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ភាគីខាងរថយន្តធុនធំ ម៉ាកហ៊ីយ៉ានដាយ (Hyundai) ក្បាលពណ៌លឿង បិទស្លាកសញ្ញា L.M.H ពាក់ស្លាកលេខកំពង់ចាម 3A-7871 និងកន្ទុយសណ្ដោងបែនដឹកខ្សាច់
March 3, 2021 - ព័ត៌មានជាតិ
នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។ អ្នកផ្តើមគំនិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ
March 2, 2021 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន ប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម សូមធ្វើការបដិសេធ ចំពោះខ្លឹមសារព័ត៌មានដែលគេហទំព័រហ្វេសប៊ុកឈ្មោះ “ សារព័ត៌មានជាន់ខ្ពស់” បានធ្វើការចុះផ្សាយកាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១ និងត្រូវបានចែករំលែកផ្សព្វផ្សាយជាបន្តបន្ទាប់នូវមាតិកាព័ត៌មាន “គួរឱ្យសោកស្តាយណាស់! ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម ដោយសារតែកាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះសមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែរជំនូន និងកាត់សក់តែប៉ុណ្ណោះ ដែលករណីចុះរុះរើរោងការនេះ បានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” ។ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់
March 2, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបានចេញសេចក្តី ស្តីពីការដាក់សណ្ឋាគារ សាកាណា (SAKANA HOTEL) ស្ថិតនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅខេត្តព្រះសីហនុ ក្រោយអ្នកឆ្លងជំងឺកូវីដនៅខេត្តមួយនេះ កើតឡើងដល់ជិត ៥០នាក់ ហើយភាគច្រើនបំផុតជាជនជាតិចិន។ ដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានកំណត់ថា ម្ចាស់សណ្ឋាគារ សាកាណា ត្រូវមានភារកិច្ចដូចជា៖ -ផ្អាកមិនទទួលភ្ញៀវដទៃឲ្យស្នាក់នៅក្នុងសណ្ឋាគារ -ត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាល ដើម្បីរៀបចំទីតាំងខាងលើឲ្យមានលក្ខណៈសមស្របជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ -រៀបចំសំអាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសណ្ឋាគារទាំងក្នុង
March 2, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤៖០០ នាទី មានករណីបុរសម្នាក់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព។ អ្នកជំងឺខាងលើបានចូលមកកម្ពុជាតាមច្រកសង្កែ ស្រុកម៉ាឡៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទី ហើយក៏ត្រូវបានបញ្ជូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាពដោយមូលហេតុពិបាកដង្កើម(ហត់ ដង្ហក់ខ្លាំង) ខ្សោយខ្លាំង និងមិនអាចដើររួច ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយផ្ដល់អុកស៊ីសែនជំនួយផ្លូវដង្ហើម និងបញ្ជូនព្យាបាលបន្តនៅមន្ទីពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី វេលាម៉ោង២០៖៥០នាទី ថ្ងៃខែដដែល។
March 2, 2021 - ព័ត៌មានជាតិរដ្ឋបាលខេត្តព្រះសីហនុ កំណត់យកទីតាំងចំនួន២៩កន្លែង ដែលផ្អាកអាជីវកម្មបណ្តោះអាសន្ន ធ្វើជាមណ្ឌលចត្តាឡីស័ក
យោងតាមលិខិតពីរដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្តបានសម្រេចដាក់ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យឯកជន ចំនួន២៩ទីតាំងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តបានចេញលិខិតផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ត្រូវបានកំណត់ជា មណ្ឌលចត្តាឡីស័ក។ ទីតាំង២៩កន្លែង ដែលត្រូវបានផ្អាកអាជីវកម្មបណ្តោះអាសន្ន ហើយកំណត់ជា មណ្ឌលចត្តាឡីស័កនោះមានបញ្ជាក់នៅក្នុងលិខិតខាងក្រោម៖
March 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កូនប្រសារនិងកូនបង្កើតជិះម៉ូតូទៅមើលម្តាយនៅផ្ទះ ដែលរងគ្រោះត្រូវចោរឆក់រងរបួស កាលពីប៉ុន្មានថ្ងៃមុន ត្រឡប់មកវិញត្រូវបានចោរឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង១០ និង១០ នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះប្ដីជាកូនប្រសារមានឈ្មោះ ឈុំ រ័ត ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរអនាម័យ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតស្រុកបារាយណ៍ ខេត្តកំពង់ធំ។ចំណែកស្ត្រីជាកូនបង្កើត មានឈ្មោះដុំ ចន្ធី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបស់អនាម័យស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិ ឃុំជាមួយគ្នា។ តាមការរៀបរាប់ពីជនរងគ្រោះជាកូនប្រសារនិងកូនបង្កើតបានប្រាប់ឲ្យដឹងថា
March 2, 2021









