- Khmernote Media
- ចរាចរណ៍
រាជធានីភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកអាហារអនឡាញក្រុមហ៊ុន FoodPanda បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ MSX បុកជាមួយរថយន្តដែលបត់ឆ្លង បញ្ច្រាសទិសនៅផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុង ក្រោយផ្សារក្រមួន ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោងវេលាម៉ោង០៩៖៣៥នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដូច្នេះថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាក Honda MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG-7340 ជាអ្នកដឹកម្ហូបអាហារក្រុមហ៊ុន Ford Panda បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនខណៈពេលមកដល់ចំណុចកើតហេតុ
March 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សូមកុំមានការព្រួយបារម្ភអ្វីទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ បងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ និងមានលក្ខណៈសម្បត្តិទាំងបួនដូចក្នុងសេចក្តីជូនដំណឹងនេះ នឹងទទួលបានថវិកាសរុបចំនួន៣០ម៉ឺនរៀល និងអង្ករ២០គ.ក។ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិទាំង៤ដូចខាងក្រោម៖ ១.អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ២.អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន ៣.អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ ៤.អ្នកដែលមានជីវភាពខ្វះខាត។ សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៦៣៧
March 2, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់។ ទន្ទឹមនោះក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំងដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
March 2, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៤នាក់ និងមានករណីជាសះស្បើយថ្មី០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដោយមានជនជាតិខ្មែរ ០៤នាក់ ជនជាតិវៀតណាម ០៤នាក់ និងជនជាតិចិន ១៦នាក់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 2, 2021 - ព័ត៌មានជាតិ
នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។ អ្នកផ្តើមគំនិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់
March 1, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ នៅមុននេះបន្តិចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ CHEN XIANGHAN អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED9010564 ដែលនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម
March 1, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចចុះបិទទីតាំងចំនួន២៩ទីតាំង ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ នេះបើតាមប្រសាសន៍របស់ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យវិទ្យុជាតិកម្ពុជាឱ្យដឹង។ ឯកឧត្ដម គួច ចំរេីន បានបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងដែលពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ នៅខេត្ដព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣
March 1, 2021 - ព័ត៌មានជាតិ
ហេតុការណ៍ដ៏កក្រើកមួយបានកើតឡើងនៅក្នុងផ្ទះវីឡាមួយខ្នងស្ថិតនៅក្នុងបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ បានរៀបគម្រោងចូលប្លន់ចាប់ជម្រិតប្រាក់១លានដុល្លារ ពីម្ចាស់ផ្ទះ ប៉ុន្តែក៏ត្រូវបានសមត្ថកិច្ច កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបទាន់ពេលវេលា និងបានផ្ទុះអាវុធធ្វើអោយក្រុមចោរទាំង៤នាក់បានស្លាប់បាត់បង់ជីវិត។ ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ! ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។ ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១
March 1, 2021 - ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃទី ០១ មិនា ឆ្នាំ ២០២១ មានករណីឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជំរិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ ហេតុការណ៍នេះស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ នាទីព្រឹក។ ដំណើររឿងពីប្រភពព័ត៌មានបឋមបានឲ្យដឹងថា ថៅកែដែលជាជនរងគ្រោះមាន ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ជាអ្នកជំនួញដេញថ្លៃផ្គត់ផ្គង់អគ្គីសនី ហើយជនសង្ស័យទាំង៤នាក់ ក្នុងនោះមានម្នាក់ជាអតីតតៃកុងឡាន ហើយជាអ្នកការពារថៅកែផ្ទាល់ បានរៀបគម្រោងជាមួយបក្ខពួកដើម្បីប្លន់សម្លាប់ និងជំរិតទារប្រាក់ ១លានដុល្លារ តែដោយសារតែជនរងគ្រោះបានដឹងព័ត៌មានមុន ដោយមានអ្នកប្រាប់មុន ទើបប្ដឹងទៅកម្លាំងសមត្ថកិច្ចរងរាជអាវុធហត្ថរាជធានីភ្នំពេញ
March 1, 2021 - កូវីដ-១៩
តាមការចុះផ្សាយនៅលើទំព័រ Facebook របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអោយដឹងថា មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់បានចូលផ្សារ ម៉ាក្រូ (Makro) កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ២០២១។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអោយដឹងនារសៀលថ្ងៃទី០១ ខែមីនា ថា៖ #ប្រកាសពត៌មាន: មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់បានចូលផ្សារ ម៉ាក្រូ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១ ។ ១. សូមអញ្ជេីញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ:
March 1, 2021









