ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ម៉ូតូធំដឹកម្ហូបអនឡាញ បើកលឿនអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្តបត់ឆ្លងផ្លូវបញ្ច្រាសទិសគ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

    BY Khmernote Media March 2, 2021
    ម៉ូតូធំដឹកម្ហូបអនឡាញ បើកលឿនអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្តបត់ឆ្លងផ្លូវបញ្ច្រាសទិសគ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកអាហារអនឡាញក្រុមហ៊ុន FoodPanda បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ MSX បុកជាមួយរថយន្តដែលបត់ឆ្លង បញ្ច្រាសទិសនៅផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុង ក្រោយផ្សារក្រមួន ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោងវេលាម៉ោង០៩៖៣៥នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដូច្នេះថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាក Honda MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG-7340 ជាអ្នកដឹកម្ហូបអាហារក្រុមហ៊ុន Ford Panda បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក MITSUBISHI TRITON ពាក់ស្លាកលេខភ្នំពេញ 2AU-1333 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូង បានឆ្លងផ្លូវចូលមកគន្លងម្ខាងទៀត ទាំងបញ្ច្រាសទិសដៅចរាចរណ៍ បានពាក់កណ្ដាលផ្លូវ បំណងបត់ចូលផ្លូវបេតុងក្រោយផ្សារក្រមួន ក៏ត្រូវម៉ូតូខាងលើអកហ្សឺ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកបណ្ដាលអោយដួល អូសនឹងថ្នល់ រងរបួសជើងធ្ងន់ ត្រូវបានអ្នកឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនសួគ៌ា មកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

    បច្ចុប្បន្នក្រោយកើតហេតុ តំណាងសាច់ញាតិទាំងសងខាង បានចុះមកធ្វើការសម្របសម្រួលគ្នា និងភាគីខាងរថយន្ត យល់ព្រមទទួលខុសត្រូវទាំងស្រុង ដើម្បីបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ចមិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: