- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៥នាក់ និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១៥នាក់នោះ គឺមាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង១៤នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 1, 2021 - ព័ត៌មានជាតិ
កណ្តាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណី ក្លែងហត្ថលេខា និងត្រា របស់សម្តេចនាយករដ្ឋមន្ត្រី។ ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ឆ្នាំ។ ជនទាំង៤នាក់នេះ បានប្រព្រឹត្តនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ អនុវត្ដបទបញ្ជា លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។ ទី១៖ ឈ្មោះ យ៉ាន់ ចំណាប់
February 28, 2021 - ព័ត៌មានជាតិ
ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅផ្ទះមួយកន្លែងខណៈម្ចាស់ចាក់សោទុកចោល ។ ហេតុការណ៍លួចនេះ កើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុច:ផ្ទះគ្មានមនុស្សនៅ ភូមិព្រែក សំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះលី ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។ សម្ភារ:បាត់បង់: សម្ភារ:មួយចំនួន។ នៅមុនកើតហេតុ ជនរងគ្រោះបានទុកសម្ភារ:នៅក្នុងរបងផ្ទះហើយបិទទ្វារចោលគ្មានមនុស្សនៅទេ ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានឡើងផ្លោះរបងចូលទៅធ្វើសកម្មភាពលួចយកម្ភារ:ហើយគេខ្លួចបាត់។ ក្រោយកើតហេតុជនរងគ្រោះបានឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យធ្វើសកម្មភាពដោយឡើងផ្លោះរបងចូលទៅធ្វើសកម្មភាពលួចសម្ភារ: ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ដើម្បីស្រាវជ្រាវរកជនសង្ស័យក្រោយពីបានទទួលបណ្តឹងរួចមក
February 28, 2021 - ព័ត៌មានជាតិ
យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពពុជា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ “ស៊ីណូាហ្វាម” ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាឲ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសជាតិ និងអាជ្ញាធរជួរមុខ ដូចជាគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់។ ក្រសួងសុខាភិបាល សូមអញ្ជើញបងប្អូនកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងខាងក្រោម៖ ១- មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ២- មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៣- មន្ទីរពេទ្យបង្អែកច្បារអំពៅ ៤- មន្ទីរពេទ្យបង្អែកដង្កោ ៥- មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ៦- មន្ទីរពេទ្យបង្អែកចតុមុខ
February 28, 2021 - កូវីដ-១៩
រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា គិតមកត្រឹមយប់ថ្ងៃ២៧កុម្ភៈ២០២១ លទ្ធផលធ្វើតេស្ត វត្ថុសំណាកលើជនបរទេសនិងជនជាតិខ្មែរ ពាក់ពន្ធ័ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានកូវីដ១៩ កើនដល់៣០នាក់ហើយ ក្នុងនោះរដ្ឋបាលខេត្តបានបិទផ្អាកបណ្តោះអាសន្នតាមទីតាំងអាជីវកម្មដែលពាក់ពន្ធ័ចំនួន១៦កន្លែង និងមានទីតាំងអាជីវកម្មចំនួន១០កន្លែងទៀតបានស្មគ្រចិត្តបិទផ្អាកជាបណ្តោះអាសន្នដោយខ្លួនឯង។ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវជាថ្មីម្តងទៀតឲ្យពលរដ្ឋក្នុងខេត្តបង្កើនការប្រុងប្រយត្ន័ចូលរួមការពារជំងឺកូវីដ១៩ជាចាំបាច់៕
February 28, 2021 - PR
អង្គការសុខុមាលភាពសត្វសកលលោក FOUR PAWS បានគាំទ្រមន្ទីរកសិកម្មខេត្តសៀមរាបជាមួយនឹងការស្ទាក់ចាប់សត្វឆ្កែដែលត្រូវបានយកទៅសម្លាប់យកសាច់សម្រាប់លក់លើកដំបូងនេះ។ កាលពីថ្មីៗកន្លងទៅនេះ សត្វឆ្កែចំនួន ៦១ ក្បាលត្រូវបានរឹបអូសពីឡានទួរីសហើយអ្នកបើកបរត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែង។ នៅពេលដែលរថយន្តត្រូវបានស្ទាក់ចាប់ដោយមន្ទីរកសិកម្មខេត្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត គេប្រទះឃើញសត្វឆ្កែទាំងនោះត្រូវបានគេដាក់ក្នុងទ្រុងដែកយ៉ាងចង្អៀត ហើយកំពុងត្រូវបានគេដឹកយកទៅសម្លាប់នៅខេត្តកំពង់ចាមដើម្បីយកសាច់។ ការស្ទាក់ចាប់ដែលដឹកនាំដោយរដ្ឋាភិបាលលើកដំបូងនៅកម្ពុជានេះធ្វើឡើង បន្ទាប់ពីមានការហាមឃាត់សាច់ឆ្កែត្រូវបានអនុម័តនៅខែកក្កដាឆ្នាំ២០២០ កាលពីពេលថ្មីៗនេះនៅខេត្តសៀមរាប ។ បន្ទាប់ពីការស្ទាក់ចាប់ សត្វឆ្កែទាំងអស់ត្រូវបានគេយកចេញពីទ្រុងដែលចង្អៀតនោះហើយត្រូវបានដោះលែងទៅកន្លែងមានសុវត្ថិភាពតូចមួយ។ អង្គការ FOUR PAWS បានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia និង អង្គការសង្គ្រោះសត្វកម្ពុជាដើម្បីផ្តល់អាហារនិងថ្នាំសង្គ្រោះបន្ទាន់សម្រាប់សត្វឆ្កែដែលបានជួយសង្គ្រោះ ចំនួន ៦១ ក្បាល។ បច្ចុប្បន្នក្រុមគ្រូពេទ្យបសុពេទ្យកំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាបដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំងអស់ដែលរងរបួស។ ឆ្កែដែលបានជួយសង្រ្គោះទាំងនោះមានទាំងសត្វដែលវង្វេងផ្ទះនិងសត្វចិញ្ចឹមដែលត្រូវបានគេលួច។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ
February 28, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងអំពី ករណីមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះនាំជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅ មជ្ឍមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម មកពិនិត្យសុខភាព និងយកសំណាករកវីរុសកូវីដ១៩។ ដើម្បីជៀសវាងនូវការយល់ច្រលំ ឬបកស្រាយខុសទាក់ទងនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាំ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារមានការសង្ស័យទៅលើជនជាតិចិន ០៨នាក់ ដែលទើបត្រឡប់មកពីភ្នំពេញ ហើយមានប្រវត្តិធ្លាប់ចេញ-ចូល នៅរាជធានីភ្នំពេញ ជាមួយគ្នានេះ តាមការសាកសួររបស់មន្ត្រីសុខាភិបាលទៅលើជនជាតិចិនទាំង ០៨រូបនោះ ពួកគាត់បានផ្តល់ព័ត៌មានមិនច្បាស់លាស់។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីបង្ការ ការពារចម្លងនៃវីរុសកូវីដ១៩។ រដ្ឋបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្ត នាំជនជាតិចិន ២១នាក់
February 28, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយផេកហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា ជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បណ្ដាលឱ្យអ្នកបើកបរ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរទេព្យ។ នេះជាការបំផ្លិចបំផ្លាញចំពោះក្តីសង្ឃឹមនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ មនុស្សរងរបួសធ្ងន់ធ្ងរនិងត្រាក់ទ័រថ្មីខិតខំចំណាយទិញដើម្បីធ្វើកសិកម្មលើស្ទួយជីវភាពគ្រួសារ តែត្រូវគ្រោះថ្នាក់ដោយសារគ្រាប់មីនតោនសំណល់ពីសង្គ្រាម! ប្រភព៖ HENG Ratana
February 28, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៩នាក់ ដែលក្នុងនោះមានចំនួន ៣៥នាក់ ជាករណីឆ្លងក្នុងសហគមន៍ នៃ ព្រឹត្តិការណ៍២០កុម្ភៈ និង៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ សហគមន៍ទាំង៣៥នាក់ មានជនជាតិចិន២៤នាក់, ជនជាតិវៀតណាម ៦នាក់ និងជនជាតិខ្មែរ ៥នាក់។ ចំណែកអ្នកជំងឺចំនួន ៤នាក់ដែលជាករណីនាំចូល មកពីក្រៅប្រទេសវិញ គឺជាបងប្អូនខ្មែរកងទ័ពមួកខៀវ UN ។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន
February 28, 2021 - សង្គម
បើតាមការអោយដឹងនៅលើទំព័រ Facebook របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាស្តេចកសិកម្មនៅកម្ពុជា បានអោយដឹងថាលោកបានប្រមូលផលស្វាយកែបរមៀតរាប់តោនយកទៅអោយសត្វស៊ី ព្រោះតែវិបត្តិកូវីដ-១៩ ធ្វើអោយតំលៃស្វាយធ្លាក់ចុះរហូតគ្មានអ្នកទិញតែម្តង។ ថ្លែងនៅក្នុងសារនៅលើបណ្តាញសង្គម ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់ថា៖ “ល្ងាចនេះប្រមូលផលផ្លែស្វាយកែវរមៀតយកទៅអោយសត្វសុីវិញម្តង ដែលកន្លងទៅពេលនេះយេីងកំពុងតែប្រមូលផលនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវិដ-១៩ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង ។ ចម្ការស្វាយរបស់ខ្ញុំនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យមានចំនួន៥០.០០០ដេីម អាចប្រមូលផលបាន ប្រមាណជា300Ton(បីរយតោន)ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះសត្វរបស់ខ្ញុំមិនអាចសុីអស់ទេមានចំនួនច្រើនខ្លាំងណាស់ ។”
February 27, 2021









