Khmernote Media
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​ ៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បញ្ចេញ​កម្លាំង​ជិត​៣០០​នាក់​បន្ថែម​ទៀត​ ដើម្បី​ប្រើប្រាស់​ជួយ​ដល់​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ទៅ​លើ​ការងារ​ពង្រឹង​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ទីតាំង​ដែល​ត្រូវ​បិទ​បណ្តោះអាសន្ន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ ឱ្យ​បាន​គត់​មុត​ទប់ស្កាត់​ចំពោះ​បុគ្គល​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ចង់​គេចវេស​មិន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ គ្រា​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទើបបាន​ប្រកាស​ឱ្យ​ដឹង​ថា​ ទីតាំង​ផ្ទុះ​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ បាន​កើនឡើង​ដល់​៧៥​កន្លែង​នោះ​ហើយ​ ។​ ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​បន្ថែម​កម្លាំង​ទៅ​ការពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជូន​ដល់​លោក​ស្នង​លោកស្រី​ស្នងការ​រង​ និង​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំ​១៤​ ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ ក្រោម​វត្តមាន​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​

    February 27, 2021
  • ព័ត៌មានជាតិ

    យោងតាមផេកស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា វេលាម៉ោង​ ១០:៣៥នាទីយប់ ថ្ងៃទី២៦​ ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញនេះ បានទទួលខំមិនពីប្រជាពលរដ្ឋភ្លាម​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានផ្តល់ព័ត៌មានទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាករដ្ឋបាលច្រាំងចំរេះ២​ ខណ្ឌឬស្សីកែវ​ ចុះដល់ទីតាំងជួបជុំផឹកសុី​ ចាក់ធុងបាស់បង្កសម្លេងរំខានដល់អ្នកជិតខាងឲ្យបញ្ឈប់សកម្មភាពភ្លាម​ ។ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ៕

    February 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់ រថយន្តកាម៉ារីបាឡែនបោះពួយលឿនដូចហោះ ទៅបុកពីក្រោយរថយន្តសណ្ដោងកុងតឺន័រ បណ្ដាលឲ្យរថយន្តកាម៉ារីបាឡែនខ្ទេចស្ទើរទាំងស្រុង និងបណ្ដាលឲ្យតៃកុងរងរបួស ហើយបានដើរគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់រថយន្តកណ្ដាលផ្លូវ ។ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនេះបានកើតឡើងនៅចំណុចមុខរោងចក្រស្រាបៀរកម្ពុជា លើកំណាត់ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3F-2025 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពី ត្បូងមកជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបម្រុងនឹងអែបចូលស្ដាំចិញ្ចើមផ្លូវ

    February 27, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៦នាក់ និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៦នាក់នោះ គឺសុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    February 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ចោរឆក់ចិត្តអប្រិយ សូម្បីតែស្ត្រីម្នាក់មានផ្ទៃពោះ៥ខែ ក៏ចោរដាច់ចិត្តឆក់កាបូប មិនបានសម្រេច តែទាញធ្លាក់ពីលើម៉ូតូទាំងមានផ្ទៃពោះគួរឲ្យខ្លោចចិត្តយ៉ាងខ្លាំង ខណៈពេលកំពុងជិះម៉ូតូជាមួយប្ដី ចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញបានពាក់កណ្ដាលផ្លូវ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ២គ្រឿង តាមមកឆក់កាបូបពីក្រោយ មិនបានសម្រេច ហើយបន្ថែមល្បឿនគេចខ្លួនបាត់អស់ ។ ហេតុការណ៍ឆក់កាបូបមិនបានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចទល់មុខភូមិគ្រឹះថៃប៊ុនរ៉ុង ផ្លូវមុនីរ៉េត(ផ្លូវលេខ២១៧) ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើតាមសម្ដីស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបខ្លួននិងប្ដីជាជនជាតិចិន បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ

    February 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស (LEXUS RX330) ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅកណ្ដាលគន្លងផ្លូវម្ខាងទៀត ចំណែករថយន្តបង្កផ្ទុះកង់និងបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២៦ ជិតចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខវត្តព្រះពុទ្ធមានបុណ្យ លើកំណាត់ផ្លូវហ្សាលដឺហ្គោល(ហៅផ្លូវ២១៧) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស (LEXUSRX330) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AT-3338 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមបណ្ដោយផ្លូវហ្សាលដឺហ្គោល(២១៧) ទិសដៅពីស្តុបអាងទឹកអូរឡាំពិក

    February 27, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា មានបុរសម្នាក់ជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភីបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការនេះមានផ្ទុកជំងឺកូវីដ១៩។ ពេលនេះរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់អ្នកដែលបានចូលរួមក្នុងមង្គលការមានទាំង ឪពុក-ម្តាយកូនក្រមុំ, ឪពុក-ម្តាយកូនកំលោះ, កូនក្រមុំនិងកូនកំលោះ, អ្នករួមតុជាមួយផ្ទាល់, ក្រុមសំអាងការ, អ្នកថតរូប, ចុងភៅ, អ្នកលើកម្ហូប និងមេចុងភៅ និងអ្នកពាក់ព័ន្ធនៅក្នុងស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំង ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    February 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារខ្មែរណូតដឹងថា មានជនសង្ស័យម្នាក់ ប្រដាប់ដោយអាវុធខ្លីK59 ជិះម៉ូតូមួយគ្រឿង មកចូលធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់ក្បាលជនរងគ្រោះដែលជាម្ចាស់ផ្ទះវីងមួយកន្លែង ពេលដែលម្ចាស់ផ្ទះមិនបានចាក់គន្លឹះទ្វារសុវត្ថិភាព ខណៈពេលដៃម្ខាងភ្ជង់ជនរងគ្រោះ និងដៃម្ខាងទៀតកំពុងប្រមូលយកលុយពីក្នុងហិបដាក់លុយដាក់ចូលក្នុងកាបូបស្ពាយ ស្រាប់តែជនរងគ្រោះស្ទុះទៅប្រតាយប្រតប់យកកាំភ្លើងបាន ជនសង្ស័យក៏ស្ទុះរត់ចេញក្រៅ ហើយម្ចាស់ផ្ទះវីងក៏រត់ដេញបាញ់ជនសង្ស័យវិញ ហើយជនសង្ស័យក៏បោះកាបូបដាក់លុយពណ៌ខ្មៅនោះទៅអោយម្ចាស់ផ្ទះវីង ហើយរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង០៤:៣៨នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចផ្ទះវីងវេលុយយីហោ “ប៉េង សុខចំរើន“ ស្ថិតនៅខាងកើតឈាងខាងត្បូងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចម្ងាយជិត១០០ម៉ែត្រ ផ្ទះលេខ២៥B ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានបង្ហើបប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅកន្លែងកើតហេតុបន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានបន្សល់ទុកវត្ថតាងដូចជា

    February 26, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាបថា អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ នោះទេ។ ផ្ទុយមកវិញ អាជ្ញាធរ បាននិងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។ សម្រាប់ទីតាំង ចត្តាឡីស័ក ចំនួន០៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ មានដូចខាងក្រោម ៖ ១- សង្កាត់ទួលសង្កែទី២ មាន

    February 26, 2021
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីករណីស្លាប់ពលករម្នាក់ក្រោយពេលវិលត្រឡប់មកពីប្រទេសថៃ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរបានបញ្ជាក់អោយដឹងថា ពលករដែលទើបត្រឡប់មកពីប្រទេសថៃនោះមានភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរំដេង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ រូបតំណាង សេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា​ ពលកររូបនោះបានចូលមកកម្ពុជា តាមច្រកចំបក់ ស្រុកម៉ាឡៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ៣:១៥នាទីទៀបភ្លឺ ដោយពិនិត្យឃើញស្ថានភាពសុខភាពខ្សោយខ្លាំង មិនអាចដើរបាន ហើយត្រូវបានគ្រូពេទ្យប្រចាំការបញ្ជូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព។ តាមការពិនិត្យនិងសួរប្រវត្តិអ្នកជំងឺបានបញ្ជាក់ថា គាត់ទៅធ្វើការ និងរស់នៅប្រទេសថៃជាកម្មកររោងចក្ររយៈពេលជិត ៣ឆ្នាំ មានប្រវត្តិជក់បារី ពិសាស្រា ហើយគាត់ធ្លាប់មានជំងឺរបេងសួត និងទទួលបានការព្យាបាលរយៈពេល២សប្តាហ៍នៅប្រទែសថៃ មុនពេលមកដល់កម្ពុជា។

    February 26, 2021