Khmernote Media
  • កូវីដ-១៩

    ខេត្តកណ្ដាល ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា រយៈពេល ៥ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តកណ្តាល បានរកឃើញមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ចំនួន ៩៤២នាក់ ដោយក្នុងនោះមានស្រ្តីចំនួន ៥០៧នាក់ និងបានយកសំណាកមានចំនួនសរុប ៧០៩នាក់ ក្នុងនោះស្រ្តីមានចំនួន ១០៣នាក់។ បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងទៀតថា ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នោះ ត្រូវបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាមានចំនួន ១៧៦នាក់ និងធ្វើចត្តាឡីស័កនៅតាមផ្ទះមានចំនួន ៦៩៧នាក់។ ចំនែកបុគ្គលិកក្លឹប N8 ម្នាក់ ដែលវិជ្ជមានកូវីដ១៩ ហើយរស់នៅក្រុងតាខ្មៅ

    February 25, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន បានឲ្យដឹងថា៖ មន្ទីរព័ត៌មានខេត្តព្រៃវែង សូមគោរពរបាយការណ៍ ករណីអ្នកជំងឺឈ្មោះ គិន កុលាប ភេទស្រី អាយុ៣៦ឆ្នាំ Tel 010454668 រកឃើញវិជ្ជមានថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ៖ – អ្នកជំងឺរូបនេះមានអាសយដ្ឋានរស់នៅ ផ្ទះលេខ១១៣២ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ (ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ) – សមាជិកក្នុងផ្ទះប្រហែល ៨នាក់ – កូនទី១ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា

    February 25, 2021
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចធ្វើការបណ្តេញលោក SHEN KAIDONG ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ឲ្យទៅប្រទេសដើមវិញ និងហាមឃាត់ចូលប្រទេសកម្ពុជាជាថ្មីផង។ គួរបញ្ជាក់ផងដែរថា បុរសឈ្មោះ SHEN KAIDONG ជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការនៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតជាជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ១២០ដុល្លារ»។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា

    February 25, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ១៩៖៤៩នាទីយប់ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅ ត្រង់ចំណុចផ្លូវលេខ១០០៣ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ កុក សាន ភេទប្រុស អាយុ៦៧ឆ្នាំ ទីលំនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មានមុខរបរជាម្ចាស់សិប្បកម្មឡឥដ្ឋ។ មូលហេតុឆេះនេះបណ្តាលមកពីដុតឡឥដ្ឋបង្កអគ្គិភ័យ ដែលជាប្រភេទសំណង រោងឈើប្រក់ស័ង្កសី (ទំហំ៤០ម៉ែត្រ ×

    February 25, 2021
  • រថយន្ត

    រថយន្ត Lexus ត្រកូល NX គឺជាម៉ូដែលមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសនៅប្រទេសកម្ពុជាយើង នៅពេលដែលរថយន្តមួយនេះបានមកដល់ភ្លាម វាបានសម្លាប់ទីផ្សាររថយន្ត Lexus ត្រកូល RX ម៉ូដែលឆ្នាំ2010 ដោយសារតែមានកត្តា 2ធំៗ គឺទី1 ត្រកូល NX ជាម៉ូដែលថ្មីហើយមានឆ្នាំផលិតខ្ពស់ជាងរថយន្ត Lexus RX 350 ឆ្នាំ2010 ទី2 ដោយសារតែម៉ាស៊ីនវាមានស៊ីឡាំងតូច ដូច្នេះការបង់ពន្ធនាំចូលគឺតិច ដែលនាំអោយរថយន្ត Lexus NX200t មានតំលៃស្ទើរប្រហាក់ប្រហែលគ្នាទៅនិងរថយន្ត Lexus RX 350 ឆ្នាំ2010 ដែរ។

    February 25, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា មណ្ឌលចត្តាឡីស័កព្រែកព្នៅមួយបន្ថែមទៀត ត្រូវបានយកធ្វើជាមន្ទីរដាក់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈមន្ទីរព្យាបាលជំងឺកូវីដ-១៩ ចំនួន៣ទីតាំងផ្សេងទៀតក្នុងរាជធានីភ្នំពេញបានពេញអស់ហើយ។ បច្ចុប្បន្ន ទីតាំងព្យាបាលជំងឺកូវីដ-១៩ មាននៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន។ បើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្ដិ បានឱ្យដឹងថា ការបន្ថែមទីតាំងមួយទៀតទៅកាន់មណ្ឌលព្យាបាលព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅនេះ គឺដោយសារអ្នកជំងឺកើនឡើង ហើយមន្ទីរពេទ្យទាំង៣ខាងលើចង្អៀត។ លោកជំទាវ បន្តថា មណ្ឌលព្យាបាលព្រែកព្នៅ អាចដាក់អ្នកជំងឺបានចំនួន៥០០នាក់ និងមានទីតាំងធំទូលាយ

    February 25, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦៥នាក់ និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥នាក់នោះ គឺមាន០៧នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ក្រសួងសុខាភិបាលរកឃើញមានជនជាតិចិនចំនួន០៦នាក់ ដោយមានបំណងធ្វើដំណើរទៅប្រទេសចិនវិញ ដូច្នេះពួកគាត់បានទៅធ្វើតេស្ត ដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ពួកគាត់ទាំង០៦នាក់ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    February 25, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២១ នេះបានអោយដឹងថាគិតមកទល់នឹងពេលនេះ រយៈពេល៦ថ្ងៃជាប់គ្នា កម្ពុជារកឃើញវិជ្ជមានថ្មីដែលឆ្លងក្នុងសហគមន៍ចំនួន១៩៤ករណី ដែលនេះជាចំនួនមួយមិនធ្លាប់មានពីមុននៅកម្ពុជា។ គួរបញ្ជាក់ផងដែរថាគិតមកត្រឹមពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញទីតាំងមួយចំនួនទៀតដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ដែលធ្វើអោយចំនួនទីតាំងពាក់ព័ន្ធសរុបកើនដល់៦៣កន្លែង សម្រាប់តែនៅរាជធានីភ្នំពេញ តែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងការរកឃើញទីតាំងថ្មីដែលពាក់ព័ន្ធនេះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូន ដែលធ្លាប់ចេញចូលទីតាំងទាំង៦៣កន្លែងនេះ ទាក់ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២

    February 25, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦៥នាក់ និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥នាក់នោះ គឺមាន០៧នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    February 25, 2021
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញទីតាំងមួយចំនួនទៀតដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ដែលធ្វើអោយចំនួនទីតាំងពាក់ព័ន្ធសរុបកើនដល់៦៣កន្លែង សម្រាប់តែនៅរាជធានីភ្នំពេញ តែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងការរកឃើញទីតាំងថ្មីដែលពាក់ព័ន្ធនេះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូន ដែលធ្លាប់ចេញចូលទីតាំងទាំង៦៣កន្លែងនេះ ទាក់ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីមកធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ

    February 24, 2021