Khmernote Media
  • កូវីដ-១៩

    កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និង អភិបាលខេត្តព្រះសីហនុ ឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន ដើម្បីចូលរួមការពារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅពេលនេះ។ ក្រសួងអប់រំ បានបញ្ជាក់ថា «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសូមស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណ

    February 24, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឹកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

    February 24, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសឈ្មោះ SHEN KAIDONG ជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការនៅខេត្តសៀមរាប ដែលបានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយនៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ផងដែរថា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក៏បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Today ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។ លោកជំទាវក៏បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម

    February 24, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយថ្ងៃទី២4 ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថា៖ ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងខេត្តព្រះសីហនុចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

    February 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។ ការប្រកាសច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ Wechat ដោយប្រើប្រាស់ចំណងជើងថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»៕ រូបតំណាង

    February 24, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ រថយន្តកាម៉ារីហាយប្រ៊ីតមួយគ្រឿង សង្ស័យបើកបរក្នុងល្បឿនលឿនពេក ស្រាប់តែរេចង្កូតទៅបុកផ្ទប់បង្គោលថ្មមួយដើម បាក់រលំទៅប៉ះក្លោងទ្វារ រោងអ្នកតា ធ្លាក់ក្បឿង បែកបាក់អស់មួយចំនួនទៀត ចំណែករថយន្តបាក់កាឡេកង់មុខ បើកទៅមុខលែងរួច ម្ចាស់មិនមានរបួសទេ បានដោះស្លាកលេខលាក់ទុកបាត់ បង្កការភ្ញាក់ផ្អើលដល់ឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ចុះពិនិត្យមើល និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខ រោងអ្នកតាម្ចាស់ស្រុកដើមមៀន (ខាងកើតរបងសាលាខេត្តកណ្ដាល) ស្ថិតតាមបណ្ដោយផ្លូវលេខ២០៦ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កាម៉ារី (CAMRY) ស៊េរីឆ្នាំ២០០៧

    February 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បង្គោលចរាចរណ៍ បង្គោលប៉ាណូ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី ព្រមទាំងឥដ្ឋការ៉ូឡារៀបនៅលើខឿនចែកទ្រូវផ្លូវ រងការខូចខាតបែកបាក់រាយប៉ាយពេញផ្លូវ ដែលបង្កឡើងដោយរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង បោះពួយលឿនពេក រេចង្កូតឡើងលើខឿនចែកទ្រូវផ្លូវបុករះប៉ើងខ្ទាតពេញផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង០២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្បែរច្រកចូលស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅទី២ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ(ផ្លូវវេងស្រេង) ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្ដោងកន្ទុយកុងតឺន័រធុនធំមួយគ្រឿង ម៉ាក FUSO ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-3239 កន្ទុយសណ្ដោងស្លាកលេខភ្នំពេញ 4A-4422 បានធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ(ផ្លូវវេងស្រេង) ទិសដៅពីលិចទៅកើត

    February 24, 2021
  • កូវីដ-១៩

    ខេត្តព្រះសីហុនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីក្រុងព្រះសីហនុ ព្រមទាំងសណ្ឋាគារហ័ងហ្គ័នជាយី ក្រោយរកឃើញស្រ្តីជនជាតចិនចំនួន២នាក់ មានផ្ទុកជំងឺកូវីដ-១៩។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកពីជនបរទេសដែលស្នាក់នៅក្នុង ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តបានបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់ ដែលមានស្ត្រីជនជាតិចិនអាយុ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត Alphard ស្លាកលេខ៖ ៤៥៤៦ ហើយស្នាក់នៅសណ្ឋាគារ ជីនប៉ិព័រអ៊ី

    February 24, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីមានរបាយការណ៍សង្ខេបរបស់លោកនាយកអនុវិទ្យាល័យឆាយឆុប ហើយដោយមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមថា មានករណីឆ្លងជំងឺកូវីដ១៩ ដល់សិស្សនៃអនុវិទ្យាល័យឆាយឆុប រដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ជូនថា មិនមាននករណីឆ្លងជំងឺកូវីដ១៩ទេ។ ករណីនេះះ ដោយសារឪពុកម្តាយរបស់សិស្សម្នាក់ នៃអនុវិទ្យាល័យឆាយឆុប បានប៉ះពាល់ដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ គឺមិនមែនប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកឆ្លងជំងឺកូវីដ១៩ នោះឡើយ ហេតុនេះ ពួកគាត់ស្ថិតក្នុងចំណោមអ្នកប្រឈមឆ្លងជំងឺទាបបំផុត។ បច្ចុប្បន្ន ពួកគាត់បាននិងកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងមានការយកចិត្តទុកដាក់ពីក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺផងដែរ៕

    February 24, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤០នាក់ និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤០នាក់នោះ គឺមាន០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    February 24, 2021