Khmernote Media
  • កូវីដ-១៩

    យោងតាមសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីជនបរទេស ដែលស្នាក់នៅក្នុងព្រះសីហនុ ហើយលទ្ធផលតេស្តបានបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២នាក់រួមមាន៖ ១- ស្ត្រីជនជាតិចិន អាយុ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត Alphard ស្លាកលេខ ៤៥៤៦ ហើយស្នាក់នៅសណ្ឋាគារ ជីងប៉ីព័រអ៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ២- ស្ត្រីជនជាតិចិន អាយុ២២ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ

    February 24, 2021
  • សង្គម

    តាមការអោយដឹងរបស់ក្រុមកាងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរ​បា​លខេត្ដកំព​ង់​ស្ពឺ​ ក្រោយពីទទួលបាន​ការចង្អុល​ណែនាំ​ពី​លោកឧត្តម​សេនីយ៍​ទោ​ សម​ សាមួន​ ស្ន​ងការ​នគ​របាល​ខេត្ត​ ឱ្យ​​ស្រាវ​ជ្រាវ​គណ​នី​ tik tok ឈ្មោះ​ពូហុន​ ដែលបានច្រៀងចម្រៀង rap re​m​ix ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​សីលធម៌​សង្គម​​របស់​ខ្មែរ​យើង​ ពិសេសធ្វើឱ្យ​មហាជនអ្នកនិយមបណ្ដាញសង្គម​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ សំណូមពរ​​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ចាត់វិ​ធានការ​ចំពោះ​បុគ្គល​ជាម្ចាស់​គណ​នី​តិកតុក​ ឈ្មោះ​ពូហុន​ នេះទៅតាមច្បាប់។ នៅថៃ្ងទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ សមត្ថកិច្ច​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ ​បានចុះស្រាវ​ជ្រាវ​និងអញ្ជើញបុគ្គលឈ្មោះ​ ហួន​ ហុន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ មុខរបរ​​អ្នករត់តុនៅហាងBBQ សាច់​អាំងមួយកន្លែងក្នុងក្រុងច្បារមន​ យក​មកធ្វើ​ការ​សាកសួ​រ​ស្វែងរក​ប្រភពពិត​ បុគ្គល​ខាងលើបានទទួល​ស្គាល់សារភាព​ថា​ខ្លួន​គឺជាម្ចាស់គណនី​ តិកតុក​ ឈ្មោះ​ពូហុន​

    February 23, 2021
  • កូវីដ-១៩

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ មានកិត្តិយសសូម ជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកជំងឺកូវីដ១៩ គឺជាក្រុមការងារអន្តរស្ថាប័ន ចំណុះឲ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩ (COVID-19) មានភារកិច្ច ស្រាវជ្រាវ ស្វែងរក និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។ ក្នុងនោះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវដ១៩ ប្រើប្រាស់លេខទូរស័ព្ទ ចំនួន២៤ខ្សែ មានប្រព័ន្ធSMART ចំនួន១២ខ្សែ និងប្រព័ន្ធMETFONE ចំនួន១២ខ្សែ សម្រាប់ទំនាក់ទំនង សម្ភាសន៍ និងប្រមូលព័ត៌មាន៖

    February 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានអ្នកភូមិដេញប្រផាប់ចាប់ប្រផីង រួចប្រគល់ឲ្យកម្លាំងប៉ុស្តិ៍ចតុមុខ យកទៅសាកសួរបន្ត បន្ទាប់ពីចូលលួចកាច់កម៉ូតូ Wave មិនបានសម្រេច តែត្រូវអ្នកភូមិម្នាក់ចេញពីធ្វើការជិះមកបន្ទប់ជួលវិញប្រទះឃើញ ហើយជនសង្ស័យក៏នាំគ្នារត់ចេញពីកន្លែងទុកម៉ូតូបំណងគេចខ្លួន តែគេស្រែកចោរៗផ្អើលអ្នកជិតខាងជួយនាំគ្នាចាប់បានទាំងពីរនាក់តែម្ដង ។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវបេតុង ដឿងហែម ជាប់ផ្លូវត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ នាម៉ោងជាង០២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ បច្ចុប្បន្នក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លូន យកទៅសាកសួរបន្ត ដោយមានជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងសាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ទៅបំភ្លឺជូនដល់ប៉ុស្តិ៍ផងដែរ៕ ដោយ៖ បងម៉េង ខ្មែរណូត

    February 23, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ សោកស្ដាយណាស់! បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបឋម និងហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះជីវិតដែរ តែអកុសលពេលទៅដល់មន្ទីរពេទ្យឯកជនសួគ៌ា ក៏បានដាច់ខ្យល់ស្លាប់ចោលប្រពន្ធនិងកូនគួរឲ្យអាសូរ បន្ទាប់ពីជិះម៉ូតូ Scoopy យ៉ាងលឿន ទៅបុករថយន្ត TOYOYA PRIUS បត់ឆ្វេងត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន បានពាក់កណ្តាលផ្លូវពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់ចូលក្រោមរថយន្ត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០៩៖២០នាទីយប់ ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ មុខច្រកចូលបុរីរតនា ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះមានឈ្មោះ ច័ន្ទ ប៊ុនណា អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA ស្នាក់នៅបុរីពិភពថ្មី

    February 23, 2021
  • កូវីដ-១៩

    យោងតាមសារព័ត៌មាន Freshnews បានឲ្យដឹងថា៖ សមត្ថកិច្ចរាជធានីភ្នំពេញថា មានស្ត្រីម្នាក់ឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ ចំណេកមនុស្ស៤១នាក់ និងអ្នកដែលពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង យកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កដាក់នៅដាច់ដោយឡែក ក្នុងករណីពាក់ព័ន្ធនឹងស្ត្រីជានគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩ ដែលបានមកចូលរួមមង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ លោកបានបន្តថា ស្ត្រីរូបនេះនឹងមិត្តភក្កិបីនាក់ បានមកចូលរួមមង្គលការនៅភូមិទួលសង្កែទទឹង ឃុំជាច

    February 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានការបញ្ជាដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាព សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ដែលដឹកនាំលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះប្រមូលសម្រាមរើសសម្រាម និងបាញ់ទឹកសំអាតផ្លូវ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ

    February 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោហ៊ុន សែន បានសុំអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញទៅខាង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំ ។ តាមរយៈសារសំឡេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចមានប្រសាសន៍ថា ដោយរយៈពេល ៣ថ្ងៃមកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅកម្ពុជាមានការកើនឡើង ហើយនៅកន្លែងមួយចំនួនធ្វើឱ្យពិបាកគ្រប់គ្រង ទើបធ្វើឱ្យមានការបិទ សាលារៀន នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលជាបណ្ដោះអាសន្ន។ ដូចនេះសម្តេចតេជោ បានសុំអង្វរករបងប្អូនប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ទេ

    February 23, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៥នាក់ និងមិនមានករណីជាសះស្បើយនោះឡើយ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៥នាក់នោះ គឺមាន០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង២៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ក្រសួងក៏បានរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីលើអ្នកជំងឺ០៣នាក់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដូចគ្នា។ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា មានអ្នកវិជ្ជមាន ០១នាក់ មិនអាចទាក់ទងបាន និង ០១នាក់ទៀត មិនព្រមមកសម្រាកនៅពេទ្យ ដោយសម្អាងគាត់មានកូនតូចនៅជាមួយ។ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលរួច អ្នកវិជ្ជមាន ០១រូប ដែលមិនព្រមមកសម្រាកនៅពេទ្យនោះ ឥលូវនេះត្រូវបានក្រុមគ្រូពេទ្យយកមកមន្ទីរពេទ្យហើយ៕

    February 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយនិងការបម្រែបម្រួលនៃទិសខ្យល់។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ – មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២១-២៤អង្សាសេ – សីតុណ្ហភាពអតិបរមា

    February 23, 2021