- Khmernote Media
- ព័ត៌មានជាតិ
យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថា៖ ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
February 23, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអោយដឹងថាគិតមកទល់នឹងពេលនេះ រយៈពេល៤ថ្ងៃជាប់គ្នា កម្ពុជារកឃើញវិជ្ជមានថ្មីដែលឆ្លងក្នុងសហគមន៍ចំនួន៩៩ករណី ហើយក្នុងនោះមានករណីវីរុសបម្លែងថ្មីលើអ្នកជំងឺ៣នាក់ទៀតផង ដោយអ្នកជំងឺម្នាក់មានអាស័យដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២នាក់ទៀត ជាអ្នកនៅក្លឹប N8។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
February 23, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៥នាក់ និងមិនមានករណីជាសះស្បើយនោះឡើយ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៥នាក់នោះ គឺមាន០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង២៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ក្រៅពីនេះដែរក្រសួងក៏បានរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីលើអ្នកជំងឺ០៣នាក់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដូចគ្នា។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
February 23, 2021 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា បឹងយក្ខឡោម ស្ថិតនៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្ត។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មកផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា ។ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងនៅ ថ្ងៃ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ថា ភាពល្អក់របស់បឹងយក្ខឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ កាលពី១០ឆ្នាំមុនពោលគឺនៅ ឆ្នាំ២០១១
February 23, 2021 - កូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក ដោយការសម្រេចនេះដែរធ្វើឡើងតាមសំណើររបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។ ក្នុងលិខិតនេះលោក ឌី វិជ្ជា បានស្នើសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវវិធានការចំនួន៣ ចំពោះជនមិនសហការទាំងនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ វិធានការទាំង ៣ចំណុចនោះរួមមាន៖ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី, ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។ សំណើវិធានការទាំង៣ចំណុចនេះ
February 23, 2021 - ព័ត៌មានជាតិ
នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ចេញសារពិសេសមួយទៀតស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះដែរសម្តេចបានសម្រេចបញ្ជារអោយបិទសាលាទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃនេះទៅ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងព្រះសង្ឃគ្រប់ព្រះអង្គ មេត្តាពន្យាពេលធ្វើដំណើរចូលមករាជធានីភ្នំពេញ បើគ្មានការចាំបាច់ខ្លាំងនោះទេ ដើម្បីទុកឱកាសអោយរាជធានីភ្នំពេញ ដោះស្រាយបញ្ហានេះ ជៀសវាងបង្កការកកស្ទះចរាចរណ៍ ដែលវាជាមូលហេតុមួយនៃការចម្លងពីគ្នាទៅគ្នាផងដែរ៕
February 22, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឹកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
February 22, 2021 - ព័ត៌មានជាតិ
ថ្មីៗនេះមានការរិះគន់បុរសម្នាក់ជាខ្លាំង ដែលជាអ្នកលេង Tiktok បានបង្ហោះច្រៀងលេង ដែលមានន័យប្រមាថកេរ្តិ៍ខ្មាសរបស់នារីភេទ ដោយពាក្យអសុរស។ ម្ចាស់គណនីដែលបានបង្ហោះនេះមានឈ្មោះនៅក្នុងកម្មវិធី Tiktok ថា ពូហុន ហើយបានចេញវិដេអូធ្វើស្ទាយច្រៀងប្លែក មានអ្នក Follower រហូតដល់ ជិត ប៉ែតសិបម៉ឺននាក់ឯណោះ។ យ៉ាងណាមិញក្រោយពេលដែលច្រៀងបទនេះហើយបង្ហោះ ឃើញគណនីរូបនេះបានលុបចោលវិញ និងមានអ្នកយកមកបង្ហោះបន្ត ដោយធ្វើការរិះគន់ធ្ងន់ៗបន្ទាប់ពីច្រៀងប៉ះពាល់ប្រមាថស្រ្តីភេទ។ អ្នកលេងបណ្តាញសង្គមជាច្រើនចង់ឃើញមានវិធានការផ្លូវច្បាប់ មិនចង់ឃើញអ្នកប្រព្រឹត្តខុស សុំទោសរួចខ្លួនទេ៕
February 22, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំទីតាំងយកសំណាកមួយនៅសាលសហគមន៍កោះពេជ្រ ហើយការរៀបចំទីតាំងនេះ គឺសម្រាប់សម្រួលដល់បងប្អូនចិន ហើយលោកជំទាវ ក៏សូមអំពាវនាវ ដែលអ្នកពាក់ព័ន្ធដែលមានការសង្ស័យថា បានប៉ះពាល់ ដោយប្រយោល ឬសង្ស័យបានជួបប្រាស្រ័យ ជាមួយករណីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អាចអញ្ជើញមកកោះពេជ្រដើម្បីយកសំណាក និងពិគ្រោះជាមួយគ្រូពេទ្យ ៕
February 22, 2021 - កូវីដ-១៩
កាលពីប៉ុន្មានម៉ោងមុននេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានធ្វើការបង្ហាញពីទីតាំងអមជាមួយនឹងផែនទី នៃទីតាំងទាំង២៣កន្លែង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភ: ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានការងាយស្រួលក្នុងការដឹងពីកន្លែងដែលមានហានិភ័យ និងធ្វើការបង្ការខ្លួនផងដែរ។ ទីតាំង និងផែនទី ទាំង២៣កន្លែងនោះមាន៖ 1. ក្លិប N8 សង្កាត់ទួលស្វាយព្រៃ, 2. Casa By Meridian កោះពេជ្រ, 3. Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣, 4. City Confort 1 សង្កាត់បឹងព្រលឹត, 5.
February 22, 2021









