- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្រុមការងារយើងទទួលបានមុននេះបន្តិចបានអោយដឹងថា ក្រសួងបានសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្រៅពីការផ្អាកដំណើរការបណ្តោះអាសន្នសាលាទាំង២នេះ ក្រសួងបានស្នើអោយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរ នៃសាលាទាំង២ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អញ្ជើញមកសាលានាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ដើម្បីឲ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាក៕
February 21, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ត្រូវបន្តរក្សាការបិទផ្អាកសកម្មភាពអាជីវកម្មឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនជាប្រចាំរហូតដល់មានការសម្រេច និងជូនដំណឹង។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ឲ្យបានម៉ឺងម៉ាត់ជាប្រចាំ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភីបាលឲ្យមានប្រសិទ្ធភាព៕
February 21, 2021 - កូវីដ-១៩
បើតាមការអោយដឹងនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអោយដឹងថា បុគ្គលិកក្លឹបខារ៉ាអូខេ (ឡូហ្សិត២)ចំនួន៧៤ នាក់ (ប្រុស១១នាក់)សមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកល្ពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩ ខេត្តកណ្តាល, សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩, ហើយភរិយាធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។ តាមការអោយដឹងពីក្រុមការងារ គឺសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិត២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចប្រាប់ថា,
February 21, 2021 - កូវីដ-១៩
យោងតាមការសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧នាក់ និងមានករណីជាសះស្បើយចំនួន ៣ នាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ ដែលក្នុងនោះក្រសួងបានអោយដឹងថា ក្រសួងបានរកឃើញវិជ្ជមានថ្មី ១៥នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១នាក់ធ្វើដំណើរមកពីប្រទេសថៃ និង១នាក់ទៀតជាពលករមកពីប្រទេសថៃ។ ដើម្បីឲ្យជ្រាបច្បាស់សូមប្រិយមិត្តអានព័ត៌មានលំអិតខាងក្រោម៖ គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យដឹងថា មនុស្ស២៤នាក់ ឆ្លងជំងឺកូវីដ-១៩ ពីស្ត្រីជនជាតិចិនម្នាក់ ខណៈពួកគេមិនរស់នៅជុំគ្នា គឺរស់នៅរប៉ាត់រប៉ាយ ហើយមួយចំនួនជាអ្នកធ្វើការក្នុងក្លឹបកំសាន្ត ។ យោងតាមការសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣២នាក់ ដែលបានរកឃើញនៅថ្ងៃទី១៩ ខែកុម្ភៈ
February 21, 2021 - PR
ក្រុមហ៊ុនម៉ាស់ HealthFirst កំពុងចុះ Trademark នៅអាមេរិក និងមានលក់ចែកចាយនៅលើវែបសាយ Amazon ឆាប់ៗនៅពេល ខាងមុខ ។លោកអ្នកអាចរកទិញ នៅតាម ផ្សារ AEON MALL ផ្សារទំនើប Lucky, ឳសថស្ថាន Guardian, U Care, ច័ន្ទពេញវង់ និងឪសថស្ថាន នាៗ។ ក្រុមហ៊ុន ហ៊ែលហ្វឺស ភីភី ផលិតម៉ាសពេទ្យ បីស្រទាប់ដោយប្រើ ក្រណាត់កប្បាស៩៩% ក្នុងការទប់ស្កាត់បាក់តេរី និងមេរោគផ្សេងៗ។ ម៉ាសមានពីរពណ៌ គឺពណ៌ស និងខៀវស្រាល
February 20, 2021 - កូវីដ-១៩
យោងតាមការបង្ហោះរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា៖ “សារបន្ទាន់ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងភោជនីយដ្ឋាននិងក្លិប អិនប្រាំបីទាំងអស់ និងទីតាំងដទៃទៀត សូមមេត្តារួសរាន់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ហើយធ្វើចត្តាឡីស័ករយៈពេល១៤ ជាកំហិត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ “៕
February 20, 2021 - កូវីដ-១៩
យោងតាមការសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣២នាក់ ដែលបានរកឃើញនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអោយដឹងថា ក្រសួងបានរកឃើញវិជ្ជមានថ្មី៣នាក់លើអ្នកដំណើរដែលធ្វើដំណើរពីក្រៅប្រទេសចូលមកកម្ពុជា និងរកឃើញករណីវិជ្ជមានថ្មីម្នាក់លើស្ត្រីជនជាតិចិន ដែលគ្រោងធ្វើដំណើរទៅប្រទេសចិនវិញ ហើយស្ត្រីជនជាតិចិនរូបនេះបានចម្លង មនុស្ស២៤នាក់ផ្សេងទៀត ដែលជាអ្នកប៉ះពាល់ជាមួយនាង។ ក្នុងនោះដែរក្រសួងក៏បានរកឃើញវិជ្ជមានថ្មីជនជាតិ៣នាក់ទៀត ដែលគ្រោងធ្វើដំណើរទៅប្រទេសចិន និងបានធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី១៩ ហើយក៏បានរកឃើញវិជ្ជមានថ្មីលើស្ត្រីជនជាតិ ឈីលី ម្នាក់ទៀតដែលគ្រោងធ្វើដំណើរទៅប្រទេសឡាវ និងបានធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី១៩។ គួរបញ្ជាក់ផងដែរថា ចំពោះអ្នកជំងឺ២៤នាក់ដែលបានប៉ះពាល់និងឆ្លងជំងឺកូវីដ-១៩ ពីស្ត្រីជនជាតិអាយុ២៧ឆ្នាំ ពួកគេមិនរស់នៅជុំគ្នានោះទេ គឺរស់នៅរប៉ាត់រប៉ាយ ខណៈអ្នកជំងឺមួយចំនួនជាអ្នកធ្វើការក្នុងក្លឹបកំសាន្ត ហើយក្រុមការងារក្រសួងសុខាភិបាលកំពុងធ្វើការស្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩៕
February 20, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០១និង៣០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វេីការចុះល្បាតក្នុងភូមិសាស្រ្តក្រុង និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយបានឃាត់ខ្លួនពលករឆ្លងដែនដោយខុសច្បាប់ចំនួន០៧នាក់ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលពលករទាំងនោះត្រូវមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។ ភ្លាមនោះកម្លាំងយើងបាននាំពលករទាំង០៧នាក់មកមូលដ្ឋានកងអាវុធហត្ថក្រុង ដើម្បីសួរនាំ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីសាកសួររួចពលករខាងលើបានប្រាប់ពីតម្រុយមេខ្យល់បម្រុងនឹងនាំពួកគាត់ឆ្លងដែនទៅប្រទេសថៃ។ ចំណែកពលករត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងក្រុងប៉ោយប៉ែត ហើយបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងបានឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ ឃីន ផល្លា ភេទប្រុស
February 20, 2021 - ព័ត៌មានជាតិប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំរើសអើងចំពោះអ្នកទីក្រុងភ្នំពេញនិងជនជាតិចិន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំមានការរើសអើងចំពោះអ្នកទីក្រុងភ្នំពេញនិងជនជាតិចិន ខណៈដែលក្រសួងសុខាភិបាលរកឃើញករណីជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍២០កុម្ភៈ ដែលមានរហូតដល់ទៅ៣២ករណី ដែលសុទ្ធតែជាជនជាតិចិនរស់នៅរាជធានីភ្នំពេញ។ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ អាចមានកើតចំពោះមនុស្សគ្រប់ជាតិសាសន៍ទាំងអស់បើមិនអនុវត្តវិធានការការពារខ្លួនឱ្យបានត្រឹមត្រូវនោះ ដូច្នេះហើយប្រជាពលរដ្ឋកម្ពុជាកុំមានការរើសអើងចំពោះជាតិសាសន៍ដទៃដែលបានចូលមកក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបញ្ជាក់ថា សូមប្រជាពលរដ្ឋទំាងអស់ត្រូវប្រែក្លាយពីការខ្លាចនិងរើសអើងនេះ ទៅជាការអនុវត្តន៍នូវវិធានការការពារខ្លួន ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ «ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំឱ្យមានការរើសអើងចំពោះអ្នកទីក្រុងភ្នំពេញ កន្លងទៅខ្ញុំបានដឹងដោយសារតែព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍២៨វិច្ឆិកា មានប្រជាពលរដ្ឋនៅតាមជនបទខ្លាចអ្នកទីក្រុងភ្នំពេញ អ៊ីចឹងបានសេចក្តីថាប្រជាពលរដ្ឋនៅជនបទ
February 20, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថាជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ជាលើកទី៣ ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ធ្វើការបិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត ទោះស្របច្បាប់ក៏ដោយ ព្រោះប្រទេសទាំងនោះកំពុងតែមានវិធានការទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ខ្លាំង ប៉ុន្តែចំពោះពលរដ្ឋខ្មែរដែលចូលមកក្នុងប្រទេសវិញ គឺនៅតែទទួលហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃជាកំហិត៕
February 20, 2021









