- Khmernote Media
- ចរាចរណ៍
រាជធានីភ្នំពេញ៖ រថយន្តដឹកសត្វកណ្ដុរ បើកលឿនដាច់ហ្វ្រាំងបុករះរថយន្ត២គ្រឿងម៉ូតូ១ គ្រឿងបណ្តាលអោយរបួសស្រាលមនុស្សម្នាក់ សំណាងល្អ មុនម៉ោងសិស្សចេញពីសាលាបន្តិច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤៖៤០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម តាមបណ្ដោយផ្លូវជាតិលេខ២ កែងនិងផ្លូវ ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B-6226 បើកបរតាមបណ្តោយផ្លូវបេតុង ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-9040 ដឹកសត្វកណ្ដុរបើកមកពីក្រោយ លឿនជាន់ហ្វាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តកូរ៉ូឡា ពីក្រោយចំហៀងខាងស្ដាំបណ្ដាលឱ្យបាក់កញ្ចក់មើលក្រោយ ពេលនោះរថយន្តបង្កមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុករថយន្តម៉ាកនីសាន់ និងម៉ូតូមួយហុងដាឌ្រីមសង់មួយគ្រឿងទៀតដែរឈប់រង់ចាំស្តុបបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសស្រាល
February 20, 2021 - ព័ត៌មានជាតិក្រោយកើតមានព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ក្រសួងអប់រំធ្វើការរឹតបន្តឹងសុវត្ថិភាពតាមសាលារៀនចំនួន៥ចំណុច
ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងវិធានការ “៣ការពារ និង៣កុំ” ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៖ ១- រឹតបន្តឹងការអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ២- ផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០នាក់ ៣- គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចអំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ
February 20, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថាជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ជាលើកទី៣ ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”។ នៅក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សម្តេចមិនមានបទបញ្ជាអោយបិទសាលារៀន រឺកម្មវិធីផ្សេងៗនោះទេ រួមទាំងកម្មវិធីមង្គលការនោះ តែត្រូវបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕
February 20, 2021 - កូវីដ-១៩
ថ្លែងនៅក្នុងសារពិសេសជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសន្តិសុខសណ្ឋាគារមួយកន្លែង បានលួចរំដោះស្ត្រី៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក អោយបានចេញទៅដើរលេងក្លឹប ហើយត្រឡប់ចូលមកធ្វើចត្តាឡីស័កវិញ ស្រាប់តែរកឃើញថាក្នុងចំណោមស្ត្រី៤នាក់នោះ រកឃើញមានវិជ្ជមាន២នាក់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សូមអោយអ្នកពាក់ព័ន្ធនឹងក្លឹប N8 ចូលមកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កដើម្បីជៀសវាងការរីករាលដាលបន្តទៀត។ គួរបញ្ជាក់ផងដែរថា នេះជាព្រឹត្តិការណ៍ឆ្លងសហគមន៍ជាលើកទី៣ហើយ បន្ទាប់ពីព្រឹត្តិការណ៍ “៣វិច្ឆិកា” និង ព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ដោយសម្តេចតេជោ ហៅព្រឹត្តិការណ៍ថ្មីនេះថាជា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”៕
February 20, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថាជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ជាលើកទី៣ ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចបានបញ្ជាអោយធ្វើការបិទក្លឹបកំសាន្ត N8 អាគារស្នាក់នៅ និងតំបន់ខ្លះដែលមានហានិភ័យខ្ពស់ក្នុងឆ្លងជំងឺកូវីដ-១៩ នេះ ដោយអនុញ្ញាតអោយម្ចាស់ផ្ទះនៅតំបន់នោះចូលតែប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានអនុញ្ញាតអោយចេញក្រៅនោះទេ ដើម្បីជៀសវាងការរីករាលដាលនៃជំងឺនេះ៕
February 20, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថាជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ជាលើកទី៣ ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នេះជាព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ ដោយត្រឹមជាង១០ម៉ោង រកឃើញវិជ្ជមាន៣២ករណី ដែលមិនធ្លាប់មានពីមុន៕
February 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ២២៖៣០នាទីយប់ ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរ ជាងជួសជុលរថយន្ត។ មូលហេតុនៃការឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់៖ ហ្ការាស់ជួសជុលរថយន្ត។ ខូចខាតឆេះរថយន្ត ០៣គ្រឿង សំភារៈមួយចំនួននឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ គ្រោះថ្នាក់អគ្គិភ័យនេះ មិនបានបណ្ដាលឲ្យមនុស្សស្លាប់ទេ
February 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឲ្យដឹងថា មេខ្យល់យកថ្លៃនាំពលករចេញពីប្រទេសថៃម្នាក់3300បាត ខណ:ប្រទេសថៃកំពុងផ្ទុះកូវីដ១៩ ពុំដែលធូរស្បើយ។ ក្រុមគ្រូពេទ្យស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ចុះអនុវត្តន៍ការងារពិនិត្យសុខភាពនិងយកសំណាកជាលើកទី២ លើពលករឆ្លងដែនខុសច្បាប់ទាំង១៣នាក់ ។ ព្រោះតែលង់លក់និងការបោកបញ្ឆោតរបស់មេខ្យល់ ក្នុងគោលបំណងគេចវេះពីការធ្វើចត្តាឡីស័កមាត់ច្រកចាំយាម ពលករម្នាក់ ក្នុងចំណោមពលករទាំង១៣នាក់ បានរៀបរាប់ថា ពួកគាត់បានធ្វើដំណើរចេញពីស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃដោយថ្មើរជើងលើខ្នងភ្នំ(ខាវវង់) ចុះមកបន្តដំណើរតាមអូរប៊័រ សំដៅមកកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រួចឡើងតាក់ស៊ីបន្តដំណើរមកស្រុកកំណើតនៅស្រែអំបិល មេខ្យល់យកថ្លៃនាំចេញ3300បាត។ សូមឯកឧត្តមមេត្តាជ្រាបដោយក្តីគោរព!
February 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អ្នកដឹកអាហារអនឡាញ ជិះម៉ូតូលឿនប្រញាប់យកម្ហូបឲ្យភ្ញៀវខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុក បុរសម្នាក់ កំពុងតែរុញរទេះការ៉េមឆ្លងផ្លូវ បណ្ដាលឱ្យរងរបួសបាក់ជើងម្ខាង និង រងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០២១ នៅខាងមុខអតីតក្រសួងបរិស្ថាន ផ្លូវព្រះសីហនុ កែងងផ្លូវលេខ២១ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសរងគ្រោះមានឈ្មោះ ថន វ៉ាត់ អាយុ ៤៣ឆ្នាំ មុខរបរលក់ការ៉េមមានទីលំនៅ នៅភូមិម៉ារីញ ឃុំ ឲត្រពាំងស្រែ ស្រុក ឲមេសាង ខេត្តព្រៃវែង។
February 19, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តនិងកម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើការឃាត់រថយន្តម៉ាកកាម៉ារីបាឡែន ០១គ្រឿង ពណ៌ឆ្លូញ ពាក់ស្លាកលេខ បាត់ដំបង 2A.8587 ដែលមានដឹកជញ្ជូនពលករខ្មែរ ប្រុស-ស្រី ចំនួន០៤នាក់ នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក
February 19, 2021









