- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ដើម្បីជំរុញឱ្យការងារស្តារប្រឡាយទួលពង្រទំហំ៨ម៉ែត្រទទួលបានជោគជ័យ និងទាន់ពេលវេលាមុនរដូវវស្សាមកដល់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ដើរដោយថ្មើរជើង ដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតួប្រឡាយ ក៏ដូចជាសមត្ថភាពរបស់ស្ថានីយបូមទឹកលូប្រាំ សំដៅធ្វើយ៉ាងណាបើកផ្លូវទឹកឱ្យហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន៤ នៅជាយរាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ប្រឡាយដែលបានត្រួតពិនិត្យ និងស្ដារនេះមានសារៈសំខាន់បំផុតក្នុងការរំដោះទឹកពីផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ ហើយការស្ដារប្រឡាយនេះបានធ្វើឱ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយចំនួន ហើយប្រជាពលរដ្ឋក៏បានចូលរួមបរិច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះជូនមកឱ្យរដ្ឋបាលរាជធានីភ្នំពេញផងដែរ ។ លោកអភិបាលរាជធានីភ្នំពេញ
February 18, 2021 - ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងាររង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា៖នៅវេលាម៉ោង១១នឹង១៣នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នគរបាលស្រុកស្វាយចេក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ា សាមិត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក
February 18, 2021 - សិល្បៈ
តារាចម្រៀងវ័យប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា នាង គន្ធា ត្រូវបានគេអោយដឹងថាមានជំងឺ រលាកផ្លូវង្ហើម និងមេរោគក្នុងឈាម ធ្វើអោយនាងត្រូវដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ។ តារាចម្រៀងរូបនេះក៏បានបង្ហាញពីបទពិសោធន៍នៃជំងឺនេះពេលធ្វើទុក្ខម្តងៗ ដោយនាងបានរៀបរាប់ថា ជំងឺនេះធ្វេីទុក្ខក្តៅខ្លាំងគឺពេលយប់ជ្រៅ ដោយនាងតែងងើបជូតខ្លួននឹងទឹកដើម្បីបញ្ចុះកំដៅ។ នាង គន្ធា បានសរសេរនៅលើ Facebook នាងថា៖ “អរគុណបងបង សារព័ត៌មានក្នុងការចុះផ្សាយ អរគុណបងប្អូនទាំងអស់គ្នាដែល ព្រួយបារម្ភ អរគុណនូវ មតិរិះគន់ពី ពណ៌សម្បុល ពេលនេះម៉ោង៣ជាង ភ្លឺហេីយខ្ញុំក្រោកជូតខ្លួន ជំងឺនេះធ្វេីទុកក្តៅខ្លាំងគឺពេលយប់ជ្រៅ សូមកុំអោយមានអ្នកណាកេីតជំងឺ អាក្រក់នេះដូចខ្ញុំ”៕
February 18, 2021 - សិល្បៈ
អ្នកនាង សាន សុខកក្កដា អតីតតារាចម្រៀងជើងចាស់វ័យ៤៦ឆ្នាំ បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីវ័យក្មេងរបស់ខ្លួនវ័យ២៣ឆ្នាំ នៅក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ក៏ដូចជាអ្នកសិល្បៈមួយចំនួនផងដែរ នេះបើតាមការបង្ហោះរបស់លោក អ៉ឹម ជីវ៉ា នៅលើបណ្តាញសង្គម Facebook។ លោក អ៉ឹម ជីវ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖ “នារីៗមានអាយុច្រើនកុំទាន់ភ័យ ! កូនកម្លោះអាយុ ២៣ឆ្នាំ កូនក្រមុំអាយុ 46ឆ្នាំ ថ្ងៃនេះមកចូលរួមពិធីមង្គលការ អតីតតារាចំរៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក
February 18, 2021 - សិល្បៈ
តារាចម្រៀងល្បីឈ្មោះបោះសំលេង កញ្ញា មាស សុខសោភា ត្រូវបានលោក អ៉ឹម ជីវ៉ា ទម្លាយអោយដឹងថានាងបានផ្លាស់ទ្រនំចូលច្រៀងនៅក្នុងផលិតកម្មថ្មីឈ្មោះថា រាម ជាមួយនឹងតំលៃខ្លួនខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ។ បើតាមបទសម្ភាសន៍ផ្ទាល់រវាងលោក អ៉ឹម ជីវ៉ា ជាមួយនឹងតារាចម្រៀងរូបស្រស់ មាស សុខសោភា បានអោយដឹងថា កញ្ញា ចូលផលិកម្មថ្មីនេះ គឺ ជាតារាចំរៀងជាប់កិ្ចសន្យា ដោយកញ្ញា មើលឃើញផលិកម្មមួយនេះជាផលិតកម្មដែលមានស្តង់ដាខ្ពស់ ប្រកបដោយគុណភាព ដោយខាងផលិតកម្មមានគម្រោងធំៗជាច្រើនដូចជា ផលិតខ្សែភាពយន្តខ្នាតធំ ផលិតបទចំរៀង Original និងកការផលិតកម្មវិធីផ្សេងៗ។ តារាចម្រៀងរូបនេះ ហាក់ដូចជាមានជំនឿមុតមាំខ្លាំងណាស់ ដោយកញ្ញា និយាយថា រឿងចូលផលិតកម្មមានការគាំទ្រឬអត់គឺអាស្រ័យទៅលើការគ្រប់គ្រងផលិត
February 18, 2021 - កូវីដ-១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យចំនួន២ ដើម្បីបង្កើនការផាកពិន័យលើអ្នកដែលមិនធ្វើចត្តាឡីស័ក និងអ្នកដែលនាំរត់គេចវេះ មិនធ្វើចត្តាឡីស័ក ដោយក្នុងនោះ ទឹកប្រាក់ពិន័យខ្លះមានទំហំទឹកប្រាក់រហូតដល់៥០លានរៀលឯណោះ។ ដើម្បីជ្រាបច្បាស់សូមអានអនុក្រឹត្យខាងក្រោមនេះដូចតទៅ៖
February 18, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ហម សំខាន់ ប្រធានស្នាក់ការច្រកអន្តរជាតិដូងបានមានប្រសាសន៍ថា អាជ្ញាធរ បានសម្របសម្រួលដល់អាជីវករ ដែលរកស៊ីដឹកទំនិញចេញចូលតាមច្រកនេះ អាចដំណើការចេញចូលដូចមុនវិញបណ្តោះអាសន្ន បន្ទាប់ពីផ្ទុះការតវ៉ាជាងមួយម៉ោង តែអាជីវករត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន។ លោក ហម សំខាន់ បញ្ជាក់ថារថយន្តចេញចូលដឹកទំនិញ ត្រូវបកស្កុតខ្មៅលើកញ្ចក់ចេញ ដើម្បីងាយស្រួលពិនិត្យ និងឱ្យម្ចាស់រថយន្តទាំងនោះគោរពតាមការណែនាំ កុំឃុបឃិតនាំពលករចេញចូល គេចវេសពីការ ធ្វើចត្តាឡីស័ក មុនទៅស្រុកកំណើត បើមិនគោរពតាមការណែនាំ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់។ សូមបញ្ជាក់ថា នៅម៉ោង៧ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ក្រុមអាជីវករ បានផ្ទុះការតវ៉ារហូតឈានដល់ការនាំយករថយន្តដាក់បិទមាត់ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
February 18, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ បានបញ្ជាដល់ គណៈបញ្ជាឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដែលមាន កម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាប ល្បែងស៉ីសងខុសច្បាប់ (ខ្លាឃ្លោក) ស្ថិតនៅក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្បែរនឹងរបងរោងចក្រអគ្គិសនី (សាខាទួលសង្កែ)។ ក្នុងប្រតិបត្តិការនេះ ខណៈ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ទួលសង្កែទី១ បានចុះទៅដល់ទីតាំងបនល្បែងស៉ីសងខុសច្បាប់ (ខ្លាឃ្លោក) ខាងលើ ភ្លាមៗនោះ អ្នកញៀនល្បែង បានរត់គេចខ្លួនពីសមត្ថកិច្ច ដោយបន្សល់ទុកតែ សម្ភារៈសម្រាប់លេងល្បែង
February 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ លាក់ទុកគ្រឿងញៀន២កញ្ចប់ជាប់ខ្លួន ជិះម៉ូតូ Scoopy ឌុបគ្នាចូលគោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ហើយបោះចោលតាមផ្លូវ ពេលនោះសមត្ថកិច្ចឃើញក៏ចាប់ឃាត់ខ្លួនបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរភ្លាមៗ ។ ការឃាត់ខ្លួនជនសង្ស័យក្នុងគោលដៅអនុវត្តច្បាប់ចរាចរណ៍ខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង០៩:៤៥នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលឃាត់ខ្លួនបានទាំងពីរនាក់ខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច, ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
February 18, 2021 - កូវីដ-១៩
ខេត្តព្រះសីហនុ៖ ករណីឆ្លងដែនខុសច្បាប់មួយដោយបុរសជនជាតិខ្មែរម្នាក់បានរត់ពីប្រទេសថៃ មកដល់ស្រុកកំណើតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ សហការណ៍ជាមួយក្រុមគ្រូពេទ្យ នាំយកទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង។ បើតាមប្រភពព័ត៌មានបានអោយដឹងថា បុរសជនជាតិខ្មែរ អាយុ៤១ឆ្នាំខាងលើ មានឈ្មោះថា កា យ៉ុន មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើយោងតាមរបាយកាណ៍របស់សមត្ថកិច្ចបានអោយដឹងដែរថា កាលពីយប់ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បុរសរូបនេះបានលួចឆ្លងដែនចេញពីខេត្តត្រាត ប្រទេសថៃ តាមទូកមកដល់ព្រំប្រទល់ប្រទេសខ្មែរ ស្ថិតក្នុងខេត្តកោះកុង រួចបានឡើងតាក់ស៊ី ជិះមកដល់ផ្សារវាលរេញ មុននឹងធ្វើដំណើរបន្តទៅកាន់ផ្ទះរបស់ខ្លួនដែលស្ថិតនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
February 18, 2021









