- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៤នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៤នាក់នោះ គឺជាអ្នកដំណើរមកពីបរទេសចូលមកកម្ពុជា មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃនោះទេ។ បច្ចុប្បន្នអ្នកទាំង៤នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមអានព័ត៌មានលំអិតខាងក្រោម៖
February 18, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការប្រកាសច្រានចោលទាំងស្រុង នូវការចុះផ្សាយព័ត៌មានក្លែងក្លាយ និងប្រឌិតទាំងស្រុងអំពីការចែកចាយនៅក្នុងបណ្តាញសង្គមដោយលើកឡើងថា មានគ្រូបង្រៀនម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា រហូតមកទល់ថ្ងៃនេះ ពុំទាន់មានគ្រូបង្រៀនណាម្នាក់ បានចាក់វ៉ាក់សាំងនៅឡើយទេ ដូច្នេះលោកជំទាវស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
February 17, 2021 - ព័ត៌មានជាតិ
សេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លេីករណីលោកវរសេនីយ៍ត្រី ហាក់ លី ដែលបានបង្កអំពេីហិង្សានៅខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិតជាបានបង្កអំពេីហិង្សាទៅលេីនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន។ គួរបញ្ជាក់ថា ឈ្មោះហាក់ លី បានប្រេីហឹង្សាលេីម្ចាស់ហាង KTV និង បំផ្លិចបំផ្លាញសំភារៈរបស់ម្ចាស់ហាងអស់ជាច្រេីន ហើយបែរជាប្តឹងជនរងគ្រោះវិញទៀត។ ហេតុការណ៍នេះកេីតឡេីងនៅស្រុក ពារាំង ខេត្ត ព្រៃវែង យប់ថ្ងៃទី
February 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅ៖ ១.លើចិញ្ចើមផ្លូវលេខ៤២២ កា-៧ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ២.លើផ្លូវលេខ១១VS សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ ៣.លើផ្លូវលេខ១១CC សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រភព៖
February 17, 2021 - សង្គម
ផ្ទុះការរិះគន់មិនសំចៃមាត់មួយពេញបណ្តាញសង្គម Facebook ក្រោយគេបានឃើញកូនសិស្សថ្នាក់ទី១១ម្នាក់ឈ្មោះ ឧត្តម បានបើកឡានប៉ូលីសស្លាក់លេខ ន.ប 2.8763 ដោយបំពាក់ជាមួយនឹងស៊ីរ៉ែន រួមទាំងកង់ស្ព័រ ទៅរៀននៅសាលា AIS និង AII ក្នុងសាខាជ្រោយចង្វារ ដោយជាក់ស្តែងឡានមួយគ្រឿងនេះគួរតែយកមកប្រើនៅតាមអង្គភាព មិនគួរណាយកមកប្រើជាលក្ខណៈឯកជន បំពាក់កង់ស្ព័រដូចស្ទាវនោះទេ។ ក្នុងនោះផងដែរខាងសាលាក៏បានបដិសេធ និងថា ទំនងឪពុកម្តាយរបស់កូនសិស្ស មកយកកូនចេញពីសាលា ក្រោមហេតុផលមានការប្រញាប់កិច្ចការណាមួយ ខណៈដែលមន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ និងបានរាយការណ៍ទៅកាន់ថ្នាក់លើថា សិស្សសាលាម្នាក់នេះមានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១ ពិតជាបានបើករថយន្តដោយផ្ទាល់ទៅរៀនប្រាកដមែន និងបើកទៅច្រើនដងទៀតផង តែមិនមានការហាមឃាត់ នេះបើតាមការបញ្ជាក់នៅលើ Facebook
February 17, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ រថយន្ត LEXUS RX300 មួយគ្រឿង ដែលគេដឹងថាបើកបរដោយនារីម្នាក់ធ្វើដំណើរក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើបណ្ដាលបាក់បែក ឯរថយន្តបែកកង់ទាំងសងខាងនិងកាងយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ខាងជើងសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត LEXUS RX 300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-4644 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើនិងដើមឈើបណ្ដាលឲ្យរងការបាក់បែកថ្មមួយចំនួន ចំណែករថយន្តបង្កបែកកង់ខាងទាំងសងខាងព្រមទាំងកាងយ៉ាងដំណំ និងទៅមុខលែងរួចផងដែរ។ បន្ទាប់ក្រោយមក តៃកុងរថយន្តបង្កបានចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ រីឯសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕
February 17, 2021 - ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម មានកិត្តិយស សូមជម្រាបជូន និស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅក្នុងទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងមួយចំនួន មេត្តាជ្រាបថា ចាប់បីថ្ងៃនេះរហូតដល់ថ្ងៃសុក្រចុងសប្តាហ៍ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺពី១០ ឡើងទៅ នៅក្រុងដាណាង សន្ទស្សន៍នេះនឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះម៉ោង ១១ព្រឹក ដល់ ១រសៀល ។ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវីពី ៨ ទៅ១០
February 17, 2021 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារចុងកាល់ និងផ្ទះលក់ទំនិញនានា ក្នុងភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ
February 17, 2021 - ព័ត៌មានជាតិ
ខេត្តកំពត៖ ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៣៖៣០នាទីទៀបភ្លឺ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០១ បានឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរចំនួន០២នាក់ ភេទប្រុស ដែលបាននាំប្រជាពលរដ្ឋវៀតណាមចំនួន០៣នាក់ (ស្រី០២នាក់) ឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តកំពត។ បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់ជនជាតិវៀតណាមទាំង០៣នាក់នោះជូនយោធាការពារព្រំដែនវៀតណាម ហើយបានសំណូមពរភាគីវៀតណាមក្រោយពេលធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផលនៃការធ្វើតេស្តនេះមកសមត្ថកិច្ចកម្ពុជាវិញ។ ដោយឡែកមេខ្យល់ជនជាតិខ្មែរទាំង០២នាក់ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត
February 17, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ភូ វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច (រថយន្ត) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី នៅក្នុងចំណុចទល់មុខ កន្លែងលក់គ្រឿងបន្លាសរថយន្ត
February 17, 2021









