Khmernote Media
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវដោយសំអាងថា អាជ្ញាធរពង្រីកផ្លូវចូលដីគាត់។ លោកអភិបាលរងខេត្តរូបនេះ បានបញ្ជាអោយគេយកបង្គោលថ្មធំៗមកជីកដីដាំចូលដីផ្លូវអស់ជិត៣ម៉ែត្រដោយគាត់សំអាងថា ការធ្វើផ្លូវខាងលើគឺចូលដីកម្មសិទ្ធិរបស់គាត់។ លោកមេភូមិបានបន្តថា ការធ្វើផ្លូវនេះ មិនដើម្បីបំរើប្រយោជន៏គាត់ឡើយ គឺប្រយោជន៏ជាតិ បំរើសាធារណៈ ធ្វើអោយអ្នកធ្វើដំណើរងាយស្រួល ដល់តែគេយកបង្គោលថ្មមកបោះនៅកណ្ដាលផ្លូវអញ្ចឹង ពេលមានគ្រោះថ្នាក់ ឡាន ម៉ូតូបើកបុក អ្នកណាទទួលខុសត្រូវ ដូចនេះ រូបគាត់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សំណូមពរសូមអោយអាជ្ញាធរខេត្ត និងថ្នាក់លើជួយអន្តរាគមន៏ដកបង្គោលថ្មនេះចេញ ដើម្បីបើកផ្លូវអោយបានធំងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលផង។ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ដែលគេអះអាងថា ផ្លូវខាងលើធ្វើដោយក្រុមហ៊ុនរកសុីដីនៅតំបន់នោះ ហើយការធ្វើផ្លូវនេះ គឺចូលដីកម្មសិទ្ធិរបស់គាត់(ដីបងស្រី) ទើបគាត់អោយខាងសុរិយោដីចុះទៅវាស់វែងព្រំដី

    February 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៦៦០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៣៦០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៤០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,០៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    February 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះធា ជីថា ស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា

    February 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ខណៈការពិន័យជាប្រាក់នៅតែពុំរាងចាល អ្នកបើកបរយានយន្តល្មើសច្បាប់នឹងត្រូវកាត់ពិន្ទុបណ្ណបើកបរ ក្រោយប្រព័ន្ធ គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន(IT)របស់ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំរួចរាល់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងរៀបចំប្រព័ន្ធ ITមួយថ្មីទៀត ក្នុងការចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ មានកម្មវិធី Scanលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស។ ថ្លែងក្នុងបើកពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១របស់ក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា

    February 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះធា ជីថា ស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ឈ្មោះនេះមិនទាន់មានមុខចូលមកក្នុងមូលដ្ឋានយើងខ្ញុំនៅឡើយទេ។ ដោយ​ក្តី​គោរព​ពីមន្ទីរព័ត៌មានខេត្តព្រះវិហារ

    February 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីបានឃើញការចុះផ្សាយតាមសារព័ត៌មាននានាលើបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចជំនាញការិយាល័យស៊ើបសង្អេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ បានធ្វើការចុះស្រាវជ្រាវរកបុរសជនជាតិជប៉ុន និងបានរកឃើញបុរសជនជាតិជប៉ុនឈ្មោះ Gen Kubuta អាយុ៤១ឆ្នាំ នៅម៉ោង ១១៖០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចសួនមុខវត្តបទុម។ បន្ទាប់មកសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំគាត់ទៅពិនិត្យសុខភាពដើម្បីធ្វើតេស្តរកមេរោគCovid-19 នៅមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ ជាលទ្ធផលគឺអវិជ្ជមាន។ ជាក់ស្តែងបុរសជនជាតិជប៉ុនរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបាត់លិខិតឆ្លងដែន និងវីសាហួសសុពលភាព ហើយខ្វះខាតថវិកា ទើបមិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញបាន។ បន្ទាប់ពីធ្វើការសាកសួរ

    February 16, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ព័ន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា៖ ១.ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ២.អនុញ្ញាតការធ្វើដំណើរលើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើងនិងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ។ កិច្ចការនេះចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    February 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មាន ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលា បណ្តាលឲ្យស្លាប់។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលចំពោះព័ត៌មានដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលា ដែលព័ត៌មាននេះជាព័ត៌មានប្រឌិត ។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថា បច្ចុប្បន្ននេះយើងពុំបានចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមមនុស្សអាយុបែបនេះទេ ហើយក្រសួងសុខាភិបាល សូមឲ្យអាផ្ញាធរមានសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ផង៕

    February 16, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨៖០៥ នាទី នៅត្រង់ចំណុចក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន ១៣ខ្នង ក្នុងនោះឆេះអស់ទាំងស្រុងចំនួន ០៨ខ្នង ឆេះរោល (ស្រាល) ចំនួន ០៥ខ្នង។ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៨ គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខត្តចំនួន ០៣ គ្រឿង

    February 16, 2021
  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង២៣៖០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧,៣ វិកទ័រ នៅខេត្ត Fukushima និងខេត្តMyyagi ដែលបណ្ដាលមនុស្សប្រមាណជាង១០០នាក់រងរបួស(ព័ត៌មានបឋម)។ អាជ្ញាធរឧតុនិយមជប៉ុនបានជូនដំណឹងថា អាចមានហានីភ័យខ្ពស់ដែលអាចបាក់ដី និងរលំផ្ទះនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង។ អាស្រ័យហេតុនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។ សេចក្ដីដូចបានជម្រាបជូនខាងលើ ក្នុងករណីមានព័ត៌មានអំពីបងប្អូនខ្មែរកំពុងរស់នៅ ធ្វើការនិងសិក្សា ដែលនៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់សូមមេត្តាជូនដំណឹងមកស្ថានទូតតាម៖ ១.ហ្វេស ប៊ុកស្ថានទូត Royal Embassy of

    February 16, 2021