- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូន ឯកឧត្តម រដ្ឋមន្រ្តី មេត្តាជូនជ្រាបជារបាយការណ៍ក្រោមការសម្របសម្រួល និងទំនាក់ទំនងគ្នារវាងមន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិកំពង់ត្រឡាច បានសម្រេចយកប្រជាពលករទាំង ៩ រូប ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស។ នៅវេលាម៉ោង ១១:៤០ នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តការិយាល័យស្រុកប្រតិបត្តិក ១ គ្រឿង និង រថយន្តមណ្ឌលសុខភាពអភិវឌ្ឍន៍ស្រុកទឹកផុសបានមកដល់គោលដៅ ឃុំពាម ស្រុកសាមគ្គីមានជ័យ ដើម្បីដឹកពលករមកពីប្រទេសថៃទាំង ៩ នាក់ ដែលមិនបានធ្វើចត្តាឡីស័ក នៅតាមទីតាំងកំណត់នៅតាមច្រកព្រំដែន
February 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ជាប់ព្រំដែនកម្ពុជា-ថៃ។ គួរបញ្ជាក់ផងដែរថា ខេត្តទាំងបួន ដែលទទួលបានការឧបត្ថម្ភនោះរួមមាន៖ ១.បាត់ដំបង ទទួលបានថវិកា ៣០០ លានរៀល, ទឹកសុទ្ធ ១០០០កេស និងមីកញ្ចប់ ១០០០កេស។ ២.បន្ទាយមានជ័យ ទទួលបានថវិកា ៣០០ លានរៀល និងឃីត ១០០០
February 16, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានយុវជនមួយក្រុមបានច្រៀង និងរាំ ដែលមានន័យជេរ ដៀមដាមនារី ដោយពាក្យពេចន៍មិនសមរម្យ យកមកច្រៀងរាំធ្វើជាការកំសាន្តលេងទៅវិញ។ បន្ទាប់ពីមានការរិះគន់ និងសម្តែងការមិនពេញចិត្តជាច្រើន ស្រាប់តែយុវជនមួយក្រុមនេះ ចេញមកធ្វើការបកស្រាយ និងសុំទោសជាសាធារណៈ។ ទាក់ទិននឹងរឿងនេះលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បះ បានសំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនខាងលើមកធ្វើការអប់រំ និងកិច្ចសន្យា។ ហើយលោកហេង ឡុង ក៏បានបកស្រាយរឿង ទុំទាវ ២០២១ ដែរ ដោយលោកបានសរសេរថា៖ ” ក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមសំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនដែលគ្មានការអប់រំប្រើពាក្យអសុរោះនៅក្នុងបណ្ដាញសង្គមនេះ ទៅធ្វើការអប់រំ និងការសន្យា។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមបកស្រាយម្ដងទៀតនូវអ្វីដែលខ្ញុំបានបកស្រាយម្ដងរួចមកហើយ
February 16, 2021 - ព័ត៌មានជាតិ
រឿងរ៉ាវដ៏ក្តៅគគុកមួយបានកើតឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោយរកឃើញថាបានប្រព្រឹត្តអំពើពុករលួយដោះលែងមេខ្យល់នាំពលករមកពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីគេចពីការធ្វើចត្តាឡីស័ក នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន Freshnews។ ប្រភពព័ត៌មានដដែលបានបន្តអោយដឹងថា ក្រៅពីបកស័ក្តិនិងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ សម្តេចតេជោ បានបញ្ជាឲ្យអភិបាលខេត្តបាត់ដំបង និងលោកអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការតាមផ្លូវច្បាប់ថែមទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះ៕
February 15, 2021 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃច័ន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារទួលស្វាយ ស្ថិតក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក មីសួរ មឹក និងបង្គា
February 15, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ពិធីចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នាបរិវេណបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលអមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព
February 15, 2021 - សិល្បៈ
ភ្នំពេញ៖ មានហេតុការណ៍កើតឡើងនៅចំណុចរង្វង់មូលទួលគោកចាស់ ក្បែរសាលាតិចណូ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយគេដឹងថា រថយន្តរបស់លោកពូចាប ចៀន បានជ្រុលទៅបុកពីក្រោយម៉ូតូរ៉ឺម៉ករើសអេតចាយ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ដងកាំបិត ហើយលោកពូចាប ចៀន បានចុះមកសងចំនួន១០០ដុល្លារ ហើយក៏ប្រញាប់ចេញទៅ ដោយមានការរងគ្រោះត្រូវព្យាបាលអស់ច្រើន ជនរងគ្រោះបានសំណូមពរឲ្យលោកពូចាប ចៀន ដោះស្រាយបន្ត។ ថ្មីៗនេះ តារាកំប្លែង នាយ ចាប ចៀន បានចេញមុខបកស្រាយ និងប្រកាសសងសំណងចំនួន 700$ ដល់គូភាគីម៉ូតូរុីម៉ក។ ការលើកឡើងតារារូបនេះបន្ទាប់ពីលោក អុឹម ជីវ៉ា បានទៅដល់គេហដ្ឋានផ្ទាល់របស់លោក នៅក្នុងបុរីជីបម៉ុងលេន២ សែនសុខ
February 15, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់មួយជុំវិញករណីដោយលែងមេក្លោងនាំមនុស្សឆ្លងដែនខុសច្បាប់ស្របពេលដែលជំងឺកូវីដ-១៩ កំពុងតែផ្ទុះជាសកល ដោយសម្តេចបានបញ្ជាឲ្យវាយខ្នោះប៉ូលីសស័ក្តិ៤ម្នាក់ នៅច្រកឡែម ខេត្តបាត់ដំបង ប្រសិនបើរកឃើញថាដោះលែងមេក្លោងនោះពិតប្រាកដមែន។ ថ្លែងនៅក្នុងសារសំលេងក្នុងគ្រុបតេឡេក្រាម សម្តេចបានបញ្ជាក់ថា “បើសិនរឿងនេះជារឿងពិត ត្រូវតែដាក់វិន័យ ឬផ្ដន្ទាទោសអាមេប៉ូលីសនេះតែម្ដង អាហ្នឹងសុំធ្វើសុំឲ្យធ្វើការស្រាវជ្រាវ ក្រសួងមហាផ្ទៃ អគ្គនគរបាលជាតិ សហការគ្នាជាមួយខេត្ត ចុះធ្វើការស្រាវជ្រាវឲ្យខ្ញុំ ហើយរាយការណ៍មកឲ្យខ្ញុំវិញ។ ឯកឧត្តម នេត សាវឿន ឯកឧត្តម ងួន រតនៈ ធ្វើការស្រាវជ្រាវករណីនេះ នៅមាត់ច្រកឡែម”។ សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ”កុំសួរថាឯកសានេះបានមកពីណា
February 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានបញ្ជាក់អំពីរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ៖ − ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥%( ប្រៀបចូលឆ្នាំចិន ២០២០) − ភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០%(ប្រៀបចូលឆ្នាំចិន២០២០) ក្នុងចំនួនសរុបខាងលើ
February 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះ ពលករកម្ពុជា ដែលគេចវេះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។ គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីជូនដំណឹងខាងលើ បានធ្វើឡើងដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ និងអនុក្រឹត្យលេខ ១២៩ អនក្រ.បកចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។ ដើម្បីថែសុវត្ថិភាពសុខភាពសាធារណៈនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករនិងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារ បានអំពាវនាវដល់ពលករទាំងអស់អនុវត្តដូចខាងក្រោម៖ ១.មិនត្រូវលួចឆ្លងដែនខុសច្បាប់
February 15, 2021









