- Khmernote Media
- ព័ត៌មានជាតិ
កំពង់ចាម ៖ នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានទទួលពាក្យបណ្ដឹងផ្ទាល់ពីមាត់ពី ឯកឧត្តម គង់ វុទ្ធី អគ្គ នាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថា មានករណីចោរកម្មលួចរថយន្ដកូនប្រុសរបស់ ឯកឧត្តម ម៉ាកBMW X5 ពាក់ស្លាកលេខ 2AQ-1944 និងឯកសារពាក់ព័ន្ធ លួចចេញពីភ្នំពេញឆ្ពោះឆ្លងកាត់មកខេត្តកំពង់ចាម ។ លោកឧត្តមសេនីយ៍ទោស្នងការបានចាត់បញ្ជាឲ្យកម្លាំងអន្តរាគមន៍ កម្លាំង ជំនាញព្រហ្មទណ្ឌ កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក
February 13, 2021 - PR
ធ្លាប់តែឮបទចម្រៀងនេះខ្លីៗក្នុង TVC របស់ក្រុមហ៊ុន Smart Axiata ឥឡូវនេះអ្នកអាចស្តាប់បទនេះពេញ ដោយមានតារាងចម្រៀងទាំង ១២ រូបនឹងធ្វើការច្រៀង Live ផ្ទាល់លើកដំបូងក្នុងការប្រគំតន្រ្តីស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា ដែលនឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នៅថ្ងៃទី ១៤ ខែកុម្ភៈ ម៉ោង ៦:៣០ ល្ងាចតទៅ។ បទចម្រៀងនេះផលិតដោយក្រុមហ៊ុន Smart Axiata តែងនិពន្ធ និងភ្លេងដោយ DJ Chee ដែលមានការកែសម្រួលអត្ថបទចម្រៀងដោយ លោកគ្រូ កែវ សេដា និង ការសហការជាមួយតារចម្រៀងទាំង ១២ រូប រួមមាន
February 13, 2021 - PRប្លែកខ្លាំង! ស៊ូលី ផេង ច្រៀង ៩ បទលាយចូលគ្នាក្នុងការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា
ម្ចាស់បទ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នា នៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ការប្រគំតន្រ្តីនេះនឹងធ្វើការផ្សាយផ្ទាល់នៅ ថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ម៉ោង ៦:៣០ ល្ងាច លើទំព័រហ្វេប៊ុក Smart Axiata និងលើទំព័រហ្វេសប៊ុក
February 13, 2021 - សិល្បៈ
បទ “កូនក្មេងនឹងមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែនាំមុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ដោយបទ ចម្រៀងមួយបទនេះបានជាប់លេខ១ស្ទួនៗ ២សម្ដាហ៍ជាប់គ្នាតែម្ដង នេះបើផ្អែកតាមរបាយការណ៍របស់ Pleng ។ Pleng by Smart ជាកម្មកម្មវិធីតន្រ្តីតាមទូរស័ព្ទរបស់ក្រុមហ៊ុន Smart យ៉ាងសំបូរបែបសម្រាប់អ្នកចូលចិត្តតន្ត្រីនានា តាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួនដោយនៅក្នុងនោះមានបទ ចម្រៀង ខ្មែរ និង អន្តរជាតិជាង១លានបទ។ បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថាមានវត្តមានក្នុងកម្មវិធីដ៍ទំនើបមួយនេះផងដែរហើយតែងតែជាប់នៅចំណាត់ថ្នាក់ កំពូលជាញឹកញយជាក់ស្ដែងដូចជាបទ
February 13, 2021 - សិល្បៈ
ក្រោយពីផ្ទុះ បទ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេលនេះ តន់ ចន្ទសីម៉ា បានងាកមកចាប់ដៃគូច្រៀងជាមួយ ខេម វិញម្ដងទៀតហើយដោយបទថ្មីមួយនេះមានចំណងជើងថា”ទឹកត្រី កោះកុង” ក្នុង MV បានបង្ហាញតំបន់ទេសចរណ៍ស្អាតៗជាច្រើននៅក្នុងខេត្តកោះកុង។ ដូចប្រិយមិត្តធ្លាប់បានដឹងហើយថាខេត្តកោះកុង គឺជាខេត្តមួយពោរពេញទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ស្អាតៗជាច្រើន។ ជាមួយនិងការសម្រុកផលិតអាប៊ុមចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថាគ្រប់ MV នៃបទចម្រៀងបានឲ្យក្រុមផលិតចុះទៅថតនៅតំបន់ទេសចរណ៍ជាច្រើនក្នុងន័យ ដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅព្រះរាជាណាចក្រកម្ពុជាជំរុញកំណើនទេសចរណ៍ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើនជាស្ដែងដូចជាបទ “ទឹកត្រីកោះកុង” របស់ ខេម និង តន់ ចន្ទសីម៉ា អីចឹង។
February 13, 2021 - ចរាចរណ៍
យោងតាមការបញ្ជាក់ឲ្យនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក អ៊ុក វង្ស វ័យប្រហែល៨០ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ ខណៈគាត់បានថយរថយន្តចេញពីក្នុងផ្ទះរបស់ខ្លួន យ៉ាងលឿន បុក ទំលុះទ្វារផ្ទះអ្នកជិតខាងនិងរថយន្តបីគ្រឿងផ្សេងទៀត នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចអោយដឹងថា មិនមានអ្នកផ្សេងទៀតរងគ្រោះថ្នាក់ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ ដោយសារមិនសូវមានអ្នកដំណើរបើកឆ្លងកាត់។ លោកអូន លីវណ្ណដេត មន្រ្តីចរាចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ដើមហេតុដំបូង រថយន្តបង្កហេតុ បានថយរថយន្តម៉ាក់ឡង់គ្រីស័រ ស្លាកលេខ 2B-3536
February 13, 2021 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹង វិដេអូសកម្មភាពចោរឆក់កាបូបស្តែងៗទាំងថ្ងៃ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ហួសផ្សារអង្គស្នួល នៅមុននេះ នាថ្ងៃចូលឆ្នាំចិនទី២ ថ្ងៃសៅរិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើយោងតាមវីដេអូពីប្រជាពលរដ្ឋដែលថតបានឲ្យដឹងថា បន្ទាប់ពីរូបគាត់បានកំពុងថតវិដេអូដើម្បីសាកល្បឿនម៉ូតូដែរទើបនឹងទិញ ស្រាប់តែភ្លាមៗនោះមានជនសង្ស័យជិះម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខកំពង់ស្ពឺ 1N-3127 ជិះឌុបគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ជាអ្នកអង្គុយក្រោយ ដែលកំពុងជិះម៉ូតូឌ្រីមសង់ឌុបគ្នា បានសម្រេច រួចបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ៕
February 13, 2021 - PR
បែកធ្លាយរឿងពិត នៅពេលត្រូវរង្វាន់ 5លានរៀលពី M-150 របស់បងស្រី ព្រឹក សាអែម ដែលមានអាយុប្រមាណ 39 ឆ្នាំ រស់នៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានរៀបរាប់ទាំងទឹកភ្នែកថា ជីវិតគ្រួសារគាត់សព្វថ្ងៃនេះ កំពុងជួបទុក្ខលំបាកខ្លាំងណាស់ ការដែលទទួលបានប្រាក់រង្វាន់ 5លានរៀលនេះ ពិតជាជួយស្រោចស្រង់ជីវិតគ្រួសាររបស់បងស្រីឲ្យមានក្តីសង្ឃឹម។ ការតស៊ូរស់នៅក្នុងជីវភាពទីទាល់ក្រ ក្នុងមុខរបរមិនទៀងទាត់ បងស្រី ព្រឹក សាអែម ថ្ងៃខ្លះស៊ីឈ្នួលលក់ខោអាវឲ្យគេបានមួយថ្ងៃអត់មួយថ្ងៃ រួមផ្សំនឹងការងារដើររើសនិងទិញអេតចាយតាមផ្ទះ បានល្ងាចខ្វះព្រឹក រស់ទាំងត្រដរជាមួយបន្ទុកគ្រួសារមានកូន 3នាក់ ឯប្តីក៏គ្រោះថ្នាក់ប៉ះពាល់ជើង មិនអាចដើរដូចប្រក្រតី ក៏ខំប្រឹងពុះពារជួយប្រពន្ធ ដោយការទៅស៊ីឈ្នួលមើលគោឲ្យគេទាំងភាពលំបាកលំបិន ប៉ុន្តែដើម្បីកូនៗ និងគ្រួសារ ពួកគាត់ទាំងពីរបានពុះពាររួមគ្នា
February 13, 2021 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីអ្នកដំណើរកំពុងតែជិះនៅលើកង់៣ឥណ្ឌា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចផ្លូវលេខ៣១០ ជិតស្ថានីយ៍ប្រេងឥន្ទនៈ TOTAL ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលថតបានចេញពីក្នុងរថយន្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវបានបង្ហាញឲ្យឃើញពីសកម្មភាពជនសង្ស័យម្នាក់បានជិះម៉ូតូ Scoopy ពណ៌ស បត់ត្រលប់ក្រោយហើយក៏ឆក់ទ្រព្យសម្បត្តិពីអ្នកដំណើរកំពុងជិះលើកង់៣ឥណ្ឌាបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង៕
February 12, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កូនៗប្រុសស្រី៤នាក់ស្រែកយំពេញផ្ទះ ក្រោយបុរសម្នាក់បានលោតពីលើផ្ទះជាន់ទី៤ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានអ្នកជិតខាងនិងក្រុមគ្រួសារហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចច្រកដឿងហែម ម្ដុំផ្សាតាប៉ាង ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ក្រោយពីដឹកបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯមូលហេតុនៃការលោតពីលើផ្ទះជាន់ទី៤ សារព័ត៌មានខ្មែរណូតនៅមិនទាន់ទទួលបានដំណឹងច្បាស់ការណាមួយឡើយ។ សម្រាប់អ្នកមានបំណងចង់ចូលរួមជាថវិកាជួយដល់សមាជិកគ្រួសារសព អាចធ្វើការទាក់ទងតាមរយៈលេខ 0966484237 ត្រូវជាបងជីដូនមួយឈ្មោះ សួន ចន្នី និងតាមរយៈលេខ 078600207 ត្រូវជាបងប្រុសបង្កើតឈ្មោះ គង់ សុភត្រា ហៅបុរី៕ ដោយ៖ បងម៉េង ខ្មែរណូត
February 12, 2021









