Khmernote Media
  • ព័ត៌មានជាតិ

    ថ្លែងនៅក្នុងសារសំលេងពិសេសមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ជនរួមជាតិ អំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល សម្តេចបានសង្កត់ធ្ងន់បញ្ហាមួយដែលមន្ត្រីនគរបាលខេត្តបាត់ដំបង បានអនុវត្តន៍ខុសវិធានការរបស់ក្រសួងសុខាភិបាល ដោយបានដោះលែងមេក្លោងនាំផ្លូវមនុស្សលួចឆ្លងដែនដើម្បីគេចផុតពីការធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានសង្កត់ធ្ងន់ថែមទៀតថានឹងធ្វើការដកស័ក្តិ រឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តងចំពោះមន្ត្រីនគរបាលដែលអនុវត្តន៍ខុសនិតិវិធី នៃវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល៕

    February 15, 2021
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង។ លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ គ្រាដែលមានការរីករាលដាលជំងឺកូវីដ១៩។ ទោះជាយ៉ាងនេះក្តី បើតាមសេចក្តីសម្រេចរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីផ្អាកការងារបណ្តោះអាសន្ននេះ លោក គឹម ពន្លក ត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕

    February 15, 2021
  • ចរាចរណ៍

    ខេត្តសៀមរាប៖ រថយន្តយីឌុបដ៏ធំដឹកជ្រូកបោះពួយលឿនដល់ផ្លូវកោង ដាច់ក្បាលរថយន្តទៅផ្សេងឯទ្រុងរថយន្តទៅផ្សេង បោកខ្ទាតពេញផ្លូវចាក់ជ្រូកចោល។ តែក្នុងហេតុការណ៍នោះសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ។ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុច(ស្ពានអូរប្រេងគង់) ស្ថិតក្នុងភូមិ អូរំចេកឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ អាជ្ញាធរបានឲ្យដឹងថា ករណីនេះបង្កឡើងដោយខ្លួនឯងដែលមានរថយន្តបេអង ពណ៌សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-7152 អ្នកបើកបរមានឈ្មោះ ជា សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ ស្រេះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម(ពុំមានរបួស) បានក្រឡាប់កន្លែងកើតហេតុដែលបានដឹកជ្រូកចំនួន៣០០ក្បាល គ្មានស្លាប់នោះទេ។ ក្រោយពេលកើតហេតុ រថយន្តនឹងជ្រូកត្រូវម្ចាស់រថយន្តសាងឡើងឡានផ្សេងទៀត។ ក្នុងករណីនេះ

    February 15, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានយុវជនមួយក្រុមបានច្រៀង និងរាំ ដែលមានន័យជេរ ដៀមដាមនារី ដោយពាក្យពេចន៍មិនសមរម្យ យកមកច្រៀងរាំធ្វើជាការកំសាន្តលេងទៅវិញ។ បន្ទាប់ពីមានការរិះគន់ និងសម្តែងការមិនពេញចិត្តជាច្រើន ស្រាប់តែយុវជនមួយក្រុមនេះ ចេញមកធ្វើការបកស្រាយ និងសុំទោសជាសាធារណៈ។ ទាក់ទិននឹងរឿងនេះ លោកជំទាវ ហ៊ុន ស៊ីណាត មានប្រតិកម្មខ្លាំងៗថា៖ “ពួកអាកេីតពីរន្ធស្រឡៅបៅដោះឆ្កែនេះមិនគួរអោយវារួចខ្លួនសោះហៅវាទៅអប់រំចេញហេីយធ្វេីកិច្ចសន្យាកុំអោយវាជេរទៀតទេីបត្រឹមត្រូវ​។ ម្យ៉ាងទៀតសកម្មភាពធ្វេីនេះវាខុស​ ប៉ុន្តែវាដឹងមុនថាសព្វថ្ងៃនេះវាមានវប្បធម៌​ ធ្វេីខុស​សូមទោសមានទីផ្សារពេញនិយមត្រូវប៉ាន់ល្អ​ ជេរម៉ាសប្បាយរួចខ្លួនបាត់​”៕

    February 15, 2021
  • កូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយផ្ញើជូនជនរួមជាតិ អំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល។ ថ្លែងនៅក្នុងសារពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសូួងសុខាភិបាល និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោតនកម្មច្បាប់ឡើងវិញ ជុំវិញការពិន័យលើអ្នកបំពានវិធានការ កូវីដ-១៩ អោយបានធ្ងន់ធ្ងរជាងនេះ។ ការចង្អុលបង្ហាញនេះដែរធ្វើឡើងក្រោយមានពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ លួចឆ្លងដែនចូលមកកម្ពុជា ហើយជាន់មីនរបួសដាច់ជើង ខណៈដែលសម្តេចបានបញ្ជាក់ថា ប្រសិនបើមានអ្នកលួចដែនហើយផ្ទុកជំងឺ នោះច្បាស់ជាមានភាពគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕

    February 15, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ពីបទទម្លាក់មាសកាឡៃ ដូរយកទ្រព្យសម្បត្តិអ្នកដទៃ (ទម្លាក់យោង) ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានឈ្មោះ សួន ចាន់ធឿន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យម្នាក់ឈ្មោះ លី ណា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកទូកមាស ខេត្តកំពត។ សមត្ថកិច្ចបានអោយដឹងថា

    February 15, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ត TOYOYA PRIUS ក្នុងល្បឿនលឿន សង្ស័យរវល់ចុចទូរស័ព្ទក៏ជ្រុលទៅបុកផ្ទប់រង្វង់មូលវិមានឯករាជ្យ បណ្ដាលឱ្យខូចខាតផ្នូរបុព្វបុរសអស់ចំនួន២ និងខឿនអាងទឹកខូចខាតយ៉ាងដំណំ ចំណែករថយន្តផ្ទុះពោងការពារសុវត្តិភាព ទើបមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ គ្រាន់តែខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួចប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតមានឡើងនៅវេលាម៉ោង០៤៖០២នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ផ្លូវព្រះនរោត្តម កែងផ្លូវសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ដែលប្រចាំការគោលដៅវិមានឯករាជ្យបានប្រាប់ក្រុមការងារខ្មែរណូតយើងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA-PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-1315 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន

    February 15, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ យុវជនម្នាក់កំពុងបើកបរម៉ូតូមួយគ្រឿងតាមផ្លូវត្រង់ ស្រាប់តែអកហ្សឺ រថយន្ត Mazda មួយគ្រឿង ដែលបើកបត់ត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ទើបធ្វេីឲ្យម៉ូតូចាប់ហ្វ្រាំងទាំងបង្ខំ បោកផ្ទប់ចំហៀងរថយន្តពេញទំហឹង បណ្ដាលរងការខូចខាតយ៉ាងដំណំ ហើយហួសចិត្តខាងក្រុមហ៊ុនធានារ៉ាប់រង FORTE អោយខាងរថយន្តទូរស័ព្ទទៅសួរជាង ជួសជុលរថយន្ត ដើម្បីវាយតម្លៃការខូចខាត លុះជាងប្រាប់ថា អស់១៥០០ដុល្លារ ម្ដាយម្ចាស់ម៉ូតូទ្រហោយំលើកដៃសំពះខាងម្ចាស់រថយន្ត បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅតាមផ្លូវ៣០ម៉ែត្រ ទល់មុខហាងនំប៉ាវយីហោ “ប៉ាប៉ា ប៉ាវ” ជិតសាលាអន្តរជាតិISPP សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ

    February 15, 2021
  • ចរាចរណ៍

    ភ្នំពេញ៖ មានហេតុការណ៍​កើត​ឡើង​នៅ​ចំណុច​រង្វង់​មូល​ទួលគោក​ចាស់ ក្បែរ​សាលា​តិច​ណូ នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​ ដោយគេដឹងថា រថយន្តរបស់លោកពូចាប ចៀន បានជ្រុលទៅបុកពីក្រោយ​ម៉ូតូ​រ៉ឺម៉ក​រើស​អេតចាយ បណ្តាលឲ្យម្ចាស់​ម៉ូតូ​បាក់ដង​កាំបិត ហើយ​លោកពូចាប ចៀន បានចុះមកសង​ចំនួន​១០០​ដុល្លារ ហើយក៏ប្រញាប់ចេញទៅ។ ដោយមានការរងគ្រោះត្រូវព្យាបាលអស់ច្រើន ជនរងគ្រោះបានសំណូមពរឲ្យលោកពូចាប ចៀន ដោះស្រាយបន្ត ស្រាប់តែព្រឹកនេះលោកពូចាបចៀន បានចេញសារមួយឲ្យជនរងគ្រោះទំនាក់ទំនងមកគាត់ ដើម្បីចូលរួមដោះស្រាយបន្ថែម៖ លោកពូ ចាប ចៀន មានគណនីហ្វេសបុក Chab Chean បានបង្ហោះថា៖ “ខ្ញុំបាទចាបចៀន បានឃើញវីដេអូប្អូន ដែលខ្ញុំបានប៉ះពីក្រោយរឺម៉ក់នៅយប់ថ្ងៃទី ១៣ខែ០២ ២០២១

    February 15, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបបើកបួងចង្កូតផ្លូវកោងមិនបន្ថយល្បឿន ទៅបុកខឿនពុះចែកផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អមនុស្ស៤-៥នាក់ក្នុងរថយន្ត បានលូនចេញមកក្រៅទាន់ ហើយក៏មានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង បង្កការភ្ញាក់ផ្អើលដល់អ្នកឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង០១:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះចំណុចផ្លូវកោង លើផ្លូវR5 ជិតរដ្ឋាកទឹក ក្នុងអតីតដីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedez Benz-CLA ពណ៌ស (មិនស្គាល់ស្លាកលេខ) បើកបរដោយមនុស្សប្រុសស្រីមួយក្រុម មានគ្នា៤ទៅ៥នាក់ បានធ្វើដំណើរតាមផ្លូវR8

    February 14, 2021