ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ជួយស៊ែរបន្ត! លោកពូចាបចៀន ប្រកាសលេខទូរស័ព្ទឲ្យ ម្ចាស់ម៉ូតូ​រ៉ឺម៉ក​រើស​អេតចាយដែលគាត់បានជិះរថយន្តប៉ះពីក្រោយ ទាក់ទងមកគាត់ ដើម្បីគាត់ដោះស្រាយជូន

    BY Khmernote Media February 15, 2021
    ជួយស៊ែរបន្ត! លោកពូចាបចៀន ប្រកាសលេខទូរស័ព្ទឲ្យ ម្ចាស់ម៉ូតូ​រ៉ឺម៉ក​រើស​អេតចាយដែលគាត់បានជិះរថយន្តប៉ះពីក្រោយ ទាក់ទងមកគាត់ ដើម្បីគាត់ដោះស្រាយជូន

    ភ្នំពេញ៖ មានហេតុការណ៍​កើត​ឡើង​នៅ​ចំណុច​រង្វង់​មូល​ទួលគោក​ចាស់ ក្បែរ​សាលា​តិច​ណូ នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​ ដោយគេដឹងថា រថយន្តរបស់លោកពូចាប ចៀន បានជ្រុលទៅបុកពីក្រោយ​ម៉ូតូ​រ៉ឺម៉ក​រើស​អេតចាយ បណ្តាលឲ្យម្ចាស់​ម៉ូតូ​បាក់ដង​កាំបិត ហើយ​លោកពូចាប ចៀន បានចុះមកសង​ចំនួន​១០០​ដុល្លារ ហើយក៏ប្រញាប់ចេញទៅ។ ដោយមានការរងគ្រោះត្រូវព្យាបាលអស់ច្រើន ជនរងគ្រោះបានសំណូមពរឲ្យលោកពូចាប ចៀន ដោះស្រាយបន្ត ស្រាប់តែព្រឹកនេះលោកពូចាបចៀន បានចេញសារមួយឲ្យជនរងគ្រោះទំនាក់ទំនងមកគាត់ ដើម្បីចូលរួមដោះស្រាយបន្ថែម៖

    លោកពូ ចាប ចៀន មានគណនីហ្វេសបុក Chab Chean បានបង្ហោះថា៖ “ខ្ញុំបាទចាបចៀន បានឃើញវីដេអូប្អូន ដែលខ្ញុំបានប៉ះពីក្រោយរឺម៉ក់នៅយប់ថ្ងៃទី ១៣ខែ០២ ២០២១ ប្រហែលម៉ោង៩យប់ ដោយឃើញថាប្អូនមានបញ្ហាដៃ ខ្ញុំសូមចូលរួមដោះស្រាយជូនប្អូន ដូចច្នេះសូមប្អូនទំនាក់ទំនងមកលេខទូរសព្ទ័ខ្ញុំ 096 444 5 999. 099 94 94 44. ពីព្រោះខ្ញុំគ្មានលេខប្អូនដើម្បីទំនាក់ទំនងទេ ដើម្បីអោយឆាប់ដឹងដល់ប្អូន សូមបងប្អូនជួយស៊ែរ”៕

     

    Share This Post: