សង្គម

ស្តែងៗ! ជនសង្ស័យម្នាក់ជិះម៉ូតូម្នាក់ឯងឆក់ទ្រព្យសម្បត្តិអ្នកដំណើរជិះកង់៣កំពុងឈប់ចាំស្តុប ហើយរត់គេចខ្លួនបាត់ស្រមោល (មានវីដេអូ)

BY
Khmernote Media
February 12, 2021

កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីអ្នកដំណើរកំពុងតែជិះនៅលើកង់៣ឥណ្ឌា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចផ្លូវលេខ៣១០ ជិតស្ថានីយ៍ប្រេងឥន្ទនៈ TOTAL ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមរយៈកាមេរ៉ាសុវត្ថិភាពដែលថតបានចេញពីក្នុងរថយន្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវបានបង្ហាញឲ្យឃើញពីសកម្មភាពជនសង្ស័យម្នាក់បានជិះម៉ូតូ Scoopy ពណ៌ស បត់ត្រលប់ក្រោយហើយក៏ឆក់ទ្រព្យសម្បត្តិពីអ្នកដំណើរកំពុងជិះលើកង់៣ឥណ្ឌាបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង៕

Share This Post: