សង្គម

សូមប្រយ័ត្ន! វិដេអូសកម្មភាពចោរឆក់កាបូបស្តែងៗទាំងថ្ងៃ នៅតាមបណ្តោយផ្លូវជាតិលេខ៤

BY
Khmernote Media
February 13, 2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹង វិដេអូសកម្មភាពចោរឆក់កាបូបស្តែងៗទាំងថ្ងៃ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ហួសផ្សារអង្គស្នួល នៅមុននេះ នាថ្ងៃចូលឆ្នាំចិនទី២ ថ្ងៃសៅរិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

នេះបើយោងតាមវីដេអូពីប្រជាពលរដ្ឋដែលថតបានឲ្យដឹងថា បន្ទាប់ពីរូបគាត់បានកំពុងថតវិដេអូដើម្បីសាកល្បឿនម៉ូតូដែរទើបនឹងទិញ ស្រាប់តែភ្លាមៗនោះមានជនសង្ស័យជិះម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខកំពង់ស្ពឺ​ 1N-3127 ជិះឌុបគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ជាអ្នកអង្គុយក្រោយ ដែលកំពុងជិះម៉ូតូឌ្រីមសង់ឌុបគ្នា បានសម្រេច​ រួចបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ៕

Share This Post: