- Khmernote Media
- ចរាចរណ៍
រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ទើបតែចេញមកពីហូបចុកនៅទីណា បានបើករថយន្ត LAND CRUISER ក្នុងស្ថានភាព ស្រវឹងជោកជាំទៅមុខពុំរួចបានមកឈប់ដេកនៅមុខទ្វារចេញចូលមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើផ្លូវព្រះនរោត្តម ខាងលិចស្តុបចំការមន ចម្ងាយ៤០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយព្រួយបារម្ភខ្លាចមានជនឆ្លៀតឱកាសណាលួចទ្រព្យសម្បត្តិ ទើបប្រជាពលរដ្ឋរស់នៅទល់មុខនោះបានទូរស័ព្ទ ប្រាប់វិទ្យុABC អោយជួយទាក់ទងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅពិនិត្យមើលបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០១៖០៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់នោះ បានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-7716 តែម្នាក់ឯង ធ្វើដំណើរតាមផ្លូវព្រះនរោត្តម
February 11, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា តួប៉មចំនួន២នៃប្រាសាទគោកចក បែរមុខទៅទិសខាងកើតដែលប្រឈមនឹងការខូចខាតកម្រិតខ្ពស់ដោយសារការបំផ្លាញពីរុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ ធ្វើឱ្យឫសឈើចាក់ចូលជ្រៅទៅក្នុងរចនាសម្ព័ន្ធឥដ្ឋបណ្តាលឱ្យជញ្ជាំងបែកជាពីរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងឱ្យផុតពីការបាក់រលំជាបន្តបន្ទាប់។ តាមការបញ្ជាក់របស់លោកស្រី ឈុន រតនា បុរាណវិទូនិងជាប្រធានគម្រោងអភិរក្សប្រាសាទគោកចកនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ទាក់ទងនឹងការខូចខាតសំណង់តួប៉មទាំងពីរនៃប្រាសាទគោកចក គឺបណ្តាលមកពីកត្តារុក្ខជាតិ អាយុកាលសំណង់ មនុស្ស និងអាកាសធាតុ។ លោកស្រីបន្តទៀតថា កាលពីឆ្នាំ២០១៥ ក្រុមការងារបានជួសជុលតួប៉មខាងត្បូងដែលរលុះឱ្យល្អប្រសើរឡើងវិញនៅផ្នែកខាងមុខនិងជញ្ជាំងខាងត្បូង។ ចំណែកនៅឆ្នាំ២០២០ ក្រុមការងារក៏បានបញ្ចប់ការជួសជុលតួប៉មខាងជើងដែលរលុះនៅជ្រុងនិរតី។ ចំពោះការជួសជុលប្រាសាទគោកចក គឺមានជាប្រចាំ ដោយយើងនឹងជួសជុលបន្ថែមទៀតនៅជញ្ជាំងខាងជើងនិងជញ្ជាំងទិសពាយ័ព្យនៃតួប៉មខាងជើងផងដែរ ដើម្បីទប់ស្កាត់ការទ្រុឌទ្រោមនាំឱ្យបាក់រលំ។ ក្នុងកិច្ចការអភិរក្សប្រាសាទឥដ្ឋដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះ លោកស្រី រតនា និងក្រុមការងារបានសង្កត់ធ្ងន់លើបច្ចេកទេសជួសជុលដោយពង្រឹងរចនាសម្ព័ន្ធប្រាសាទឥដ្ឋនេះឡើងវិញ
February 10, 2021 - ព័ត៌មានជាតិ
ក្រសួងអប់រំយុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានបើកសម្ពោធជាផ្លូវការនូវ កម្មវិធីសិក្សា Think!Think! ដែលជាការអប់រំតាមបែប STEM សម្រាប់សិស្សក្នុងកម្រិតបឋមសិក្សានៅក្នុងប្រទេសកម្ពុជា។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ Think!Think! គឺជាកម្មវិធិសិក្សាលេខ១របស់ប្រទេសជប៉ុន កម្មវិធីនេះនឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាកុំព្យូទ័ររបស់សាលារដ្ឋចំនួន៨ នៅក្នុងចំនោម៦ខេត្ត សម្រាប់សិស្សានុសិស្សចំនួន៣០០០នាក់ ក្នុងជំហ៊ានដំបូងនៃគម្រោងនេះ។ “ប្រសាសន៍របស់លោកស្រី ហារ៊ុកុ កាមីអិ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា”។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានលើកឡើងផងដែរអំពីភាពសំខាន់របស់ Think!Think! សម្រាប់កុមារ។ ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា “Think!Think! គឺជាកម្មវិធីអប់រំដ៏អស្ចារ្យបំផុតមួយដែលជួយដល់ការអភិវឌ្ឍនូវជំនាញនៃការគិតបែបស៊ីជម្រៅ និងជំនាញទន់ផងដែរ។
February 10, 2021 - សិល្បៈ
បទចម្រៀងថ្មីដែលមានចំណងជើងថា “រកស៊ីជាមួយយក្យ” របស់ កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលបានថតនៅ ទេសភាព ស្អាតៗ ជាច្រើន នៅ រមណីយដ្ឋាន បឹង យក្សឡោម នោះកំពុងតែទទួលបានការចាប់អារម្មណ៍និងគាំទ្រខ្លាំង ដោយក្នុងមួយសប្ដាហ៍សោះមានអ្នក ទស្សនារហូតដល់ ២លាន៣សែនដង ។ បច្ចុប្បន្នអាល់ប៊ុបរបស់កំពូលតារាចំរៀង ព្រាប សុវត្ថិ នឹងកំពូលតារាចម្រៀងវ័យក្មេង តន់ ច័ន្ទស៊ីម៉ា កំពុងស្ទុះឡើងរហូតគ្មានគូប្រជែង ហើយរឿងដែលពិសេសនោះគឺគាត់កំពុងតែផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញកំណើនទេសចរណ៍ក្នុងស្រុក។ ដោយឡែកសម្រាប់បទ “រកស៊ីជាមួយយក្ស”
February 10, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី និងបានធ្វើការត្រួតពិនិត្យទៅលើជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ០៣នាក់នៅចំណុចកញ្ចុះ(ពូថុល) ស្ថិតក្នុងភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ក្រោយមកកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត ចំនួន០២នាក់នៅចំណុចផ្ទះជួល(សែនសុខ) ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ និងចំនួន០១នាក់ទៀតនៅវេលាម៉ោង១៩ និង១០នាទី នៅចំណុចមុខវិទ្យាល័យរុងរឿងភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនសង្ស័យទាំងអស់៖ ១/ឈ្មោះ មិល ឈិត ភេទប្រុស អាយុ២២ឆ្នាំ ភូមិ ស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង
February 10, 2021 - ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺជាដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះអ្នកមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ ទើបអាចចាក់បាន។ នាព្រឹកមិញនេះផងដែរ កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានិត បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់អស់ហើយ ប៉ុន្តែឯកឧត្តម ហ៊ុន ម៉ានី ត្រូវលើកពេលចាក់វ៉ាក់សាំង ដោយសារតែឯកឧត្តមមានជំងឺផ្តាសាយធំ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមថា “ព្រឹកនេះ ខ្ញុំបានមកពិគ្រោះដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩
February 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡាបានដាក់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំនូវវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ (១៤ កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំ២០២១។ ក្រសួងបន្តថា វិធានការទាំងនោះមាន៖ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់។ ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានវត្តមានរបស់សិស្សានុសិស្សឱ្យបានជាប់លាប់។ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន
February 10, 2021 - សង្គម
យោធិនវ័យក្មេងក្នុងកងការពារព្រំដែនគោកលេខ៥០៣ បានសម្រេចចិត្តចងកសំលាប់ខ្លួនព្រោះតូចចិត្តគយចល័តតំបន់៥ ចាប់រថយន្ត Hilux Vigo ផលិតឆ្នាំ2013 របស់លោកដែលទិញជិះនិងបំរើអង្គភាពរាប់ឆ្នាំ ទោះបីជាលោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៏ដោះស្រាយមិនចេញ។ ហេតុការដ៏តក់ស្លុតនេះដែរត្រូវបានលោកឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បង្ហោះសារនៅលើ Facebook លាយឡំជាមួយការសោកស្តាយចំពោះការបាត់បង់យោធិនមានសមត្ថភាពមួយរូប ព្រោះតែរឿងគយចល័តចាប់រថយន្តដែលគ្មានពន្ធថា៖ “#តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ #ជាកំហុសគយចលត័តំបន់៥ ៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៍ត្រូវគយចលត័តំបន់៥ចាប់ សូមបញ្ជាក់ថារថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣
February 10, 2021 - សិល្បៈ
កន្លងទៅថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ ២០២១” ហើយបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ។ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១ មកអប់រំណែនាំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ លទ្ធផល ៨ចំណុច នៃជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
February 10, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ ចូលឆ្នាំចិន ឆ្នាំ២០២១នេះ ថ្ងៃសែនចូលឆ្នាំចិនគឺត្រូវនឹងថ្ងៃទី១១ ហើយថ្ងៃចូលឆ្នាំចិនគឺថ្ងៃទី១២ ខែកុម្ភៈ ពោលគឺជាថ្ងៃចាប់ផ្ដើមនៃឆ្នាំគោតែម្ដង គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ជនជាតិចិន និងវៀតណាម និងខ្មែរខ្សែស្រឡាយចិន ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល៣ថ្ងៃ។ ជាក់ស្ដែងនៅប្រទេសកម្ពុជាយើងមានបងប្អូនខ្មែរ ដែលជាប់សែស្រឡាយចិន ក៏បាននាំគ្នាអបអរពិធីបុណ្យចូលឆ្នាំចិននេះ ដែលនៅតាមហាង ភោជនីយដ្ឋាន និងតាមគេហដ្ឋានរបស់បងប្អូនសែស្រឡាយចិន បានដាក់តាំងដើមផ្កា ជាពិសេសនោះគឺផ្កាអង្គារសិល៍ ដែលមានទាំងផ្កាស្រស់ ផ្កាជ័រ យកមកតាំងលម្អនៅតាមលំនៅដ្ឋាន ព្រោះគេមានជំនឿថា ផ្កាអង្គារសិល៍ជាផ្កានាំលាភសំណាង និងតំណាងជោគជតារាសីផងដែរ។ ប្រជាពលរដ្ឋដែលមានសែស្រឡាយចិន មានជំនឿថា បើគេយកដើមផ្កាអង្គារសីល៍ទៅដាក់តាំងលម្អផ្ទះ បើផ្កាអង្គាសីល៍រីកក្នុងអំឡុងពេលថ្ងៃចូលឆ្នាំ នោះមានន័យថា ពេញមួយឆ្នាំ ក្រុមគ្រួសាររបស់ពួកគេ និង
February 10, 2021









