- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកំពង់ធំ ក្នុងទីរួមខេត្តកំពង់ធំ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់
February 10, 2021 - ព័ត៌មានជាតិ
រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍មួយមិនអាចសម្រួលគ្នាបានរហូតកើតជាហិង្សាធ្វើអោយនារីវ័យក្មេងរូបស្រស់សោភាម្នាក់រងរបួសជាំពេញខ្លួនប្រាណ និងធ្វើការបង្ហោះពេញបណ្តាញសង្គម Facebook ល្បីអស់ជាច្រើនថ្ងៃពេលនេះ ភាគីបង្កបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងធ្វើការសម្របសម្រួលគ្នាជាមួយភាគីជនរងគ្រោះ។ ប៉ុន្តែអ្វីៗមិនអាចសម្រួលគ្នាបាននោះទេ ដោយពេលនេះសំណុំរឿងត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់វិញ។ បើតាមការអោយដឹងនៅលើ Facebook ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា៖ “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីព្រួតគ្នាបង្កហិង្សាទៅលេីស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២៣:១០នាទី នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយរបស់គណនី Facebook មួយឈ្មោះថា Bee Yinna ដែលបានផុសដោយមានខ្លឹមសារថា “
February 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី មានករណីទំនាស់ពាក្យសំដីកើតឡើងរវាងម្ចាស់ហាងជាជនជាតិកូរ៉េ និងបុគ្គលិកចំនួន៤នាក់ ស្រី៣នាក់ ឆ្លងតាមការសាកសួររបស់សមត្ថកិច្ចជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ទៅភាគីទាំងសងខាង បានឲ្យដឹងថាដើមហេតុនៃជម្លោះនេះកីតឡើងចេញពីបុគ្គលិកទាំងបួននាក់។ ដោយបុគ្គលិកទាំងបួននាក់បាននាំគ្នាអង្គុយនៅជុំគ្នាដោយផ្អែកនឹងតុ ហើយមាន១នាក់បានដេកដោយដាក់ក្បាលលើជើងទម្រជ័រដាក់កែវ នៅចំនុចហាងឈ្មោះ ឃីម កាំង ផ្ទះលេខ១៧ ផ្ផ្លូវ៥៧៦ ភូមិទី២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅពេលម្ចាស់ហាងចូលមកដល់ក៏បានឃើញបុគ្គលិកស្រីទាំង៣នាក់ អង្គុយលេងជុំគ្នានៅក្នុងហាងជាន់ក្រោម និងមានបុគ្គលិកស្រីម្នាក់ក្រាបក្បាលគេងទៅលើទម្រចាននៅលើតុ ពេលនោះម្ចាស់ហាងជាជនជាតិកូរ៉េ បានដើរមកឃើញក៏ស្មានថាបុគ្គលិករបស់ខ្លួន កំពុងតែគេងលក់ គាត់ក៏ស្រែកទារយកទូរសព្ទទៅរក្សារទុកនៅលើតុរបស់គាត់ ហើយថៅកែរូបនេះ
February 10, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ទី១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២៖៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនម្នាក់ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ សមត្ថកិច្ចចាប់បានជនសង្ស័យមានឈ្មោះ លី ឡាយ ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នក្រុម២៧ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត
February 10, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក PORCHES បានក្រឡាប់ផ្ងារជើងទ្រមេឃ ខណៈបើកក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កជារថយន្តស៊េរីទំនើប ម៉ាក PORCHES ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 2BA-1911 អត្តសញ្ញាណអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់នោះទេ ជាបុរសរួមដំណើរជាមួយនារី២នាក់ទៀត។ តាមប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុ គេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនខ្លាំង
February 10, 2021 - សិល្បៈ
កន្លងទៅថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ ២០២១” ហើយបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ។ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតអញ្ជើញម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ។ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី, អាម៉ី និងគ្នីគ្នាដែលសម្តែងរឿង ទុំទាវ បានចូលខ្លួនតាមការអញ្ជើញរបស់ក្រសួង ដើម្បីធ្វើការអប់រំ របស់ក្រុមប្រឹក្សាវិន័យរបស់ក្រសួងវប្បធម៌
February 10, 2021 - កូវីដ-១៩
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺជាដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះអ្នកមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ ទើបអាចចាក់បាន។ នាព្រឹកមិញនេះផងដែរ កូនប្រុសទាំង៣ របស់សម្តេចតេជោ ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់អស់ហើយ។ បន្ទាប់ពីកូនរបស់សម្តេចតេជោ ហ៊ុន សែន បានចាក់វ៉ាក់សាំងរួច យើងសង្កេតឃើញឯកឧត្តម កើត រិទ្ធ
February 10, 2021 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺជាដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះអ្នកមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ ទើបអាចចាក់បាន។ នាព្រឹកមិញនេះផងដែរ កូនប្រុសទាំង៣ របស់សម្តេចតេជោ ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់អស់ហើយ។ បន្ទាប់ពីកូនរបស់សម្តេចតេជោ ហ៊ុន សែន បានចាក់វ៉ាក់សាំងរួច យើងសង្កេតឃើញឯកឧត្តម ឃួង ស្រេង
February 10, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលបានរៀបចំការចាក់វ៉ាក់សាំងកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយព្រឹកមិញនេះកូនប្រុសសម្តេចទាំង៣ រួមទាំងកូនប្រសារប្រុសចំនួន២នាក់ទៀតបានមកទទួលការចាក់វ៉ាក់សាំងនេះមុនគេនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារមួយឃ្លានៅព្រឹកនេះថា៖ “ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។ ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា
February 10, 2021 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺជាដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះអ្នកមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ ទើបអាចចាក់បាន។ នាព្រឹកមិញនេះផងដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានបែងចែកជា៤ទីតាំងមានដូចជា៖ ១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិកា ឬមានឋានៈស្មើ ២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ៤.
February 10, 2021









