- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានសង្កាត់នគរធំ បានចុះពិនិត្យស្ថានភាពដើមឈើដែលដុះនៅលើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្តដល់ខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវ៉ាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។ ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា មានដើមឈើចំនួន២៣ដើមត្រូវមានវិធានការ ដែលក្នុងនោះ ដើមឈើចំនួន៤ដើមគួរដកហូតចេញជាបន្ទាន់ រួមមានដើមយាង១ដើម ដកព១ដើម ត្រាច១ដើម និងចំបក់១ដើម ដែលដើមឈើទាំង៤ដើមនេះមានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយដុះទ្រេតខ្លាំងជាប់គន្លងផ្លូវកង់ និងនៅជាប់ចំណុចផ្លូវកោងទៀតផង។ វិធានការនេះដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ។ ចំណែកឯដើមឈើចំនួន១៩ដើមទៀតដែលមានហានិភ័យមធ្យមរួមមាន ដើមធ្លក៤ដើម យាង៧ដើម ចំបក់៦ដើម និងត្រាច២ដើម អាជ្ញាធរជាតិអប្សរា នឹងដាក់ផ្លាកសញ្ញាចំណាំងផ្លាតនៅលើដើមឈើទាំងនោះ និងបកកៅស៊ូផ្លូវកង់ដែលវាងដើមឈើចេញ ដែលវិធានការមួយនេះអាចរក្សាទុកដើមឈើទាំង១៩ដើមជាបន្តទៀត។
February 9, 2021 - ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងការសែត Vietnam News ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណចក្រម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាមពិសេសទីក្រុងហាណូយ មេត្តាជ្រាបថា៖ អាជ្ញាធរក្រុងហាណូយបានចេញវិធានការពិន័យតឹងរ៉ឹងចំពោះអ្នករំលោភនីតិវិធី Covid-19 ដែលមានខ្លឹមសារដូចតទៅនេះ៖ – អ្នករំលោភវិធានការការពារកូវីដ១៩ អាចប្រឈមនឹងការជាប់ទោសពន្ធធនាគារ១២ឆ្នាំ – អ្នកមិនធ្វើសេចក្ដីប្រកាសសុខភាព ឬធ្វើប្រកាសសុខភាពក្លែងក្លាយ ឬមិនប្រកាសពីស្ថានភាពសុភាពរបស់ខ្លួនដោយពេញលេញនឹងត្រូវពិន័យរហូតដល់១០០ លានដុង (៤៣៥០ដុល្លារ) – អ្នកមានពាក់ម៉ាស់នៅទីសាធារណៈ លើមធ្យមដឹកជញ្ជូនសាធារណៈ ឬមិនរក្សាគម្លាតដើម្បីការពារការឆ្លង នឹងពិន័យ ៣សានដុង(១៣០$)
February 9, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយស្តីពីអាកាសធាតុប្រែប្រួល ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះដែរក្រសួងក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់ត្រជាក់ក្តៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី ( Invertion Mass Wind)។ នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
February 9, 2021 - កូវីដ-១៩
ថ្លែងនៅក្នុងសន្និសិតសារព័ត៌មានមួយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានអោយដឹងថា តាមនិតីវិធីបច្ចេកទេស ដែលត្រូវអនុវត្ដមុននឹងចាក់វ៉ាក់សាំង បុគ្គលនោះ ត្រូវចុះឈ្មោះជាមុន (តាមអនឡាញ ឬចុះដោយផ្ទាល់នៅមន្ទីរពេទ្យដែលទទួលបន្ទុកចាក់វ៉ាក់សាំង បន្ទាប់មកត្រូវមានការពិនិត្យ និងសាកសួរព័ត៌មានសុខភាព ដើម្បីគ្រូពេទ្យកក់ត្រា ហើយម្ចាស់សាម៉ីខ្លួនដែលមកចាក់វ៉ាក់សំាង ត្រូវផ្ដិតមេដៃ ឬចុះហត្ថលេខា ទៅលើទម្រង់មួយដែលឯកភាពដោយស្ម័គ្រចិត្ដ ក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩។ បន្ទាប់មកបុគ្គលនោះ ត្រូវចូលទៅជួបគ្រូពេទ្យមួយទៀត ដែលទទួលបន្ទុកក្នុងការចាក់វ៉ា់ក់សាំង ក្រោយចាក់រួចមិនអនុញ្ញាតឱ្យវិលត្រលប់មកផ្ទះភ្លាមៗនោះទេ ត្រូវអង្គុយរង់ចាំ ក្នុងរយៈពេល៣០នាទី ដើម្បីឱ្យគ្រូពេទ្យ តាមដានសុខភាព តើមានប្រតិកម្មជាមួយវ៉ាក់សាំងដែលឬទេ? បើសភាពធម្មតា អាចត្រលប់មកផ្ទះបាន
February 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ០៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖ គោលដៅទី១:
February 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៩នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា! កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ (ស្រី០១នាក់) ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន និងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនផងដែរ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ ករណីទី១៖ នៅវេលាម៉ោង២២៖០៥នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងល្បាតរបស់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវវិមានឈ្នះៗ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ករណីទី២៖ នៅថ្ងៃទី០២
February 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ ១-ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ២-ឈ្មោះ EMMA EKE
February 8, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា វត្ថុបុរាណធ្វើពីថ្មភក់ចំនួន៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុកនៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ថ្មគោលធ្វើពីថ្មភក់ចំនួន១ ព្រះហស្ថឆ្វេងទេពស្រី (ប្រាជ្ញាបារមិតា?) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយមានចារជាអក្សរខ្មែរបុរាណចំនួន៤ជួរនៅផ្ទៃចំហៀង។ វត្ថុទាំងនោះត្រូវបានយកចេញពីទីតាំងដើមដោយប្រជាពលរដ្ឋក្នុងគោលបំណងរក្សាទុកបណ្តោះអាសន្នប៉ុន្តែក្រុមការងារកំណត់បុរាណដ្ឋាននៃអាជ្ញាធរជាតិអប្សរាក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមករក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាពដល់វត្ថុទាំងនោះផង ដើម្បីទុកសិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកការងារចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលក្រុមការងារបានចុះទៅទទួលយករូបចម្លាក់ផ្សេងៗដែលប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្ងាយៗ ក្នុងតំបន់រដ្ឋបាលខេត្តសៀមរាបទាំងមូល។ ដូចករណីនេះចម្លាក់ព្រះហស្ថឆ្វេងប្រាជ្ញាបារមិតា គឺត្រូវបានយកមកពីប្រាសាទទាវប៉ាត់ ភូមិរលំរុនថ្មី ឃុំស្រែណូយ រីឯជើងទម្រចំនួន២ដែលមួយមានសិលាចារិក
February 8, 2021 - ព័ត៌មានជាតិ
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា បានអោយដឹងថា អតីតយុទ្ឋជនជាមន្ត្រីនគរបាល យោធា និងអាវុធហត្ថ ដែលចូលនិវត្តន៍៣៧គ្រួសារ ក្នុងខណ្ឌឫស្សីកែវទទួលអំណោយ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌប្ញស្សីកែវ បានជួបសំណេះសំណាល និងនាំយកអំណោយ ឧត្តមសេនីយឯក យឹម លាង អគ្គស្នងរងនគរបាលជាតិ តាមរយៈលោកជំទាវ ស៊ន សៀវម៉ី ចែកជូនដល់អតីតយុទ្ឋជនជាមន្ត្រីនគរបាល យោធា និងអាវុធហត្ថ ដែលចូលនិវត្តន៍ ចំនួន៣៧គ្រួសារ មកពី៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ។ ថ្លែងក្នុងពិធីសំណេះសំណាល លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនរបាលខណ្ឌប្ញស្សីកែវ តំណាង លោកឧត្តមសេនីយ៍ឯក
February 8, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ ដោយសាររងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាមក្បែររបងផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីជិះម៉ូតូ Scoopy តែម្នាក់ឯង សង្ស័យស្រវឹង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យដួលអូសបោកនឹងថ្នល់ពេញទំហឹង បង្កការភ្ញាក់ផ្អេីលដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចុះអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅផ្លូវបេតុង (ច្រករោងអ្នកតាម្ចាស់ស្រុកប៉ិអៀ) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ សង្ស័យទើបចេញពីហូបចុក បានបើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FV-5874
February 8, 2021









